វៀតណាមប្រឆាំងជំទាស់ចិនធ្វើសមយុទ្ធនៅតំបន់ប្រជុំកោះ Hoang Sa

05:50 | 08/08/2019 (ប្រភព៖ vovworld.vn បកប្រែដោយ ហេង វុធ្ធី)

នាថ្ងៃទី៧ ខែសីហា តំណាងក្រសួងការបរទេសវៀតណាមបានប្រគល់កំណត់ទូត ប្រឆាំងជំទាស់អំពើរំលោភបំពានពោលខាងលើរបស់ចិន

អ្នកនាំពាក្យក្រសួងការបរទេសវៀតណាមលោកស្រី Le Thi Thu Hang (រូបថត៖baoquocte.vn)

នាថ្ងៃទី៧ ខែសីហា ឆ្លើយសំណួររបស់អ្នកសារព័ត៌មានស្ដីពីការ ដែលចិនបានធ្វើវគ្គហ្វឹកហ្វឺនយោធានៅតំបន់ប្រជុំកោះ Hoang Sa របស់វៀតណាម អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Le Thi Thu Hang បានលើកច្បាស់ថា ដូចអ្វីដែលធ្លាប់បានអះអាងជាច្រើនលើកច្រើនសារហើយវៀតណាមមានមូលដ្ឋានគតិយុត្តនិងភស្តុតាងប្រវត្តិសាស្ត្រដ៏គ្រប់គ្រាន់ដើម្បីអះអាងនូវអធិបតេយ្យភាពរបស់វៀតណាមចំពោះប្រជុំកោះ Hoang Sa និង ប្រជុំកោះ Truong Sa ដោយសមស្របនឹងច្បាប់អន្តរជាតិ។ ការដែលចិនអនុវត្តវគ្គហ្វឹកហ្វឺនយោធានៅតំបន់ ប្រជុំកោះ Hoang Sa របស់វៀតណាមនោះ បានរំលោភបំពានយ៉ាងធ្ងន់ធ្ងរទៅលើអធិបតេយ្យភាពរបស់វៀតណាមចំពោះប្រជុំកោះទាំងនេះ។

នាថ្ងៃដដែល តំណាងក្រសួងការបរទេសវៀតណាមបានប្រគល់កំណត់ទូត ប្រឆាំងជំទាស់អំពើរំលោភបំពានពោលខាងលើរបស់ចិន៕

(ប្រភព៖ vovworld.vn បកប្រែដោយ ហេង វុធ្ធី)

(ប្រភព៖ vovworld.vn បកប្រែដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម - ប៉ារ៉ាហ្គាយ
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
វៀតណាម - ម៉ូរីតានីជម្រុញកិច្ចសហប្រតិបត្តិការកសិកម្ម ទូរគមនាគមន៍ព្រមទាំងការធ្វើអាជីវកម្មរ៉ែ
វៀតណាម - ក្រិកជម្រុញទំនាក់ទំនងសហប្រតិបត្តិការជាក់ស្តែងព្រមទាំងមានប្រសិទ្ធភាព

អានច្រើនបំផុត