នាព្រឹកថ្ងៃទី៤ ខែកញ្ញា នៅទីស្នាក់ការមជ្ឈឹមបក្ស អគ្គលេខាគណៈកម្មា ធិការមជ្ឈឹមបក្សកុម្មុយនិស្តវៀតណាមលោក Nguyen Phu Trong បានអញ្ជើញ ទទួលជួបសវនាការជាមួយគណៈប្រតិភូនៃគណៈកម្មាធិការមជ្ឈឹមរណសិរ្សឡាវកសាងប្រទេសជាតិ ដឹកនាំដោយសមាជិកការិយាល័យនយោបាយ ប្រធាន គណៈកម្មាធិការមជ្ឈឹមរណសិរ្សឡាវកសាងប្រទេសជាតិលោក Saysomphone Phomvihane ដែលកំពុងបំពេញទស្សនកិច្ចនៅវៀតណាម។
អគ្គលេខាបក្សលោក Nguyen Phu Trong (ខាងស្ដាំ) អញ្ជើញទទួលជួបគណៈប្រតិភូនៃ គណៈកម្មាធិការមជ្ឈឹមរណសិរ្សឡាវកសាងប្រទេសជាតិលោក Saysomphone Phomvihane (រូបថត៖ VOV)
ថ្លែងមតិក្នុងជំនួបនេះ អគ្គលេខាបក្សលោក Nguyen Phu Trong មានគោលបំណងថា គណៈកម្មាធិការចលនាប្រជាជនមជ្ឈឹម វៀតណាមនិងរណសិរ្សឡាវកសាងប្រទេសជាតិ បន្តសហការគ្នាយ៉ាងសកម្មនិងបង្កើនការផ្លាស់ប្ដូរគ្នាទៅវិញទៅមកនូវមេរៀនបទពិសោ ធន៍ស្ដីពីកិច្ច ការចលនាប្រជាជននៃបក្សនីមួយៗ បណ្ដុះបណ្ដាលកម្មាភិបាល ឃោសនាអប់រំប្រជាជនគ្រប់ស្រទាប់នៃប្រទេសទាំងពីរ ពិសេសគឺជំនាន់ វ័យក្មេងអំពីទំនាក់ទំណងប្រពៃណីពិសេសរវាងវៀតណាមនិងឡាវ។
រីឯខ្លួនវិញ លោក Saysomphone Phomvihane បានអះអាងថា បក្ស រដ្ឋាភិបាល និងប្រជាជនឡាវនឹងធ្វើអស់ពីកម្លាំងកាយចិត្តដើម្បីរួមជាមួយវៀតណាមរក្សានិងពូនជ្រុំទំនាក់ទំនងសាមគ្គីភាពពិសេស ឡាវ-វៀតណាមឲ្យមានការអភិវឌ្ឍឡើងកម្ពស់ថ្មី ដើម្បីផលប្រយោជ ន៍របស់ប្រជាជននៃប្រទេសនីមួយៗ ដើម្បីសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបតិ្តការនិងវឌ្ឍនភាពនៅតំបន់និងលើពិភពលោក ។
នាថ្ងៃដដែល គណៈប្រតិភូគណៈកម្មាធិការចលនាមជ្ឈឹមបក្សកុម្មុយនិស្ត វៀតណាមដឹកនាំដោយប្រធានគណៈកម្មាធិការចលនាប្រជា ជនមជ្ឈឹមលោកស្រី Truong Thi Mai បានជួបចរចាជាមួយគណៈប្រតិភូនៃគណៈកម្មាធិការមជ្ឈឹម រណសិរ្សឡាវកសាងប្រទេសជាតិ។ នៅទីនេះ ភាគីទាំងពីរបានអះអាងថា នឹង សហការយ៉ាងសកម្មដើម្បីអនុវត្តន៍ប្រកបដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀងរវាងថ្នាក់ដឹកនាំជាន់ខ្ពស់រវាងបក្សទាំងពីរ និងកិច្ចព្រមព្រៀងសហប្រតិបតិ្តការរវាង ស្ថាប័នទាំងពីរក្នុងដំណាក់កាល២០១៦-២០២០ផងដែរ៕
(ប្រភពព័ត៌មាន: VOV5-វិទ្យុសម្លេងវៀតណាម)

មតិពីមិត្តអ្នកអាន