ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang ចាប់ផ្តើមដំណើរទស្សនកិច្ចថ្នាក់រដ្ឋនៅប្រទេសអេត្យូពី

21:19 | 23/08/2018 (បកប្រែដោយ ស្រីព្រេជ)

យុគសម័យ - ពិធីទទួលស្វាគមន៍ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang និងភរិយា រួមទាំងគណៈប្រតិភូជាន់ខ្ពស់វៀតណាម ត្រូវបានប្រារព្ធធ្វើឡើងនៅអាកាសយានដ្ឋានអន្តរជាតិ Bole នៃរដ្ឋធានី Addis Ababa ប្រទេសអេត្យូពី។

នៅវេលាម៉ោង 14:00 (តាមម៉ោងតំបន់) ថ្ងៃទី ១៨ ខែសីហា (ម៉ោង 18:00 ល្ងាចថ្ងៃដដែលតាមម៉ោងរដ្ឋធានីហាណូយ) ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang និងភរិយា រួមទាំង គណៈប្រតិភូជាន់ខ្ពស់វៀតណាមបានមកដល់អាកាសយានដ្ឋានអន្តរជាតិ Bole នៃរដ្ឋធានី Addis Ababa ចាប់ផ្តើមដំណើរទស្សនកិច្ចថ្នាក់រដ្ឋនៅសាធារណរដ្ឋប្រជាធិបតេយ្យសហព័ន្ធអេត្យូពី ចាប់ពីថ្ងៃទី២៣ដល់ថ្ងៃទី ២៥ ខែសីហា តាមការអញ្ជើញរបស់ប្រធានាធិបតី លោក​ Mulatu Teshome ផងដែរ។

ប្រធានាធិបតីលោក Mulatu Teshome និងភរិយាអញ្ជើញស្វាគមន៍ដែលពោរពេញទៅដោយភាពកក់ក្តៅ ចំពោះ ប្រធានរដ្ឋលោក Tran Dai Quang និងភារិយា នៅចំជើងយន្តហោះតែម្តង។ ប្រធានាធិបតី លោក Mulatu Teshome បានអញ្ជើញលោកប្រធានរដ្ឋលោក Tran Dai Quang ធ្វើដំណើរទៅកាន់កន្លែងកិត្តិយស។

អេត្យូពីបានបាញ់កាំភ្លើងធំ២១ណាត់សម្រាប់ទទួលស្វាគមន៍ប្រមុខរដ្ឋវៀតណាមមកកាន់ប្រទេសនេះ គិតតាំងពីរប្រទេសទាំងពីរបង្កើតទំនាក់ទំនងការទូត កាលពីឆ្នាំ១៩៧៦មក។

ក្រោយពីបានឧទ្ទេសនាមវត្តមានរបស់មន្ត្រីនៃប្រទេសទាំងពីរដែលចូលរួមក្នុងពិធីស្វាគមន៍ លោកប្រធានរដ្ឋ Tran Dai Quang និងភរិយានិងប្រធានាធិបតីអេត្យូពី Mulatu Teshome និងភរិយាបានអញ្ជើញទស្សនារបាំប្រពៃណីរបស់ប្រទេសអេត្យូពីសម្រាប់ស្វាគមន៍ភ្ញៀវកិត្តយសមកទស្សនាផងដែរ។

បន្ទាប់មកទៀត គឺនារសៀលថ្ងៃដដែល (ពោលគឺនាយប់ថ្ងៃទី២៣ខែសីហាតាមម៉ោងហាណូយ) នៅវិមានប្រធានាធិបតីនៃរដ្ឋធានី Addis Ababa ប្រធានរដ្ឋវៀតណាម​លោក Tran Dai Quang បានអញ្ជើញជួបពិភាក្សាជាមួយប្រធានាធិបតីអេត្យូពី លោក Mulatu Teshome។ ដំណើរទស្សនកិច្ចរបស់ប្រធានរដ្ឋលោក Tran Dai Quang ទៅកាន់អេត្បូពី គឺសំដៅផ្លាស់ប្តូរនូវមតិយោបល់ស្តីពីទិសដៅនិងវិធានការជម្រុញកិច្ចសហប្រតិបត្តិការទ្វេភាគី ក្នុងនោះ ផ្តោតសំខាន់ទៅលើការបង្កើនការជឿទុកចិត្តនយោបាយ ជម្រុញកិច្ចសហប្រតិបត្តិការអំពីសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ កសិកម្ម ជាពិសេស ជម្រុញការជួបប្រាស្រ័យវប្បធម៌និងប្រជាជនជាដើម។ ទន្ទឹមនឹងនោះអះអាងថាវៀតណាមប្រកាន់ខ្ជាប់នូវកិច្ចការបរទេសឯករាជ្យ ការម្ចាស់ការធ្វើឲ្យសម្បូរបែបលក្ខណៈពហុភាគីនិងធ្វើឲ្យសម្បូរបែបនូវទំនាក់ទំនងអ​ន្តរជាតិ។ ក្នុងនោះ ផ្តោតសំខាន់លើការបង្កើនទំនាក់ទំនងមិត្តភាពជាប្រពៃណីជាមួយប្រទេសអាហ្វ្រិកទូទៅនិងអេត្យូពីនិយាយដោយឡែក។


ដំណើរទស្សនកិច្ចនេះ នឹងជាកម្លាំងចលករសកម្ម ជម្រុញទំនាក់ទំនងសហប្រតិបត្តិការរវាងប្រទេសទាំងពីរឲ្យឈានចូលដំណាក់កាលអភិវឌ្ឍន៍ថ្មី ប្រកបដោយប្រសិទ្ធិភាពនិងសក្តិសមជាមួយទំនាក់ទំនងមិត្តភាពជាប្រពៃណីវៀតណាម-អេត្យូពី រួមទាំងមនោសញ្ជេតនា ភាពជិតស្និទ្ធរបស់ប្រជាជននៃប្រទេសទាំងពីរផងដែរ៕

(បកប្រែដោយ ស្រីព្រេជ)

(បកប្រែដោយ ស្រីព្រេជ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម - ប៉ារ៉ាហ្គាយ
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
វៀតណាម - ម៉ូរីតានីជម្រុញកិច្ចសហប្រតិបត្តិការកសិកម្ម ទូរគមនាគមន៍ព្រមទាំងការធ្វើអាជីវកម្មរ៉ែ
វៀតណាម - ក្រិកជម្រុញទំនាក់ទំនងសហប្រតិបត្តិការជាក់ស្តែងព្រមទាំងមានប្រសិទ្ធភាព

អានច្រើនបំផុត