យុគសម័យ - នារសៀលថ្ងៃទី២ខែសីហា ក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥១និងកិច្ចប្រជុំពាក់ព័ន្ធនៅសិង្ហបុរីបានប្រព្រឹត្តទៅ កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសមេគង្គ-ទន្លេគង្គាលើកទី៩។
ទិដ្ឋភាពនៃកិច្ចប្រជុំ (រូបថតៈ baoquocte.vn)
កិច្ចប្រជុំនេះដោយរដ្ឋមន្ត្រីការបរទេសថៃ លោក Don Pramudwinai និងរដ្ឋលេខាធិការក្រសួងការបរទេសឥណ្ដា បណ្ឌិត V.K. Singh អញ្ជើញជាសហអធិបតី ជាមួយនឹងការចូលរួមរបស់រដ្ឋមន្ត្រីការបរទេសនៃបណ្តាប្រទេស វៀតណាម កម្ពុជា ឡានិងមីយ៉ាន់ម៉ា។ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីកាបរទេសវៀតណាម លោក Pham Binh Minh អញ្ជើញដឹកនាំគណៈប្រតិភូវៀតណាមចូលរួមក្នុងកិច្ចប្រជុំនេះ។
ស្តីពីស្ថានភាពសហប្រតិបត្តិការនាពេលកន្លងទៅ រដ្ឋមន្ត្រីទាំងអស់បានសម្តែងនូវការពេញចិត្តចំពោះដំណើរការអនុវត្តផែនការសកម្មភាពដំណាក់កាល២០១៦-២០១៨ ជាពិសេសលើវិស័យបណ្តុះបណ្តាល ពោលគឺមានអាហារូបករណ៍ចំនួន៩០០ចំណែកក្នុងមួយឆ្នាំ ការកសាងមជ្ឈមណ្ឌលទិន្នន័យរួមនៅមហាវិទ្យាល័យ Nalanda ប្រទេសឥណ្ឌា។
ស្តីពីទិសដៅសហប្រតិបត្តិការនាពេលខាងមុខ រដ្ឋមន្ត្រីទាំងអស់បានឯកភាព ជម្រុញកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្ម ទេសចរណ៍ វប្បធម៌និងគមនាគមន៍ ព្រមទាំងបើកទូលាយកិច្ចសហប្រតិបត្តិការអំពីសហគ្រាស សុខាពិបាលនិងប្រភពទឹក។ សកម្មភាពសហប្រតិបត្តិការជាក់ស្តែងមួយចំនួនក៏ត្រូវបានដាក់ចេញ ដូចជា កសាងមជ្ឈមណ្ឌលទិន្នន័យរួមនៅមហាវិទ្យាល័យ Nalanda , បើកកិច្ចប្រជុំអំពីគ្រាប់ពូជដែលបង្កកំណើត សកម្មភាពបណ្តុះបណ្តាល ការផ្សព្វផ្សាយទេសចរណ៍ និងផ្សារណាត់តាំងពិព័រណ៌ MGC ជាដើម។
អង្គប្រជុំបានទទួលស្គាល់នូវបំណងរបស់ឥណ្ឌា ដែលចង់ចូលរួមកិច្ចសហប្រតិបត្តិការជាមួយគណកម្មការទន្លេមេគង្គ (MRC) ជាពិសេសគឺចែករំលែកអំពីការប្រមូលទិន្នន័យប្រភពទឹកនិងដាក់ចេញសំណើរ រៀបចំកិច្ចប្រជុំគ្រប់គ្រងនិងប្រើប្រាស់ប្រភពទឹកប្រកបដោយចីរភាពលើកទី១នៅ New Delhi ក្នុងឆ្នាំ២០១៨។
នៅពេលបញ្ចប់ អង្គប្រជុំបានអនុម័តនូវសេចក្តីថ្លែងការរួមនិងឯកភាពរៀបចំកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសសហប្រតិបត្តិការមេគង្គ-ទន្លេគង្គាលើកទី១០នៅប្រទេសថៃនាឆ្នាំ២០១៩។
អញ្ជើញថ្លែងមតិនៅក្នុងកិច្ចប្រជុំនេះ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh បានវាយតម្លៃខ្ពស់ ចំពោះសកម្មភាពសហប្រតិបត្តិការមេគង្គ-ទន្លេគង្គាបានអនុវត្តនាឆ្នាំកន្លងទៅ ព្រមទាំងថ្លែងអំណរគុណ ចំពោះការជួយឧបត្ថម្ភរបស់ឥណ្ដាសម្រាប់អនុតំបន់ទន្លេមេគង្គ។ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស លោក Pham Binh Minh បានគូសបញ្ជាក់ថា ជាមួយនឹងគោលនយោបាយ “សកម្មភាពឆ្ពោះទៅទិសខាងកើត” របស់ឥណ្ឌានិងយុទ្ធសាស្ត្រអភិវឌ្ឍន៍ “ឆ្ពោះទៅខាងក្រៅ” របស់បណ្តាប្រទេសអនុតំបន់ទន្លេមេគង្គនោះ សក្កានុភាពសហប្រតិបត្តិការរវាងភាគីទាំងពីរគឺនៅធំធេងណាស់។ តាមនោះ លោកឧបនាយករដ្ឋមន្ត្រីវៀតណាមបានដាក់ចេញសំណើរមួយចំនួនដែលកិច្ចហប្រតិបត្តិការ MGC គប្បីផ្តោតការយកចិត្តទុកដាក់នាពេលខាងមុខ ដូចជា បង្កើនកិច្ចសហប្រតិបត្តិការតភ្ជាប់ ជាពិសេសគឺបើកទូលាយរបៀងសេដ្ឋកិច្ចកើត-លិច ព្រមទាំងស្នើឲ្យបើកកិច្ចពិភាក្សាស្តីពីកិច្ចព្រមព្រៀងគមនាគមផ្លូវគោកផងដែរ៕
(យោងតាម baoquocte.vn ប្រែសម្រួលដោយ ស្រី ពេជ្រ)

មតិពីមិត្តអ្នកអាន