តំណាងចំនួន ៩៩៩ នាក់ចូលរួមមហាសន្និបាតតំណាងទូទាំងប្រទេសនៃសមាគមកសិករវៀតណាមលើកទី៧

06:51 | 07/12/2018

ចាប់ពីថ្ងៃទី ១១ ដល់ថ្ងៃទី ១៣ ខែធ្នូ នៅរដ្ឋធានីហាណូយនឹងប្រព្រឹត្តទៅមហាសន្និបាតតំណាងទូទាំងប្រទេសនៃសមាគមកសិករវៀតណាមលើកទី៧សំរាប់អាណត្តិ ២០១៨ - ២០២៣ ដោយមានការចូលរួមពីសមាជិកចំនួន ៩៩៩ នាក់ដែលតំណាងឲ្យកសិករចំនួន១០ លាននាក់នៅទូទាំងប្រទេស។

សន្និសីទសារព័ត៌មានស្តីពីការរៀបចំមហាសន្និបាតតំណាងទូទាំងប្រទេសនៃសមាគមកសិករវៀតណាមលើកទី៧

មហាសន្និបាតឆ្នាំនេះមានប្រធានបទថា "ប្រជាធិបតេយ្យ - សាមគ្គី - ផ្លាស់ប្តូថ្មី - សមាហរណកម្ម - អភិវឌ្ឍន៍" ។ នេះគឺជាពត៌មានដែលបានផ្សាយចេញក្នុងសន្និសីទសារព័ត៌មានមួយ ដែលប្រារព្ធឡើងដោយមជ្ឈិមសមាគមកសិករវៀតណាម នាថ្ងៃទី ៥ ខែធ្នូនៅទីក្រុងហាណូយ។

ចំណុចថ្មីនៃមហាសន្និបាតនេះគឺមានសមាជិកចូលរួមចំនួន ៩៩៩ នាក់ ក្នុងនោះ មានតំណាងចំនួន ១៨០ នាក់ ដែលតំណាងឱ្យជនជាតិភាគតិចចំនួន៥៣ ផងដែរ ។ អនុប្រធានសមាគមកសិករវៀតណាម លោកស្រី Nguyen Thi Hong Ly បានអះអាងថា៖ "កសិករតែងតែមានជំនឿទុកចិត្តលើការដឹកនាំរបស់បក្ស និងគោលនយោបាយ របស់រដ្ឋ ដោយពង្រីកប្រពៃណីស្នេហាជាតិ បង្កើនឆន្ទៈម្ចាស់ការ ខ្លួនទីពឹងខ្លួន ឧស្សាហ៍ព្យាយាម ខិតខំប្រឹងប្រែងនិងច្នៃប្រឌិតដើម្បីសម្រេចឲ្យបានបំណងប្រាថ្នាក្លាយធ្វើជាអ្នកមានទ្រព្យសម្បត្តិធូរធារ ដោយមិនសុខចិត្តរស់នៅក្រោមស្ថានភាពភាពក្រីក្រនោះឡើយ។ រូបរាងជនបទកាន់តែរីកចម្រើន និងហេដ្ឋារចនាសម្ព័ន្ធត្រូវបានកែលម្អយ៉ាងខ្លាំងក្លាពីមួយថ្ងៃទៅមួយថ្ងៃ។ សេដ្ឋកិច្ចជនបទអភិវឌ្ឍន៍តាមទិសដៅនៃការបង្កើន វិស័យឧស្សាហកម្ម សេវាកម្មនិងមុខរបរអាជីពជាដើម "៕

(ប្រភពព័ត៌មាន: VOV5)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម - ប៉ារ៉ាហ្គាយ
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
វៀតណាម - ម៉ូរីតានីជម្រុញកិច្ចសហប្រតិបត្តិការកសិកម្ម ទូរគមនាគមន៍ព្រមទាំងការធ្វើអាជីវកម្មរ៉ែ
វៀតណាម - ក្រិកជម្រុញទំនាក់ទំនងសហប្រតិបត្តិការជាក់ស្តែងព្រមទាំងមានប្រសិទ្ធភាព

អានច្រើនបំផុត