Trending now

ការហាត់សមរួមលើកទី២ សម្រាប់បណ្តាកងកម្លាំងអនុវត្តភារកិច្ច A80

21:11 | 08/08/2025 ឌឹកអាញ់

យុគសម័យ - នាព្រឹកថ្ងៃទី៥ ខែសីហា កងកម្លាំងប្រដាប់អាវុធ និងសព្វាវុធទំនើបៗ ដែលចូលរួមដង្ហែក្បួនព្យុហយាត្រាក្នុងពិធីរំលឹកខួបលើកទី ៨០ នៃបដិវត្តន៍ខែសីហា និងទិវាបុណ្យឯករាជ្យជាតិ (ភារកិច្ចការ A80) បានចូលរួមការហាត់សមរួមលើកទី២។ លោកឧត្តមសេនីយ៍ឯក Nguyen Van Nghia អនុប្រធានអគ្គសេនាធិការនៃកងទ័ពប្រជាជនវៀតណាម ប្រធានអនុគណៈកម្មាធិការដង្ហែក្បួនព្យុហយាត្រា បានធ្វើជាអធិបតីនៃការហាត់សមរួម។

ខេត្ត Dong Nai រៀបចំសកម្មភាពជាច្រើនដើម្បីអបអរសាទរការបង្កើតក្រុម ១២៥​ - អង្គភាពដើមនៃកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា ឡាវ កម្ពុជា និងចិន បញ្ជូនកងកម្លាំងទៅចូលរួមការដង្ហែក្បួនព្យុហយាត្រា ក្នុងពិធីរំលឹកខួបលើកទី ៥០ នៃទិវារំដោះភាគខាងត្បូងវៀតណាម និងបង្រួបបង្រួមជាតិនៅវៀតណាម

អញ្ជើញចូលរួមកិច្ចប្រជំុបន្ទាប់ពីការហាត់សម លោកឧត្តមសេនីយ៍ទោ Do Xuan Tung អនុប្រធានអគ្គស្នងការនយោបាយនៃកងទ័ពប្រជាជនវៀតណាម បានលើកសរសើរចំពោះកម្មាភិបាល យុទ្ធជន និងកងកម្លាំងដែលចូលរួមភារកិច្ច A80 ដោយសាមគ្គីគ្នា ជំនះពុះពាររាល់ការលំបាក់ដើម្បីបំពេញគ្រប់ភារកិច្ចឲ្យបានល្អ។ នាពេលខាងមុខ លោកឧត្តមសេនីយ៍ទោ Do Xuan Tung បានស្នើឱ្យអង្គភាពនានាបន្តអនុវត្តការងារអប់រំភារកិច្ចឲ្យបានល្អ ធ្វើឱ្យកម្មាភិបាល និងយុទ្ធជនទាំងអស់ឃើញច្បាស់នូវកិត្តិយស និងមោទនភាព លើកកម្ពស់ស្មារតីទទួលខុសត្រូវ និងបំពេញភារកិច្ចឱ្យបានល្អ ក្នុងការដង្ហែក្បួនព្យុហយាត្រា។

ក្នុងដំណើរការបំពេញភារកិច្ច លោកឧត្តមសេនីយ៍ទោ Do Xuan Tung បានស្នើឲ្យកងទ័ពតែងតែរក្សានូវគុណសម្បត្ដិ ប្រពៃណី និងរូបភាពរបស់កងទ័ពលោក អ៊ំ ហូ។ លោកឧត្តមសេនីយ៍ទោ Do Xuan Tung ក៏បានប្រគល់ភារកិច្ចដល់ស្ថាប័ន និងអង្គភាពមួយចំនួន ដើម្បីធានាបាននូវឧបករណ៍ និងដំណើរការប្រព័ន្ធសំឡេង រៀបចំផែនការសម្រាប់ប្រតិភូ ការងារធានាសន្តិសុខ សុវត្ថិភាព និងការទទួលប្រតិភូ។ល។

លោកឧត្តមសេនីយ៍ឯក Nguyen Van Nghia បានទទួលស្គាល់ការខិតខំប្រឹងប្រែងហ្វឹកហ្វឺន និងវឌ្ឍនភាពរបស់កងកម្លាំងដែលចូលរួមដង្ហែក្បួនព្យុហយាត្រា ព្រមទាំងស្នើឱ្យអង្គភាពនានាដកបទពិសោធន៍ពីការហាត់សមរួមលើកទី២ ហើយបន្តរៀបចំការហ្វឹកហ្វឺនឱ្យបានហ្មត់ចត់ ធានាគុណភាព។ អង្គភាព និងផែននានា ម្ចាស់ការក្នុងការធានាសុវត្ថិភាពបច្ចេកទេសនៃប្រព័ន្ធសព្វាវុធ និងឧបករណ៍ដែលចូលរួមក្នុងការហ្វឹកហ្វឺន និងហាត់សម យកចិត្តទុកដាក់លើការថែទាំ និងធានាសុខភាពសម្រាប់កងទ័ព។

ស្ថាប័ន និងអង្គភាពដែលត្រូវបានចាត់តាំង សម្របសម្រួល និងសហការយ៉ាងសកម្មជាមួយក្រសួង ស្ថាប័ន និងទីក្រុងហាណូយ ក្នុងការធានាចរាចរណ៍ ការចល័តកម្លាំង ធានាសន្តិសុខ សុវត្ថិភាព អនាម័យបរិស្ថាន ការងារផ្សព្វផ្សាយ ការត្រៀមរៀបចំ និងរៀបចំដើម្បីស្វាគមន៍គណៈប្រតិភូយោធាមកពីប្រទេសផ្សេងៗ ដើម្បីចូលរួមដង្ហៃក្បួនព្យុហយាត្រា។ល៕

រូបភាពខ្លះពីព្រឹត្តិការណ៍

ការហាត់សមរួមលើកទី២ សម្រាប់បណ្តាកងកម្លាំងអនុវត្តភារកិច្ច A80
ការហាត់សមរួមលើកទី២ សម្រាប់បណ្តាកងកម្លាំងអនុវត្តភារកិច្ច A80
ការហាត់សមរួមលើកទី២ សម្រាប់បណ្តាកងកម្លាំងអនុវត្តភារកិច្ច A80
ការហាត់សមរួមលើកទី២ សម្រាប់បណ្តាកងកម្លាំងអនុវត្តភារកិច្ច A80
ការហាត់សមរួមលើកទី២ សម្រាប់បណ្តាកងកម្លាំងអនុវត្តភារកិច្ច A80
ការហាត់សមរួមលើកទី២ សម្រាប់បណ្តាកងកម្លាំងអនុវត្តភារកិច្ច A80
ការហាត់សមរួមលើកទី២ សម្រាប់បណ្តាកងកម្លាំងអនុវត្តភារកិច្ច A80
ការហាត់សមរួមលើកទី២ សម្រាប់បណ្តាកងកម្លាំងអនុវត្តភារកិច្ច A80
កងកម្លាំងរក្សាសន្តិភាពវៀតណាមទទួលបានមេដាយអង្គការសហប្រជាជាតិ កងកម្លាំងរក្សាសន្តិភាពវៀតណាមទទួលបានមេដាយអង្គការសហប្រជាជាតិ

នាថ្ងៃទី ១០ មិថុនា កងកម្លាំងរក្សាសន្តិភាពវៀតណាមនៅបេសកកម្មរក្សាសន្តិភាពអង្គការសហប្រជាជាតិប្រចាំតំបន់ Abyei (បេសកកម្ម UNISFA) បានរៀបចំពិធីទទួលមេដាយសម្រាប់បុព្វហេតុថែរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ (UN) ដល់ក្រុមវិស្វកម្ម លេខ ២ និងក្រុមការងារ នៅបេសកកម្ម UNISFA ប្រចាំតំបន់ Abyei។

បំពាក់បំប៉ន​ចំណេះដឹង​ព័ត៌មានកិច្ចការ​បរទេស​សម្រាប់​កងកម្លាំង​ដែល​ចូលរួម​សកម្មភាព​នៅតាម​តំបន់​ព្រំដែន បំពាក់បំប៉ន​ចំណេះដឹង​ព័ត៌មានកិច្ចការ​បរទេស​សម្រាប់​កងកម្លាំង​ដែល​ចូលរួម​សកម្មភាព​នៅតាម​តំបន់​ព្រំដែន

យុគសម័យ - ចាប់ពីថ្ងៃទី ១៣ ដល់ថ្ងៃទី ១៧ ខែឧសភា នៅទីក្រុង Buon Ma Thuot សាលាបណ្តុះបណ្តាល និងជំរុញអ្នកគ្រប់គ្រងព័ត៌មាន និងទំនាក់ទំនង (ក្រសួងព័ត៌មាន និងសារគមនាគមន៍) បានរៀបចំវគ្គបណ្តុះបណ្តាលមួយដើម្បីលើកកម្ពស់ចំណេះដឹង ជំនាញ និងអាជីពសេវាកម្មព័ត៌មានកិច្ចការ​បរទេសសម្រាប់កងកម្លាំងដែលចូលរួមផ្នែកព័ត៌មានបរទេស សកម្មភាពនៅតំបន់ព្រំដែន។

ឌឹកអាញ់

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អបអរសាទរខួបលើកទី ៨០ នៃទិវាជាតិវៀតណាមនៅព្រះរាជាណាចក្រកម្ពុជា
សារព័ត៌មាន​កម្ពុជា​ផ្សព្វផ្សាយ​មិត្តភាព​ជិតខាង​ជាមួយ​វៀតណាម
Vinh Hy – Binh Lap៖ ខ្សែផ្លូវទៅដោយចំណាប់អារម្មណ៍
សង្ខេប​ក្បួន​ដង្ហែ​លើក​ទី​២ និង​ការ​ហែ​ក្បួន​នៅ​ទីលាន Ba Dinh
ការណែនាំអំពីទីផ្សារកម្ពុជា