នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc អញ្ជើញទទួលជួបជាមួយអនុប្រធានរដ្ឋសភាឡាវ

20:41 | 18/07/2018 (ប្រែសម្រូលដោយ ថាញ់ កុង)

យុគសម័យ - នារសៀលថ្ងៃទី១៨ខែកក្កដ នៅទីស្នាក់ការរដ្ឋាភិបាល ក្នុងពិធីជួបជាមួយអនុប្រធានរដ្ឋសភាឡាវ លោក Sengnouane Sayalat នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc បានស្នើឲ្យភាគីទាំងពីរជម្រុញកិច្ចសហប្រតិបត្តិការដោយបានតភ្ជាប់ខឿនសេដ្ឋកិច្ចនៃប្រទេសទាំងពីរ ជាពិសេសគឺតភ្ជាប់វិស័យគមនាគមន៍ដឹកជញ្ជូននិងថាមពល។

នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញទទួលជួបជាមួយអនុប្រធានរដ្ឋសភាឡាវ លោក Sengnouane Sayalat (រូបថតៈ VGP/Quang Hiếu)

ដើម្បីបន្តអភិវឌ្ឍន៍ទំនាក់ទំនងពិសេសវៀតណាម-ឡាវ នាយករដ្ឋមន្ត្រីវៀតណាមមានគោលបំណង ចង់ឲ្យរដ្ឋសភាប្រទេសទាំងពីរ បង្កើនការឃ្លាំមើល គាំទ្រការផ្លាស់ប្តូរអំពីយន្តការ គោលនយោបាយ ច្បាប់ សំដៅជម្រុញកិច្ចសហប្រតិបត្តិការអំពីនយោបាយ ការទូត សន្តិសុខនិងការពារជាតិ ជាពិសេសបង្កលក្ខណៈងាយស្រួលចំពោះគម្រោងការវិនិយោគរបស់វៀតណាមនៅឡាវដោយជម្រុញឲ្យអនុវត្តន៍នូវគម្រោងការទាំងអស់នេះត្រឹមត្រូវទាន់ពេលវេលធានាគុណភាពនិងប្រសិទ្ធភាព។

ប្រភពរូប៖ VGP/Quang Hiếu

រីឯអនុប្រធានរដ្ឋសភាឡាវ លោក Sengnouane Sayalat បានឲ្យដឹងថា ដំណើរទស្សនកិច្ចនៅវៀតណាមលើកនេះ គឺសំដៅបង្កើនកិច្ចសហប្រតិបត្តិការរវាងបក្សទាំងពីរ រដ្ឋទាំងពីរ ជាពិសេសគឺរដ្ឋសភានៃប្រទេសទាំងពីរ។លោកអនុប្រធានរដ្ឋសភាឡាវបានវាយតម្លៃថា នាពេលកន្លងទៅ រដ្ឋសភានៃប្រទេសទាំងពីរ បានរួមសហការជិតស្និទ្ធិលើសកម្មភាពជាច្រើន រួមចំណែកសកម្មទៅក្នុងការអភិវឌ្ឍទំនាក់ទំនងមិត្តភាពនិងកិច្ចសហប្រតិបត្តិការពិសេសរវាងប្រទេសទាំងពីរ៕

(ប្រែសម្រូលដោយ ថាញ់ កុង)

(ប្រែសម្រូលដោយ ថាញ់ កុង)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ការបង្កើនការត្រួតពិនិត្យដំណើរការបោះពុម្ពផ្សាយដើម្បីបង្ការនិងទប់ស្កាត់ការបំពាន
ជម្រុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងគណបក្សកាន់អំណាចទាំងពីរវៀតណាម - ជប៉ុន
ដាណាំងប្រគល់ថវិកាចំនួន ១ ប៊ីលានដុងគាំទ្រមូលនិធិ "តបស្នងសងគុណ" ខេត្តក្វាងទ្រី
សំណុំឯកសារជាង ៥០ បើកបន្ថែមតម្រុយស្វែងរកព្រមទាំងកំណត់អត្តសញ្ញាណយុទ្ធជនពលី
VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន

អានច្រើនបំផុត