យុគសម័យ - នារសៀលថ្ងៃទី២៣ខែកុម្ភៈ ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេសវៀតណាមលោក Pham Binh Minh, រដ្ឋមន្ត្រីនិងជាប្រធានខុទ្ទកាល័យរដ្ឋាភិបាល លោក Mai Tien Dung រួមជាមួយថ្នាក់ដឹកនាំទីក្រុងហាណូយ អញ្ជើញកាត់ខ្សែបូរដាក់ឲ្យដំណើរការ មជ្ឈមណ្ឌលសារព័ត៌មានអន្តរជាតិ (IMC) សម្រាប់បម្រើការផ្សព្វផ្សាយព័ត៌មានពាក់ព័ន្ធនឹងកិច្ចប្រជុំកំពូលអាមេរិក - កូរ៉េខាងជើងលើកទី២។
ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេសវៀតណាមលោក Pham Binh Minh, រដ្ឋមន្ត្រីនិងជាប្រធានខុទ្ទកាល័យរដ្ឋាភិបាល លោក Mai Tien Dung រួមជាមួយថ្នាក់ដឹកនាំទីក្រុងហាណូយ កាត់ខ្សែបូរ ដាក់ឲ្យដំណើរការមជ្ឈមណ្ឌលសារព័ត៌មានអន្តរជាតិ (IMC) ដើម្បីបម្រើការផ្សព្វផ្សាយព័ត៌មានពាក់ព័ន្ធនឹងកិច្ចប្រជុំកំពូលអាមេរិក-កូរ៉េខាងជើង (រូបថតៈ VGP/Nhat Bac)
មជ្ឈមណ្ឌលសារព័ត៌មានអន្តរជាតិ ស្ថិតបរិវេណវិមានវប្បធម៌មិត្តភាព នៃអាសយដ្ឋាន លេខ ៩១ វិថី Tran Hung Dao ខ័ណ្ឌ Hoan Kiem រដ្ឋធានីហាណូយ Ha Noi ដែលគ្រោងនឹងបើកទ្វារនាថ្ងៃទី២៥ខែកុម្ភៈនិងដាក់ឲ្យដំណើរការជាផ្លួវការនាថ្ងៃទី២៦ខែកុម្ភៈ ដល់ថ្ងៃទី១ខែមិនា។
មជ្ឈមណ្ឌលបានបើកទ្វារ២៤ម៉ោង/២៤ម៉ោង ដើម្បីឆ្លើយតបនឹងតម្រួវការយកព័ត៌មានរបស់អ្នកកាសែតជាង៣ព.០០០នាក់ដែលធ្វើការទន្ទឹមនឹងគ្នា (រូបថតៈ VGP/Nhat Bac)
ជាមួយនឹងទីតាំងទំនើបៗ និងកន្លែងដែលមានស្តង់ដារអន្តរជាតិមជ្ឈមណ្ឌលព័ត៌មានអន្តរជាតិបើក 24 ម៉ោងក្នុងមួយថ្ងៃនិងអាចផ្ទុកអ្នកសារព័ត៌មានជាង 3.000 នាក់ក្នុងពេលតែមួយ។
ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងការបរទេសលោក Pham Binh Minh បានឲ្យដឹងថា ការងារត្រៀមរៀបចំនូវមជ្ឈមណ្ឌលសារព័ត៌មានអន្តរជាតិត្រូវបានអនុវត្តន៍ជាសម្រេច ក្នុងរយៈពេលជាងមួយសប្តាហ៍និងមានការសហការយ៉ាងជិតស្និទ្ធពីក្រសួងនិងស្ថាប័ននានា។
ហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍ដែលត្រូវបានដំឡើងសម្រាប់បញ្ជូនសញ្ញាដោយផ្ទាល់ពីព្រឹត្តិការណ៍នេះ (រូបថតៈVGP/Nhat Bac
កន្លែងសម្រាប់ធ្វើការនៅទីនេះ ត្រូវបានបំពាក់យ៉ាងពេញលេញទៅដោយឧបករណ៍ការិយាល័យ កុំព្យូទ័រដែលភ្ជាប់ អ៊ីធឺ ណិតឥតខ្សែនិងមានខ្សែកាប។ ទន្ទឹមជាមួយគ្នានេះ សេវាហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍ ផ្កាយរណបបញ្ជូននិងអេក្រង់ធំៗ ជាច្រើនដែលត្រូវបានដំឡើង ការបញ្ជូនសញ្ញាផ្ទាល់ពីបណ្តាព្រឹត្តិការណ៍។
IMC ក៏មានកន្លែងធ្វើការដាច់ដោយឡែកសម្រាប់ទីភ្នាក់ងារសារពត៌មាន និងប្រព័ន្ធផ្សព្វផ្សាយដែលជួលដើម្បីប្រើប្រាស់ ដែលគ្របដណ្តប់លើផ្ទៃដី 9m2 / បន្ទប់។
កន្លែងបរិភោគអាហារបម្រើអ្នកយកព័ត៌មាន (រូបថតៈ VGP / Nhat Bac)
អាហារដ្ឋានសម្រាប់អ្នកយកព័ត៌មាននិងស្តង់អាហារសម្រន់នៅតាមទីតាំងជាច្រើននៃមជ្ឈមណ្ឌលសារព័ត៌មានអន្តរជាតិ គឺបានត្រៀមខ្លួនជាស្រេចដើម្បីបំពេញតាមសេចក្តីត្រូវការរបស់អ្នកយកព័ត៌មាន។ បន្ទប់មុខងារត្រូវបានបង្កើតឡើងដើម្បីធានាដាច់ខាតនូវការងារសន្តិសុខនិងសុខាភិបាលផងដែរ៕
(យោងតាម chinhphu.vn បកប្រែដោយស្រីពេជ្រ)

មតិពីមិត្តអ្នកអាន