យុគសម័យ - នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា រដ្ឋាភិបាលវៀតណាមតែងតែត្រៀមខ្លួនជាស្រេចក្នុងការបង្កលក្ខណៈងាយស្រួលសម្រាប់វិនិយោគិនអាល្លឺម៉ង់ ក្នុងនោះសហគ្រាសមកពីរដ្ឋនានារបស់អាល្លឺម៉ង់នឹងនរចិត្ត ធ្វើអាជីវកម្មនៅវៀតណាម។
នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc អញ្ជើញទទួលជួបជាមួយអភិបាលរដ្ឋ Thuringen នៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ លោក Bodo Ramelow (រូបថតៈ TTXVN)
នារសៀលថ្ងៃទី៨ខែមេសានៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញទទួលជួបពិភាក្សាការងារជាមួយលោក Bodo Ramelow អភិបាលរដ្ឋ Thuringen នៃសធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ដែលកំពុងបំពេញទស្សនកិច្ចនៅវៀតណាម។
ក្នុងជំនួបនេះ លោកនាយករដ្ឋមន្ត្រីវៀតណាមរំពឹងថា រដ្ឋ Thuringen នឹងក្លាយជាស្ពានសម្រាប់តភ្ជាប់អាជីវកម្មរបស់ វៀតណាមដើម្បីបើកទូលាយទំនាក់ទំនងពាណិជ្ជកម្មនិងកិច្ចសហប្រតិបត្តិការទៅកាន់ទីផ្សារអាល្លឺម៉ង់និងអឺរ៉ុប។ កិច្ច សហប្រតិបត្តិការរវាងភាគីទាំងពីរនឹងរួមចំណែកសកម្មក្នុងការអនុវត្តចំពោះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម - អឺរ៉ុប (EVFTA) ដែលនឹងក្លាយជាការពិតនាពេលឆាប់ៗនេះ។
ទិដ្ឋភាពនៃជំនួប (រូបថតៈ TTXVN)
នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc មានក្តីរីករាយដោយឃើញថា ក្នុងដំណើរទស្សនកិច្ចនៅវៀតណាមលើកនេះ រដ្ឋ Thuringen មានកម្មវិធី កិច្ចសហប្រតិបត្តិការជាក់លាក់ជាច្រើន ជាមួយបណ្ដាក្រសួង ស្ថាប័ននានារបស់វៀតណាម និងមានបំណងចង់ឲ្យកិច្ចសហការទ្វេភាគីមិនស្ថិតក្នុងវិស័យសេដ្ឋកិច្ចប៉ុណ្ណោះទេ ថែមទាំងក្នុងវិស័យអប់រំនិងបណ្តុះបណ្តាលក៏ដូចជាវិស័យផ្សេងៗជាច្រើនទៀត។
លោកនាយករដ្ឋមន្ត្រីបានជឿជាក់ថា នៅលើមូលដ្ឋាននៃភាពជាដៃគូយុទ្ធសាស្ត្រវៀតណាម - អាល្លឺម៉ង់ រួមទាំងកិច្ចខិតខំប្រឹងប្រែងរបស់លោកអភិបាលរដ្ឋនោះ ពិតណាស់ថា ទំនាក់ទំនងទ្វេភាគីនឹងអភិវឌ្ឍន៍យ៉ាងខ្លាំងក្លាថែមទៀតលើវិស័យជាច្រើនជាមិនខាន។
ជាការឆ្លើយតបវិញ លោក Bodo Ramelow បានឲ្យដឹងថា ប្រជាជនវៀតណាមរស់នៅរដ្ឋ Thuringen ដែលឧស្សាហ៍ព្យាយាមណាស់និងសម្របខ្លួនយ៉ាងល្អក្នុងប្រទេសសាមី។ រដ្ឋ Thuringen ក៏មានបំណងដើរតួនាទីជាស្ពានសម្រាប់តភ្ជាប់អាជីវកម្មវៀតណាមទាក់ទង់ផ្ទាល់ជាមួយទីផ្សារអឺរ៉ុប។ អភិបាលរដ្ឋ Thuringen បានលើកឡើងថា គណៈប្រតិភូធុរកិច្ចនៃរដ្ឋ Thuringen ទៅកាន់ប្រទេសវៀតណាមលើកនេះ គឺមានបំណងចង់សហការគ្នាក្នុងអាជីវកម្មយូរអង្វែងនៅវៀតណាម លើវិស័យជាច្រើន ក្នុងនោះមានវិស័យអប់រំនិងបណ្តុះបណ្តាល៕
(ដោយ ស្រីព្រេជ)


មតិពីមិត្តអ្នកអាន