វៀតណាមជានិច្ចកាលគោរពនូវទំនាក់ទំនងមិត្តភាពជាប្រពៃណីពិសេសជាមួយគុយបា

21:42 | 10/07/2019 (ប្រភព៖ vovworld.vn)

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការនៅគុយបា នារសៀលថ្ងៃទី៩ ខែកក្កដា អនុប្រធានរដ្ឋវៀតណាម លោកស្រី Dang Thi Ngoc Thinh បានអញ្ជើញជួបសវនាការជាមួយលោក Raul Castro លេខាទី១ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តគុយបា និងលោក Miguel Diaz Canel ប្រធានក្រុមប្រឹក្សារដ្ឋនិងទីស្តីការគណៈរដ្ឋមន្ត្រីគុយបា។

អនុប្រធានរដ្ឋលោកស្រី Dang Thi Ngoc Thinh អញ្ជើញថតរូបអនុស្សាវរីយ៍ជាមួយថ្នាក់ដឹកនាំគុយបា

ក្នុងជំនួបនេះ អនុប្រធានរដ្ឋ លោកស្រី Dang Thi Ngoc Thinh បានអះអាងថា វៀតណាមជានិច្ចកាល គោរពដល់ទំនាក់ទំនងមិត្តភាពជាប្រពៃណីពិសេសជាមួយគុយបា ដោយប្តេជ្ញា ពង្រឹងនិងបង្កើនថែមទៀត នូវទំនាក់ទំនងមិត្តភាព​និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ រវាងបក្សទាំងពីរ រដ្ឋទាំងពីរ និងប្រជាជននៃប្រទេសទាំងពីរ។ ឆ្លៀតឱកាសនេះ ភាគីទាំងពីរ បានរំលឹកឡើងវិញ នូវចំណុចសំខាន់ជាប្រវត្តិសាស្ត្រនៃទំនាក់ទំនងវៀតណាម គុយបា និងការរួមចំណែកពិសេសរបស់លោកប្រធានហូជីមិញនិងលោកប្រធាន Fidel Castro ចំពោះទំនាក់ទំនងនៃប្រទេសទាំងពីរ រួមទាំងចែករំលែកនូវសារៈសំខាន់ចំពោះការដែល ប្រទេសទាំងពីរ នឹងរួមសហការដើម្បីរៀបចំរាល់សកម្មភាព រំលឹកខួបលើកទី៦០ នៃទិវាបង្កើតទំនាក់ទំនងការទូត វៀតណាម - គុយបា (២ ធ្នូ ១៩៦០-២ ធ្នូ ២០២០)។

ក្នុងថ្ងៃទី ៩ ខែកក្កដា អនុប្រធានរដ្ឋ លោកស្រី Dang Thi Ngoc Thinh បានអញ្ជើញទៅទស្សនានូវគម្រោងការសហប្រតិបត្តិការវៀតណាម - គុយបា ស្តីពីការផលិតស្រូវ នៅខេត្ត Pinar del Rio។ នាយប់ថ្ងៃទី ៩ ខែកក្កដា អនុប្រធានរដ្ឋ លោកស្រី Dang Thi Ngoc Thinh និងរដ្ឋមន្ត្រីក្រសួងវប្បធម៌គុយបា លោក Alpidio Alonso Grau បានចូលរួមពិពីបើកព្រឹត្តិការណ៍ “ទិវាវប្បធម៌វៀតណាមនៅគុយបា” ផងដែរ៕

(ប្រភព៖ vovworld.vn)

(ប្រភព៖ vovworld.vn)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សំណុំឯកសារជាង ៥០ បើកបន្ថែមតម្រុយស្វែងរកព្រមទាំងកំណត់អត្តសញ្ញាណយុទ្ធជនពលី
VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម - ប៉ារ៉ាហ្គាយ
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
វៀតណាម - ម៉ូរីតានីជម្រុញកិច្ចសហប្រតិបត្តិការកសិកម្ម ទូរគមនាគមន៍ព្រមទាំងការធ្វើអាជីវកម្មរ៉ែ

អានច្រើនបំផុត