យុគសម័យ - រដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិកលោក James Mattis បានសន្យាថានឹងសហការយ៉ាងជិតស្និទ្ធជាមួយវៀតណាមក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការការពារជាតិទ្វេភាគីនៅក្នុងវិស័យសន្តិសុខ ដែនសមុទ្រ ជំនួយមនុស្សធម៌និងជំនួយសង្គ្រោះមហន្តរាយ រួមទាំងសកម្មភាពរក្សាសន្តិភាពនិងជម្នះផលវិបាកនៃសង្គ្រាម។
រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាមលោក Ngo Xuan Lich អញ្ជើញទទួលរដ្ឋមន្ត្រីក្រសួថការពារជាតិអាមេរិក លោក James Mattis (រូបថតៈ http://www.qdnd.vn )
នាថ្ងៃទី ១៧ ខែតុលា នៅទីក្រុងហូជីមិញ (ភាគខាងត្បូងវៀតណាម) នាយឧត្តមសេនីយ៍ លោក Ngo Xuan Lich សមាជិកការិយាល័យនយោបាយនិងជារដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម បានអញ្ជើញទទួលជួបជាមួយគណៈប្រតិភូមកពីក្រសួងការពារជាតិអាមេរិកដឹកនាំដោយរដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិក លោក Mattis ដែលកំពុងបំពេញទស្សនកិច្ចការងារនៅប្រទេសវៀតណាម។
រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាមលោក Ngo Xuan Lich និងរដ្ឋមន្ត្រីក្រសួថការពារជាតិអាមេរិក លោក James Mattis (រូបថតៈ MOD)
អញ្ជើញថ្លែងក្នុងជំនួបនេះ រដ្ឋមន្ត្រីលោក Ngo Xuan Lich បានស្វាគមន៍អាមេរិកក្នុងកិច្ចសហការណ៍ដើម្បីលាងសំអាតបំបាត់ធាតុកខ្វក់ក្នុងបរិស្ថានត្រូវបំពុលដោយ dioxin នៅប្រទេសវៀតណាមកាលពីពេលកន្លងទៅ។ ក្នុងកិច្ចសហប្រតិបត្តិការជាមួយសហរដ្ឋអាមេរិក វៀតណាមនឹងបន្តផ្តោតលើការជំនះពុះពារនូវផលវិបាកដោយសង្គ្រាម ក្នុងនោះមានការលាងសំអាតឲ្យបំបាត់ធាតុពុល dioxin នៅព្រលានយន្តហោះ Bien Hoa។
រដ្ឋមន្ត្រីលោក Ngo Xuan Lich បានស្នើរអោយសហរដ្ឋអាមេរិក នារយៈពេលខាងមុខ បន្តកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយវៀតណាមដើម្បីអនុវត្តនិងបង្ហើយគម្រោងលាងសំអាតជាតិពុល Dioxin នៅព្រលានយន្តហោះ Bien Hoa សំដៅរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចនៅវៀតណាម។
ទិដ្ឋភាពនៃជំនួប (រូបថតៈ http://kh.qdnd.vn)
រដ្ឋមន្ត្រីការពារជាតិអាមេរិកលោក James Mattis បានសន្យាថា នឹងសហការជាមួយវៀតណាមក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការការពារជាតិទ្វេភាគីនៅក្នុងវិស័យសន្តិសុខដែនសមុទ្រ ជំនួយមនុស្សធម៌និងជំនួយសង្គ្រោះមហន្តរាយ រួមទាំងសកម្មភាពរក្សាសន្តិភាពនិងជម្នះផលវិបាកនៃសង្គ្រាម។
រដ្ឋមន្ត្រី លោក James Mattis បានឲ្យដឹងថែមទៀតថា លទ្ធផលនៃដំណើរទស្សនកិច្ចនេះនឹងជាមូលដ្ឋានដើម្បីរដ្ឋាភិបាលនិងរដ្ឋសភាអាមេរិក បន្តជួយឧបត្ថម្ភវៀតណាម ក្នុងការជំនះពុះពារនូវផលវិបាកក្រោយសង្គ្រាមអំពី dioxin។
ឧត្តមសេនីត្រី លោក Bui Anh Chung មេបញ្ជាការរងនៃកងទ័ពការពារដែនអាកាស-ទ័ពអាកាសវៀតណាមនិងរដ្ឋមន្ត្រីការពារជាតិអាមេរិកលោក James Mattis (រូបថតៈ MOD)
មុននេះ រដ្ឋមន្ត្រីការពារជាតិអាមេរិកលោក James Mattis បានធ្វើទស្សនកិច្ចដោយផ្ទាល់ទៅនឹងកន្លែងលាងសំអាតជាតិពុល dioxin នៅព្រលានយន្តហោះ Bien Hoa (ខេត្ត Dong Nai)៕
(សរុបព័ត៌មាន ដោយ ស្រីព្រេជ)




មតិពីមិត្តអ្នកអាន