ខេត្ត Ca Mau រៀបចំព្រឹត្តិការណ៍ដើម្បីជំរុញពាណិជ្ជកម្មនិងទេសចរណ៍

09:45 | 02/12/2020

ខេត្ត Ca Mau នឹងរៀបចំ “ព្រឹត្តិការណ៍ជាបន្តបន្ទាប់ ដើម្បីជំរុញពាណិជ្ជកម្ម ការវិនិយោគនិងទេសចរណ៍ ខេត្ត Ca Mau ឆ្នាំ ២០២០”។

ទិដ្ឋភាពនៃសន្និសីទកាសែត

ព្រឹត្តិការណ៍ជាបន្តបន្ទាប់ មានការចូលរួមពីអង្គភាពនិងសហគ្រាសជាច្រើននៅតាមប្រទេសជុំវិញពិភព លោក។ នៅក្នុងសន្និសីទកាសែតដែលបានប្រព្រឹត្តទៅនាថ្ងៃទី ៣០ ខែវិច្ឆិកា គណៈកម្មាធិការរៀបចំបានឲ្យដឹងថា៖ សកម្មភាពលេចធ្លោក្នុង “ព្រឹត្តិការណ៍ជំរុញពាណិជ្ជកម្មវិនិយោគនិងទេសចរ ណ៍ខេត្ត Ca Mau ឆ្នាំ ២០២០” គឺជាសន្និសីទតភ្ជាប់ទំនាក់ទំនងពាណិជ្ជ កម្មវៀតណាម។ សកម្មភាពនេះមានការចូលរួមពីតំណាងមកពីស្ថានទូតចំនួន ២០ ស្ថាប័នជំរុញពាណិជ្ជកម្មនិងអាជីវកម្មបរទេសជាច្រើន ដែលកំពុងប្រតិបត្តិការនៅវៀតណាម។ លោក Chau Cong Bang អនុប្រធានមន្ទីរកសិកម្មនិងអភិវឌ្ឍន៍ជនបទ Ca Mau បានឲ្យដឹងថា ព្រឹត្តិការណ៍នេះគឺជាឱកាសដ៏ល្អសម្រាប់ខេត្ត Ca Mau ដើម្បីផ្សព្វផ្សាយនិងណែនាំពីប្រៀបខ្លាំងរបស់ខេត្ត ជាពិសេសផលិតផលពីបង្កងតែម្តង៖ “បង្កងគឺជាវិស័យមុខព្រួញរបស់ខេត្ត។ នៅក្នុងព្រឹត្តិការណ៍នេះ ថ្នាក់ដឹកនាំខេត្តមានការចាប់អារម្មណ៍យ៉ាងខ្លាំងក្នុងការស្វែងរកឱកាសវិនិយោគល្អបំផុត សម្រាប់ការអភិវឌ្ឍវិស័យបង្កងនាពេលខាងមុខនេះ។ ក្នុងនោះ សកម្មភាពជំរុញការវិនិយោគនិងការផ្សព្វផ្សាយផលិតផលបង្កងនិងផលិតផលនាំចេញប្រចាំតំបន់ក៏ត្រូវបានតាំងបង្ហាញនិងផ្សព្វផ្សាយនៅក្នុងព្រឹត្តិការណ៍នេះផងដែរ”។

ព្រឹត្តិការណ៍ដែលមានសកម្មភាពសំខាន់ៗចំនួន ៦ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៣ ដល់ថ្ងៃទី ៥ ខែធ្នូ./.

(ប្រភពព័ត៌មាន: VOV)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សម្ពោធបណ្តាញចំណេះដឹងវៀតណាមនៅប្រទេសនូវែលសេឡង់
វៀតណាមកំណត់គោលដៅចូលក្នុងក្រុមមជ្ឈមណ្ឌលហិរញ្ញវត្ថុជំពូកមុខ ៧៥ លើពិភពលោក
វៀតណាមអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការគ្រប់គ្រងធនធានធម្មជាតិដើម្បីសន្តិភាព និងសន្តិសុខ
ផ្លាស់ប្តូរថ្មីការងារការទូតប្រជាជន រួមចំណែកបង្កើតកម្លាំងសរុបនៃវិស័យការទូតវៀតណាម
វៀតណាមស្នើឱ្យចិនពង្រីកទីផ្សារសម្រាប់កសិផល

អានច្រើនបំផុត