សេចក្តីប្រកាសពិសេសស្តីពីមរណភាពរបស់ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang

21:37 | 23/09/2018

យុគសម័យ - នាថ្ងៃទី២៣ខែកញ្ញា គណៈប្រតិបត្តិការមជ្ឈឹមបក្ស; រដ្ឋសភា; ប្រធានរដ្ឋ; រដ្ឋាភិបាល; គណកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាម បានចេញសេចក្តីប្រកាសពិសេស ជូនដំណឹងអំពីមរណភាពរបស់ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang។

ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang

គណៈប្រតិបត្តិមជ្ឈឹមបក្សកុម្មុយនិស្តវៀតណាម; រដ្ឋសភានៃសាធារណរដ្ឋសង្គមនិយមវៀតណាម; ប្រធានរដ្ឋសាធារណរដ្ឋសង្គមនិយម វៀតណាម; រដ្ឋាភិបាលសាធារណរដ្ឋសង្គមនិយមវៀតណាម; គណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាម សូមជម្រាបជូននូវដំណឹងថា៖

លោក Tran Dai Quang បានកើតនៅថ្ងៃទី១២ខែតុលា ឆ្នាំ១៩៥៦ នៅឃុំ Quang Thien ស្រុក Kim Sơn ខេត្ត Ninh Binh។ លោក Tran Dai Quang បានចូលបក្សកុម្មុយនិស្តនាថ្ងៃទី២៦ខែកក្កដាឆ្នាំ១៩៨០; ជាសមាជិកមជ្ឈឹមបក្ស នីតិកាលទី១០, ១១និង១២; សមាជិកការិយាល័យនយោបាយ នីតិកាលទី១១និង១២; កាន់ដំណែង​ប្រធានរដ្ឋពីខែមេសាឆ្នាំ២០១៦រហូតដល់បច្ចុប្បន្ន; ជាប្រធានក្រុមប្រឹក្សាការពារជាតិនិងសន្តិសុខ; សមាជិកអចិន្ត្រៃយ៍បក្សទ័ពមជ្ឈឹម; សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការបក្សនគរបាលមជ្ឈឹម; សមាជិក សភានីតិកាលទី១៣និង១៤និងជាប្រធានគណៈកម្មាធិការបញ្ជាណែនាំកំណែទម្រង់យុត្តិធម៌មជ្ឈឹម។

ក្រោយរយៈពេលរង់ជំងឺ ទោះបីជាមានការខិតខំប្រឹងប្រែងអស់ពីសមត្ថភាពយ៉ាងណាក្តីពីសំណាក់ក្រុមវេជ្ជបណ្ឌិតជាតិនិងអន្តរជាតិ រួមជាមួយការយកចិត្តទុកដាក់ជាទីបំផុតរបស់បណ្តាថ្នាក់ដឹកនាំបក្ស និងរដ្ឋាភិបាលក៏ដោយ ប៉ុន្តែ ដោយសារជំងឺធ្ងន់ធ្ងារពេច សមាជិកការិយាល័យនយោបាយនិងជាប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម លោក Tran Dai Quang បានទទួលមរណភាពនៅវេលាម៉ោង១០និង៥នាទី នាថ្ងៃទី២១ខែកញ្ញាឆ្នាំ២០១៨ នៅមន្ទីរពេទ្យយោធាលេខ ១០៨ នៃទីក្រុងហាណូយ។

ក្នុងអំឡុងពេលប្រតិបត្តការការងារ ប្រធានរដ្ឋ លោក Tran Dai Quang បានរួមចំណែកដ៏ធំធេងសម្រាប់បុព្វហេតុបដិវត្តន៍ដ៏រុងរឿងរបស់បក្សនិងប្រទេសជាតិ។ លោកបានបក្សនិងរដ្ឋប្រគល់ជូននូវគ្រឿងឥសរិ្សយយសដ៏ឧត្តុងឧត្តមជាច្រើន។ មរណភាពរបស់លោកជាការបាត់បង់ដ៏ធំធេងសម្រាប់បក្ស រដ្ឋនិងប្រជាជនវៀតណាម។

ដើម្បីសម្តែងនូវសេចក្តីនឹករលឹក ចំពោះវិញ្ញាណក្ខ័ន្ធរបស់ប្រធានរដ្ឋលោក Tran Dai Quang គណៈប្រតិបត្តិមជ្ឈឹមបក្សកុម្មុយនិស្ត វៀតណាម; រដ្ឋសភានៃសាធារណរដ្ឋសង្គមនិយមវៀតណាម; ប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម; រដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម; គណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាមបានសម្រេចចិត្ត រៀបចំពិធីបុណ្យសពលោកប្រធានរដ្ឋ Tran Dai Quang ដោយពិធីកាន់ថ្នាក់ជាតិ។

គណៈកម្មការទទួលរៀបចំបុណ្យសពលោកប្រធានរដ្ឋ Tran Dai Quang រួមមានសមាជិកចំនួន៣៧នាក់ ដឹកនាំដោយអគ្គលេខាបក្ស លោក Nguyen Phu Trong។

ពិធីគោរពវិញ្ញាណក្ខ័ន្ធលោកប្រធានរដ្ឋ Tran Dai Quang បានចាប់ផ្តើមពីម៉ោង៧ព្រឹកថ្ងៃទី២៦ខែកញ្ញាឆ្នាំ២០១៨ នៅផ្ទះបុណ្យសពជាតិ លេខ ៥ Tran Thanh Tong នៃទីក្រុងហាណូយ។ ពិធីរំលឹកវិញ្ញាណក្ខ័ន្ធនឹងបានរៀបចំនៅវេលាម៉ោង៧និង៣០នាទី ថ្ងៃទី២៧ខែកញ្ញានៅផ្ទះបុណ្យសពជាតិ។ ពិធីបញ្ចុះសពនឹងបានប្រព្រឹត្តទៅនៅវេលាម៉ោង១៥និង៣០នាទីថ្ងៃដដែលនៅឈាបនដ្ឋានស្រុក Kim Son ខេត្ត Ninh Binh។

ទូរទស្សន៍ជាតិនិងវិទ្យុសម្លេងវៀតណាមនឹងផ្សាយបន្តផ្ទាល់ពិធីគោរពវិញ្ញាណក្ខ័ន្ធ ពិធីរំលឹកវិញ្ញាណក្ខ័ន្ធនិងពីធីបញ្ចុះសពលោកប្រធានរដ្ឋ Tran Dai Quang នៅទីក្រុងហាណូយ ទីក្រុងហូជីមិញ និងស្រុក Kim Son ខេត្ត Ninh Binh៕

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សំណុំឯកសារជាង ៥០ បើកបន្ថែមតម្រុយស្វែងរកព្រមទាំងកំណត់អត្តសញ្ញាណយុទ្ធជនពលី
VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម - ប៉ារ៉ាហ្គាយ
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
វៀតណាម - ម៉ូរីតានីជម្រុញកិច្ចសហប្រតិបត្តិការកសិកម្ម ទូរគមនាគមន៍ព្រមទាំងការធ្វើអាជីវកម្មរ៉ែ

អានច្រើនបំផុត