នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc សង្កត់ធ្ងន់លើការជម្រុញសេរីភាវូបនីយកម្មពាណិជ្ជកម្មនៅកិច្ចប្រជុំកំពូល APEC

09:25 | 19/11/2018 (យោងតាម baochinhphu.vn)

យុគសម័យ - នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា សេដ្ឋកិច្ចពិភពលោកបានត្រូវលេចឡើងនូវអស្ថេរភាពនិងបញ្ហាប្រឈមថ្មីៗជាច្រើន មិនធ្លាប់មានតាំងពីមុនមក ដែលគំរាមកំហែងដល់ស្ថិរភាពនៃប្រព័ន្ធពាណិជ្ជកម្មពិភពលោក ហើយ APEC ក៏កំពុងប្រឈមមុខនឹងការសាកល្បងថ្មី តម្រូវឱ្យសមាជិកម្នាក់ៗត្រូវមានការប្តេជ្ញាចិត្តខ្លាំងក្លា។

ក្រុម​ថ្នាក់ដឹកនាំ​ឈរ​ថត​រូប​ជា​ក្រុម​នៅ​ក្នុង​កិច្ចប្រជុំ​កំពូល APEC ២០១៨ នៅ​ក្នុង​ក្រុង Port Moresby ប្រទេស​ប៉ាពូអាស៊ីនូវែលហ្គីណេ (រូបថតៈ VGP/Quang Hieu)

នាថ្ងៃទី១៨ វិច្ឆិកា ​ កិច្ចប្រជុំកំពូលលើកទី២៦​នៃវេទិកាសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) បានប្រារព្ធជាផ្លូវការនៅប្រទេស Papua New Guinea។ ថ្លែងមតិក្នុងពិធីបើក នាយករដ្ឋមន្ត្រី Papua New Guinea លោក Peter O'Neill បានសង្កត់ធ្ងន់លើសារៈសំខាន់នៃកិច្ចប្រជុំនេះ ក្រោមមូលបទ “ឆ្លៀតយករាល់ឱកាសគ្របដណ្តប់និងបង្កើនអនាគតឌីជីថល” ដែលបង្ហាញពីតួនាទីរបស់ APEC គឺជាវេទិកាសេដ្ឋកិច្ចឈានមុខក្នុងតំបន់ ដោយបានលើកកម្ពស់ពាណិជ្ជកម្មនិងការវិនិយោគដោយបើកទូលាយ រួមចំណែកនាំតំបន់អាស៊ី - ប៉ាស៊ីហ្វិកក្លាយទៅជាកត្តាជម្រុញកំណើននិងការតភ្ជាប់សកល។

ថ្នាក់នាំ APEC បានចូលរួមនៅក្នុងកិច្ចសន្ទនាជាមួយនាយកប្រតិបត្តិមូលនិធិរូបិយវត្ថុអន្ដរជាតិ លោកស្រី Christine Lagarde ។ ក្នុងជំនួបនេះ ថ្នាក់ដឹកនាំបានចែករំលែកការអំពីការវាយតម្លៃរបស់លោកស្រី Lagarde អំពីកាលានុវត្តន៍ភាពនិងការសាកល្បងនានាដែលខឿនសេដ្ឋកិច្ចពិភពលោកកំពុងប្រឈមមុខ ក៏ដូចជាដាក់ចេញសំណើរសំដៅជម្រុញកំណើនចីរភាព គ្រប់ដណ្តប់ក្នុងសហសម័យឌីជីថល។

អញ្ជើញថ្លែងមតិនៅកិច្ចសន្ទនា នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា APEC គួរតែពង្រឹងកិច្ចសហប្រតិបត្តិការជាមួយបណ្តាយន្ដការពហុភាគី ជាពិសេសជាមួយ IMF ដើម្បីជម្រុញការតភ្ជាប់សេដ្ឋកិច្ច ការគ្រប់គ្រងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុសកលលោកឲ្យមានតុល្យភាព កំណើនគ្រប់ដណ្តប់និងការច្នៃប្រឌិត។

ថ្នាក់ដឹកនាំទាំងអស់ក៏បានចូលរួមសម័យប្រជុំសំខាន់មួយស្តីពី “ការតភ្ជាប់ដើម្បីកំណើនគ្រប់ដណ្តប់តាមរយៈអនាគតឌីជីថល”។ អង្គប្រជុំបានឯកភាពនូវសកម្មវិធីសកម្មភាព ស្តីពីសេដ្ឋកិច្ចឌីជីថល​ដោយសង្កត់ធ្ងន់ទៅលើការចូលរួមរបស់សមាសភាពសង្គមទាំងអស់ ទៅក្នុងសេដ្ឋកិច្ចឌីជីថល។ ថ្នាក់ដឹកនាំទាំងអស់ក៏បានសន្យា ជម្រុញការសម្រេចរាល់គោលដៅ Bogor នាឆ្នាំ២០២០ អនុវត្តន៍ផែនការមេ ដើម្បីតភ្ជាប់ APEC ដល់ឆ្នាំ២០២៥ សំដៅឆ្ពោះទៅកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីតំបន់អាស៊ី-ប៉ាស៊ីហ្វិក (FTAAP) ទាំងស្រុងផងដែរ។

ទិដ្ឋភាពនៃកិច្ចប្រជុំ (រូបថតៈ VGP/Quang Hieu)

នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc ក៏អញ្ជើញថ្លែងសន្ទរកថាសំខាន់ៗក្នុងមស័យប្រជុំនេះ ដោយសង្កត់ធ្ងន់ទៅលើការជម្រុញសេរីភាពពាណិជ្ជកម្មនិងវិនិយោគ គោរពច្បាប់អន្តរជាតិ ក៍ដូចជាតួនាទីនៃបទបញ្ញត្តិសកល ជាពិសេស គឺក្នុង WTO តែម្តង។

នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc បានស្នើឲ្យបង្កើនការធ្វើកំណែទម្រង់រចនាសម្ព័ន្ធសំដៅបង្រួញគម្លាតរវាងបណ្តាខឿនសេដ្ឋកិច្ច។ APEC គួរតែជម្រុញការអនុវត្តប្រកបដោយប្រសិទ្ធិភាពរាល់គំនិតផ្តួចផ្តើមស្តីពីពាណិជ្ជកម្មអេឡិចត្រូនិចឆ្លងដែន សេដ្ឋកិច្ចបណ្តាញនិងសេដ្ឋកិច្ចឌីជីថលផងដែរ។

ក្នុងឱកាសនេះ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc ក៏បានជម្រាបអង្គប្រជុំថា រដ្ឋសភាវៀតណាមបានអនុម័តជាឯកច័ន្ទនូវកិច្ចព្រមព្រៀងភាពជាដៃគូគ្រប់ជ្រុងជ្រោយនិងជឿនលឿនឆ្លងមហាសមុទ្រប៉ាស៊ីហ្វិក (CPTPP) នាថ្ងៃទី១២ខែវិច្ឆិកាមុននេះ។ នេះជាជំហានជាក់ស្តែងមួយ ដើម្បីវៀតណាមអាចឈានចូលយ៉ាងជ្រាលជ្រៅថែមទៀតទៅក្នុងខ្សែចង្វាក់តម្លៃសកលលោក។

​នារសៀលថ្ងៃដដែល ថ្នាក់ដឹកនាំ APEC អញ្ជើញចូលរួមជំនួបធ្វើការ ស្តីពី “ជម្រុញកំណើនគ្របដណ្តប់ក្នុងសម័យឌីជីថល”។ ក្នុងជំនួបនេះ ថ្នាក់ដឹកនាំទាំងអស់បានប្តេជ្ញាអនុវត្តផែនការសកម្មភាព APEC 2017 ស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចគ្របដណ្តបអំពីសេដ្ឋកិច្ច ហិរញ្ញវត្ថុនិងសង្គម រហូតដល់ឆ្នាំ ២០៣០ ដែលរួមចំណែកដល់ការសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិ (SDGs)។ អង្គប្រជុំក៏បានឯកភាពគ្នាបង្កើនកិច្ចសហប្រតិបត្តិការដើម្បីពង្រឹងសិទ្ធិរបស់ស្ត្រីក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចនិងធនធានមនុស្សក្នុងយុគសម័យឌីជីថលបង្កើតកាលានុវត្តន៍ភាពសំរាប់តំបន់ជនបទ ជនពិការ និងយកចិត្តទុកដាក់ចំពោះការច្នៃប្រឌិតនិងធានាសន្តិសុខថាមពល សន្តិសុខស្បៀងជាដើម។

នាយករដ្ឋមន្ត្រីបានបញ្ជាក់អះអាងថា វៀតណាមកំពុងកសាងរដ្ឋាភិបាលស្ថាបនា ដោយយកចិត្តទុកដាក់ដល់សហគ្រិនភាព ការច្នៃប្រឌិតនិងធានាសន្តិសុខសង្គម កិច្ចការពារបរិស្ថាន និងអនុវត្តយុទ្ធសាស្ត្រជាតិសម្រាប់បដិវត្តឧស្សាហកម្ម ៤.០ ។ វៀតណាមនឹងបន្តរួមដំណើរជាមួយសមាជិក APEC ទាំងអស់ ដើម្បីឆ្ពោះទៅរកសហគមន៍មួយប្រកបដោយថាមវន្តអំពីសេដ្ឋកិច្ច គ្របដណ្តប់អំពីសង្គម ស្ថិរភាពអំពីសន្តិសុខ ដើម្បីប្រជាជននិងសហគ្រាសពិតប្រាកដ។

នៅរសៀលថ្ងៃទី ១៨ ខែវិច្ឆិកាឆ្នាំ២០១៨នេះ កិច្ចប្រជុំកំពូល APEC លើកទី ២៦ បានបិទជាផ្លូវការ។ កិច្ចប្រជុំនេះមិនបានចេញសេចក្តីថ្លែងការណ៍របស់ថ្នាក់ដឹកនាំ APEC ដូចធម្មតានោះទេ។ ទោះជាយ៉ាងណាក៏ដោយ សមាជិក APEC ទាំងអស់សុទ្ធតែបានសង្កត់ធ្ងន់ទៅលើលទ្ធផលសំខាន់អំពីការតភ្ជាប់សេដ្ឋកិច្ចតំបន់ អំពីកំណើនប្រកបដោយនិរន្តរភាព ការគ្របដណ្តប់ ការតភ្ជាប់លើវិស័យផ្សេងៗដែល APEC សម្រេចបាននៅឆ្នាំ២០១៨នេះតែម្តង។ លើសពីនេញទៅទៀត អង្គប្រជុំបានឯកភាព រៀបចំកិច្ចប្រជុំកំពូល APEC លើកទី ២៧ នៅប្រទេសឈីលីនៅឆ្នាំ ២០១៩ ខាងមុខ៕



(យោងតាម baochinhphu.vn)

(យោងតាម baochinhphu.vn)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម - ប៉ារ៉ាហ្គាយ
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
វៀតណាម - ម៉ូរីតានីជម្រុញកិច្ចសហប្រតិបត្តិការកសិកម្ម ទូរគមនាគមន៍ព្រមទាំងការធ្វើអាជីវកម្មរ៉ែ
វៀតណាម - ក្រិកជម្រុញទំនាក់ទំនងសហប្រតិបត្តិការជាក់ស្តែងព្រមទាំងមានប្រសិទ្ធភាព

អានច្រើនបំផុត