បែលហ្សិកប្តេជ្ញាជម្រុញវិស័យកសិកម្មស្អាតស្អំនៅវៀតណាម

08:10 | 17/10/2018 (ដោយ ស្រីព្រេជ)

យុគសម័យ - ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចជាផ្លូវការនៅព្រះរាជាណាចក្រប៊ែលហ្សីក នារសៀលថ្ងៃទី១៦ខែតុលា តាមម៉ោងតំបន់ (ពោលគឺយប់ថ្ងៃទី១៦ខែតុលាតាមម៉ោងវៀតណាម) នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc និងនាយករដ្ឋមន្ត្រីប៊ែលហ្សិកលោក Charles Michel បានអញ្ជើញបើកសន្និសីទសារព័ត៌មានរួម។

នាយករដ្ឋមន្ត្រីទាំងពីររូបបានឯកភាពថា នេះជាពេលវេលាដ៏សំខាន់មួយដើម្បីប្រទេសទាំងពីរអនុម័តលើបណ្តាកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងរដ្ឋាភិបាលទាំងពីរនិងអាជីវកម្មនៃប្រទេសទាំងពីរ (រូបថត VGP / Quang Hieu)

នាយករដ្ឋមន្ត្រីបែលហ្ស៊ិកលោក Charles Michel បានលើកឡើងថា នាយករដ្ឋមន្រ្តីទាំងពីររូបបានឯកភាពថា នេះគឺជាពេលវេលាដ៏សំខាន់មួយដើម្បីប្រទេសទាំងពីរ អនុម័តលើបណ្តាកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងរដ្ឋាភិបាលទាំងពីរនិងអង្គភាពអាជីវកម្មនៃប្រទេសទាំងពីរ។ ភាគីទាំងពីរបានពិភាក្សាយ៉ាងយកចិត្តទុកដាក់លើបញ្ហាសំខាន់ៗមួយចំនួន សំដៅធ្វើយ៉ាងម៉េចដើម្បីជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងវៀតណាមនិងព្រះរាជាណាចក្រប៊ែលហ្សីក ជាពិសេសលើវិស័យពាណិជ្ជកម្មនិងវិនិយោគ។

“យើងខ្ញុំក៏បានពិភាក្សាយ៉ាងយកចិត្តទុកដាក់អំពីកិច្ចសហប្រតិបត្តិការក្នុងវិស័យបណ្ឌិតសភា វិស័យអប់រំ ក៏ដូចជាក្របខ័ណ្ឌសម្រាប់ការជម្រុញកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងវៀតណាមនិងសហភាពអឺរ៉ុប។ ប៊ែលហ្ស៊ិកបានសន្យាជួយឧបត្ថម្ភវៀតណាមក្នុងវិស័យនេះ”។ នេះបើយោងតាមប្រសាសន៍របស់នាយករដ្ឋមន្ត្រីប៊ែលហ្ស៉ិក លោក Charles Michel។

ស្តីពីកិច្ចសហប្រតិបត្តិការពហុភាគី ប៊ែលហ្ស៊ិកនឹងទទួលតួនាទីជាប្រធានសភាអ៊ឺរ៉ុបនៅក្នុងឆ្នាំ ២០១៩​ ខាងមុខ ។ បែលហ្សិកបានសន្យាគាំទ្រ វៀតណាមឈរឈ្មោះជាសមាជិកមិនអចិន្ត្រៃយ៍របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិដំណាក់កាល ២០២០-២០២១។

ថ្នាក់ដឹកនាំក្រសួងការបរទេសវៀតណាមនិងប៊ែលហ្សិកចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា ស្តីពីការបង្កើតយន្តកការពិគ្រោះយោបល់នយោបាយទ្វេភាគី (រូបថតៈ VGP/Quang Hieu)

ចំណែកនាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc បានថ្លែងអំណរគុណចំពោះការស្វាគមន៍យ៉ាងកក់ក្តៅរបស់នាយករដ្ឋមន្ត្រីបែលហ្សិកសម្រាប់គណៈប្រតិភូវៀតណាម។ លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានជូនដំណឹងចំពោះការដែល ភាគីទាំងពីរបានចុះហត្ថលេខាលើឯកសារចំនួន៥ ក្នុងនោះមាន កិច្ចសហប្រតិបត្តិការក្នុងការបណ្ដុះបណ្ដាលឧត្តមសិក្សា ការផ្លាស់ប្តូរបទពិសោធន៏ក្នុងការបណ្តុះបណ្តាលធនធានមនុស្សនៅវៀតណាម ព្រមទាំងបានអះអាងថា “កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ មានប្រសិទ្ធភាពគឺជាគោលដៅសំខាន់បំផុតក្នុងទំនាក់ទំនងរវាងបែលហ្សីក - វៀតណាម។ លើសពីនេះទៀតភាគីទាំងពីរបានព្រមព្រៀងគ្នាជម្រុញកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្មរួមទាំងសុវត្ថិភាពចំណីអាហារផងដែរ។

ថ្នាក់ដឹកនាំក្រសួងកសិកម្មនៃប្រទេសទាំងពីរ ចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រ (រូបថតៈ VGP/Quang Hieu)

ភាគីទាំងពីរបានពិភាក្សាយ៉ាងយកចិត្តទុកដាក់និងព្រមព្រៀងគ្នាលើសារៈសំខាន់នៃការថែរក្សាសន្តិភាពស្ថិរភាព សន្តិសុខសុវត្ថិភាពនាវាចរណ៍និងអាកាសចរណ៍នៅក្នុងសមុទ្រខាងកើត ស្របតាមអនុសញ្ញាស្តីពីច្បាប់សមុទ្ររបស់អង្គការសហប្រជាជាតិ (UNCLOS) នៅឆ្នាំ ១៩៨២ ផងដែរ ៕

(ដោយ ស្រីព្រេជ)

(ដោយ ស្រីព្រេជ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សំណុំឯកសារជាង ៥០ បើកបន្ថែមតម្រុយស្វែងរកព្រមទាំងកំណត់អត្តសញ្ញាណយុទ្ធជនពលី
VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម - ប៉ារ៉ាហ្គាយ
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
វៀតណាម - ម៉ូរីតានីជម្រុញកិច្ចសហប្រតិបត្តិការកសិកម្ម ទូរគមនាគមន៍ព្រមទាំងការធ្វើអាជីវកម្មរ៉ែ

អានច្រើនបំផុត