សមាគមទេសចរណ៍ឥណ្ឌូនេស៊ីបញ្ជាក់ថាវៀតណាមគឺជាគោលដៅទេសចរណ៍ ប្រកបដោយសុវត្ថិភាព

15:38 | 26/02/2020 (បកប្រែដោយ ហេង វុធ្ធី)

យុគសម័យ - នាថ្ងៃទី ២៥ ខែកុម្ភះ ឆ្នាំ ២០២០ សមាគមទេសចរណ៍ឥណ្ឌូនេស៊ី (Astindo) និងក្រុមហ៊ុនភាគហ៊ុនទេសចរណ៍ VTG វៀតណាម បានរៀបចំពិធីជម្រុញវិស័យទេសចរណ៍សម្រាប់អង្គភាពអាជីវកម្មទេសចរណ៍ឥណ្ឌូណេស៊ី។ យោងតាមអ្នកតំណាងក្រុមហ៊ុន Astindo បានឲ្យដឹថារហូតមកដល់ពេលនេះវៀតណាមនៅតែជាគោលដៅទេសចរណ៍ប្រកបដោយសុវត្ថិភាព។

លោកស្រី Elly Hutabarat សមាជិកសមាគមទេសចរណ៍ឥណ្ឌូនេស៊ី (រូបថត៖ truyenhinhdulich.vn)

លោកស្រី Elly Hutabarat មកពីសមាគមទេសចរណ៍ឥណ្ឌូនេស៊ីបានមានប្រសាសន៍ថា៖“ វៀតណាមមានផលិតផលទេសចរណ៍ល្អណាស់ជាមួយនឹងទិសដៅទាក់ទាញនិងតម្លៃសមរម្យជាច្រើនបើប្រៀបធៀបទៅនឹងបណ្តាប្រទេសដទៃទៀតក្នុងតំបន់។ ឧទាហរណ៍ នាពេលបច្ចុប្បន្នឈូងសមុទ្រហាឡង់(វៀតណាម) កំពុងអភិវឌ្ឍន៍ដោយមានផ្លូវហាយវៃដើម្បីធ្វើដំណើរយ៉ាងងាយស្រួល។

ប្រជាជនឥណ្ឌូណេស៊ីតែងតែស្វែងរកគោលដៅទេសចរណ៍ថ្មី ហើយឥណ្ឌូនេស៊ីមិនសូវមានចម្ងាយពីវៀតណាមនោះឡើយ ហេតុដូច្នេះយើងមិនចាំបាច់ត្រូវការទិដ្ឋាការដើម្បីធ្វើដំណើរទេ។ម្យ៉ាងវិញទៀតយើងអាចជម្រុញការផ្សព្វផ្សាយដើម្បីបង្កើនចំនួនភ្ញៀវទេសចរ មកកាន់ប្រទេសទាំងពីរផងដែរ។មកទល់ពេលនេះប្រទេសវៀតណាមនៅតែជាគោលដៅទេសចរណ៍ប្រកបដោយសុវត្ថិភាព” ។

គួរបញ្ជាក់ថា ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ប្រទេសវៀតណាមត្រូវបានជ្រើសរើសដោយភ្ញៀវទេសចរបរទេសជាច្រើនពីព្រោះ វៀតណាមជាកន្លែងមានសុវត្ថិភាព មិត្តភាពហើយជាពិសេសផលិតផលទេសចរណ៍ វៀតណាមសុទ្ធដសឹងតែឆ្លើយតបនឹងតម្រូវការរបស់ភ្ញៀវទេចរបរទេសផងដែរ៕

(បកប្រែដោយ ហេង វុធ្ធី)

(បកប្រែដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ជម្រុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងគណបក្សកាន់អំណាចទាំងពីរវៀតណាម - ជប៉ុន
ដាណាំងប្រគល់ថវិកាចំនួន ១ ប៊ីលានដុងគាំទ្រមូលនិធិ "តបស្នងសងគុណ" ខេត្តក្វាងទ្រី
សំណុំឯកសារជាង ៥០ បើកបន្ថែមតម្រុយស្វែងរកព្រមទាំងកំណត់អត្តសញ្ញាណយុទ្ធជនពលី
VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម - ប៉ារ៉ាហ្គាយ

អានច្រើនបំផុត