ពង្រឹងសកម្មភាពសវនកម្មរដ្ឋដើម្បីឆ្ពោះទៅរកគោលដៅអភិវឌ្ឍន៍ដោយចីរភាព

22:49 | 18/09/2018

មហាសន្និបាតអង្គការបណ្ដាស្ថាប័នសវនកម្មកំពូលតំបន់ អាស៊ី លើកទី ១៤ (ASOSAI 14) នឹងបើកជាផ្លូវការនាព្រឹកថ្ងៃទី ១៩ ខែកញ្ញា។ មហាសន្និបាតនេះគឺជាព្រឹត្តិការណ៍នយោបាយនិងការទូតដែលមានអត្ថន័យដ៏សំខាន់ រួមចំណែកអះអាងនូវឋានៈ និងតួនាទីរបស់សវនកម្មរដ្ឋវៀតណាមក្នុងតំបន់និងលើពិភពលោក។

ប្រធានបទនៃមហាសន្និបាត ASOSAI លើកទី 14 គឺ “សវនកម្មបរិស្ថានដើម្បីការអភិវឌ្ឍន៍ដោយចីរភាព” គឺជាគំនិតផ្តួចផ្តើមមួយរបស់សវនកម្មរដ្ឋវៀតណាម ហើយទទួលបានការស្រុះចិត្តគំនិតខ្ពស់ពីគណៈសម្របសម្រួល ASOSAI។ ដោយប្រធានបទនេះ នៅក្នុងមហា សន្និបាតបណ្ដា SAI ជាសមាជិកនឹងផ្ដល់មតិ សំដៅដោះស្រាយរាល់ការសាកល្បងអំពីបរិស្ថាន ដែលពិភពលោកកំពុងប្រឈម ចែករំលែក បទពិសោធន៍ និងដាក់ចេញដំណោះស្រាយ សំដៅអនុវត្តន៍មុខងារសវនកម្មបរិស្ថានប្រកបដោយប្រសិទ្ធភាព។

អគ្គសវនកររងរដ្ឋវៀតណាម លោក Nguyen Tuan Anh បានឲ្យដឹងថា៖ “ចំណុចសំខាន់មួយក្នុងក្របខ័ណ្ឌនៃមហាសន្និបាតនេះ គឺសន្និសីទឯកទេស ទី ៧ ដោយប្រធានបទ “សវនកម្មបរិស្ថាន ដើម្បីការអភិវឌ្ឍន៍ដោយចីរភាព”។ នេះគឺជាខ្លឹមសារនៃរបៀបវារៈ ដោយបង្ហាញនូវការសន្យា ការខិត្តខំប្រឹងប្រែង និងការរួមវិភាគទានយ៉ាងជាក់ស្ដែងរបស់សហគមន៍ ASOSAI ក្នុងការប្រដេញតាមគោលដៅអភិវឌ្ឍន៍ដោយចីរភាពរបស់អង្គការសហប្រជាជាតិ និងដោះស្រាយបញ្ហាសាកល្បងអំពីបរិស្ថានសកល។ ជាពិសេស មហាសន្និបាតនេះ នឹងអនុម័តលើសេចក្ដីថ្លែងការហាណូយ ដែលជាឯកសារផ្លូវការក្នុងការបូកសរុបនូវលទ្ធផលធ្វើការសំខាន់បំផុតនៃមហាសន្និបាត ហើយឆ្លុះបញ្ចាំងនូវការប្តេជ្ញាចិត្ត របស់សហគមន៍ ASOSAI ចំពោះគោលដៅអភិវឌ្ឍន៍នៃ ASOSAI ដំណាក់កាល 2016-2021។ សេចក្តីថ្លែងការណ៍ហាណូយក៏បានអះអាងនូវការយកចិត្តទុកដាក់ ការខិតខំប្រឹងប្រែង និងការួមវិភាគទានរបស់សហគមន៍ ASOSAI ដោយឈរលើមូលដ្ឋានលទ្ធផលនៃមហាសន្និបាតលើកទី ៧ នេះ”៕

(ប្រភពព័ត៌មាន: VOV5-វិទ្យុសម្លេងវៀតណាម)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សម្ពោធបណ្តាញចំណេះដឹងវៀតណាមនៅប្រទេសនូវែលសេឡង់
វៀតណាមកំណត់គោលដៅចូលក្នុងក្រុមមជ្ឈមណ្ឌលហិរញ្ញវត្ថុជំពូកមុខ ៧៥ លើពិភពលោក
វៀតណាមអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការគ្រប់គ្រងធនធានធម្មជាតិដើម្បីសន្តិភាព និងសន្តិសុខ
ផ្លាស់ប្តូរថ្មីការងារការទូតប្រជាជន រួមចំណែកបង្កើតកម្លាំងសរុបនៃវិស័យការទូតវៀតណាម
វៀតណាមស្នើឱ្យចិនពង្រីកទីផ្សារសម្រាប់កសិផល

អានច្រើនបំផុត