នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc ទទួលជួបសមាគមជនរងគ្រោះដោយសារជាតិគីមីពុលពណ៌លឿងទុំ/dioxin

19:10 | 07/08/2018

ក្នុងឱកាសរំលឹកខួបលើកទី ៥៧ ទិវាគ្រោះមហន្តរាយ ជាតិគីមីពុលពណ៌លឿងទុំ/dioxin (ថ្ងៃទី ១០ សីហា ឆ្នាំ១៩៦១ - ១០ សីហា ឆ្នាំ២០១៨) នាព្រឹតថ្ងៃទី ៧ សីហា នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានទទួល ជាមួយសមាគមជនរងគ្រោះដោយសារជាតិគីមីពុលពណ៌លឿងទុំ/dioxin វៀតណាម។

នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc និងមាគមជនរងគ្រោះដោយសារជាតិគីមីពុលពណ៌លឿងទុំ/dioxin

នៅទីនេះ លោក Nguyen Xuan Phuc បានចាត់ទុកថា សមាគមបានជំនះពុះពារលើការលំបាក និងបំពេញល្អភាកិច្ចនយោបាយ សង្គម។ សមាគមក៏បានចូលរួមយ៉ាងសកម្មក្នុងការតស៊ូទាមទារ យុត្តិធម៌ ហើយទទួលបានលទ្ធផលសំខាន់ៗជាច្រើន ទាក់ទាញបានការយកចិត្តទុកដាក់របស់ សាធារណៈមតិនៅក្នុងនិងក្រៅប្រទេស។ លោកនាយករដ្ឋមន្ត្រីបានស្នើ រដ្ឋអំណាចមូលដ្ឋាន សហគ្រាស អង្គការសង្គម និងបុគ្គលនានា ឲ្យរួមគ្នាចែករំលែកជាមួយជនរងគ្រោះ ដើម្បីទទួលបានផល ពីគោលនយោបាយរបស់បក្សនិងរដ្ឋ។ លោក Nguyen Xuan Phuc មានបំណងថា សមាគមបន្តផ្លាស់ប្ដូរថ្មីសកម្មភាព ហើយរួមវិភាគទានជាច្រើនថែមទៀតក្នុងការជួយឧបត្ថម្ភជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំ ដើម្បីសម្រេចដោយជោគជ័យ ភារកិច្ចដែលបក្ស និងរដ្ឋប្រគល់ជូន៕

(ប្រភពព័ត៌មាន: VOV5-វិទ្យុសម្លេងវៀតណាម)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម - ប៉ារ៉ាហ្គាយ
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
វៀតណាម - ម៉ូរីតានីជម្រុញកិច្ចសហប្រតិបត្តិការកសិកម្ម ទូរគមនាគមន៍ព្រមទាំងការធ្វើអាជីវកម្មរ៉ែ
វៀតណាម - ក្រិកជម្រុញទំនាក់ទំនងសហប្រតិបត្តិការជាក់ស្តែងព្រមទាំងមានប្រសិទ្ធភាព

អានច្រើនបំផុត