ជម្រុញឲ្យបង្កើតសមាគមមិត្តភាពវៀតណាម-ម៉ារ៉ុក-ស្ពានតភ្ជាប់ការជួយប្រាស្រ័យប្រជាជន

07:24 | 18/07/2018 (ប្រែសម្រូលដោយស្រីពេជ្រ)

យុគសម័យ - នាព្រឹកថ្ងៃទី១៧ខែកក្កដា នៅទីក្រុងហាណូយ អនុប្រធានទទួលបន្ទុកអគ្គលេខាធិការសម្ព័ន្ធសមាគមបណ្តាអង្គការមិត្តភាពវៀតណាម លោក Don Tuan Phong បានអញ្ជើញទទួលជួបជាមួយឯកអគ្គរដ្ឋទូតម៉ារ៉ុកប្រចាំនៅវៀតណាម លោក Azzddien Farhane។

អនុប្រធានលោក Don Tuan Phong អញ្ជើញទទួលជួបជាមួយលោក Azzddien Farhane (រូបថតៈ Phuong Mai)

ក្នុងជំនួបនេះ ឯកអគ្គរដ្ឋទូតម៉ារ៉ុក Farhane បានរំលឹកដល់កំណត់ហេតុនៃសម័យប្រជុំលើកទី៤ គណៈកម្មាធិការចម្រុះរវាងរដ្ឋាភិបាលនៃព្រះរាជាណាចក្រម៉ារ៉ុកនិងរដ្ឋាភិបាលវៀតណាម ដោយអនុរដ្ឋមន្ត្រីការបរទេសវៀតណាមលោក Vu Hong Nam និងរដ្ឋលេខាធិការក្រសួងការបរទេសនិងសហប្រតិបត្តិការម៉ារ៉ុក Mounia Boucetta ចុះហត្ថលេខាកាលពីខែមេសាឆ្នាំ២០១៨កន្លងមកនេះ។ ក្នុងនោះ ភាគីទាំងពីរបានឯកភាព ជម្រុញ បង្កើននិងធ្វើឲ្យកាន់តែស៊ីជម្រៅនូវទំនាក់ទំនងលើគ្រប់វិស័យ រួមទាំងការជួបប្រាស្រ័យប្រជាជន។ ជាក់ស្តែងគឺ ភាគីទាំងពីរបានគាំទ្រការបង្កើតសមាគមមិត្តភាពម៉ារ៉ុក-វៀតណាម។ ទន្ទឹមជាមួយគ្នានេះ ភាគីវៀតណាមនឹងជួយឧបត្ថម្ភការបង្កើតសមាគមមិត្តភាពវៀតណាម-ម៉ារ៉ុក សំដៅជម្រុញទំនាក់ទំនងទ្វេភាគី។

ឈរលើមូលដ្ឋាននោះ ឯកអគ្គរដ្ឋទូត Farhane ក៏បានសម្តែងនូវគោលបំណង ជម្រុញឲ្យបានឆាប់ៗ ដំណើរការបង្កើតសមាគមមិត្តភាពវៀតណាម-ម៉ារ៉ុក។ លោកសង្ឃឹមថា សម្ព័ន្ធសមាគមបណ្តាអង្គការមិត្តភាពវៀតណាម នឹងជួយណែនាំនូវបុគ្គល អង្គការមានលក្ខណៈសម្បត្តិល្អ មានសមត្ថភាពពេញលេញ ដើម្បីចូលរួមចំណែកនិងដើម្បីការអភិវឌ្ឍខណៈដែលសមាគមបានចាប់បដិសន្ធិជាផ្លូវការ។

អញ្ជើញថ្លែងអំណរគុណចំពោះរាល់ការរួមវិភាគទានរបស់លោកឯកអគ្គរដ្ឋទូតក្នុងការជម្រុញទំនាក់ទំនងទ្វេភាគីជាពពិសេសលើវិស័យកិច្ចការបរទេសប្រជាជននោះ អនុប្រធាន លោក Don Tuan Phong បានអះអាងសារជាថ្មីថា សម្ព័ន្ធសមាគមនឹងខិតខំប្រឹងប្រែងក្នុងការជម្រុញដំណើរការបង្កើតសមាគមមិត្តភាពវៀតណាម-ម៉ារ៉ុកឲ្យបានឆាប់ៗ៕

(ប្រែសម្រូលដោយស្រីពេជ្រ)

(ប្រែសម្រូលដោយស្រីពេជ្រ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម - ប៉ារ៉ាហ្គាយ
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
វៀតណាម - ម៉ូរីតានីជម្រុញកិច្ចសហប្រតិបត្តិការកសិកម្ម ទូរគមនាគមន៍ព្រមទាំងការធ្វើអាជីវកម្មរ៉ែ
វៀតណាម - ក្រិកជម្រុញទំនាក់ទំនងសហប្រតិបត្តិការជាក់ស្តែងព្រមទាំងមានប្រសិទ្ធភាព

អានច្រើនបំផុត