យុគសម័យ - ក្នុងឱកាសខួបលើកទី ៥១ នៃការបង្កើតសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍(អាស៊ាន) (8/8/1967-8 / 8/2018) នាព្រឹកថ្ងៃទី៨ខែសីហា នៅទីក្រុងហាណូយ ក្រសួងការបរទេសវៀតណាមបានប្រារព្ធពិធីបង្ហូតទង់ជាតិអាស៊ានឆ្នាំ២០១៨។
ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh អញ្ជើញថ្លែងមតិក្នុងពិធី (រូបថត ៖ VGP/Hải Minh)
អញ្ជើញចូលរួមក្នុងពិធីមានវត្តមានឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាមលោក Pham Binh Minh និងអនុរដ្ឋមន្រ្តីការបរទេសមួយចំនួន តំណាងក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្ម តំណាងក្រសួងការងារ យុទ្ធជនពិការនិងសង្គមកិច្ច រួមទាំងឯកអគ្គរដ្ឋទូតវៀតណាមប្រចាំបណ្តាអាស៊ាន។
ពីសំណាក់អង្គទូតរួមមាន ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃសាធារណរដ្ឋ Bolivar Venezuela ប្រចំាទីក្រុងហាណូយ រួមទាំង ឯកអគ្គរដ្ឋទូត ភារៈធារី និងតំណាងនៃស្ថានទូតនៃបណ្ដាប្រទេសអាស៊ានប្រចាំទីក្រុងហាណូយផងដែរ។
អញ្ជើញថ្លែងមតិក្នុងពិធីនេះ ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេសវៀតណាមលោក Pham Binh Minh បានលើកច្បាស់ថា មុននេះកាលពី៥១ នៅថ្ងៃទី ៨ ខែសីហាឆ្នាំ ១៩៦៧ ថ្នាក់ដឹកនាំអាស៊ានបានបង្កើតមូលដ្ឋានគ្រឹះសម្រាប់ “សហគមន៍ប្រជាជាតិអាស៊ីអាគ្នេយ៍ សន្តិភាព និងវិបុលភាព”។ ហើយនេះជាសហគមន៍អាស៊ានបច្ចុប្បន្ន ដែល សាមគ្គីភាព ការពឹងផ្អែកលើខ្លួនឯង ជួយគ្នាទៅវិញទៅមក របស់ប្រជាជននិងដើម្បីប្រជាជន។ នោះជា សហគមន៍អាស៊ានប្រកបដោយសន្តិភាពស្ថិរភាពនិងមានខឿនសេដ្ឋកិច្ចអភិវឌ្ឍន៍គួរឲ្យកត់សម្គាល់។
(រូបថត ៖ VGP/Hải Minh)
លោក Pham Binh Minh ឲ្យដឹងថែមទៀតថា ចំពោះវៀតណាម អាស៊ានគឺជាអាទិភាពមួយក្នុងគោលនយោបាយកិច្ចការបរទេ វៀតណាមនឹងបន្តរួមដំណើរធ្វើ ជាមួយប្រទេសសមាជិកនានា អនុវត្តន៍ប្រកបដោយប្រសិទ្ធភាពនូវ ចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ ២០២៥ ឈរលើស្មារតីសាមគ្គីភាព ស្វាហាប់ មានភាពច្នៃប្រឌិត
ពិធីបង្ហូតទង់ជាតិដែលបានប្រារព្ធជារៀងរាល់ឆ្នាំ ចំទៅនឹងទិវាខួបអនុស្សាវរីយ៍អាស៊ាននោះ បានក្លាយទៅទំនៀមទម្លាប់គួជាទីមោទនៈសម្រាប់ប្រទេសសមាជិកអាស៊ានទាំងអស់ សំដៅបង្ហាញនូវការលើកកម្ពស់តម្លៃរួមគ្នានិងការប្តេជ្ញាចិត្តរបស់ជម្រុញស្មារតីសាមគ្គីភាព មិត្តភាពនិងកិច្ចសហប្រតិបត្តិការរបស់អាស៊ានក្រោមដំបូលរួមនៃសហគមន៍អាស៊ានដើម្បីសន្តិភាពនិងវិបុលភាពរួមក្នុងតំបន់៕
(យោងតាម chinhphu.vn បកប្រែដោយស្រីពេជ្រ)

មតិពីមិត្តអ្នកអាន