“ទិវាវប្បធម៌ជប៉ុននៅ Quang Nam” បានបើកជាផ្លូវការ

17:56 | 18/08/2018 (សរុបព័ត៌មាន ដោយ ស្រីព្រេជ)

យុគសម័យ - សំដៅអបអរសាទរខួបលើកទី៤៥នៃទិវាបង្កើតទំនាក់ទំនងការទួតរវាង វៀតណាមនិងជប៉ុន (ថ្ងៃទី ២១កញ្ញាឆ្នាំ១៩៧៣-ថ្ងៃទី២១ខេកញ្ញាឆ្នាំ២០១៨) នាយប់ថ្ងៃទី១៧ខែសីហា នៅទីក្រុង Hoi An ខេត្ត Quang Ninh ស្ថានទូតជប៉ុន ប្រចាំនៅវៀតណាមបានរួមសហការជាមួយគណកម្មាធិការប្រជាជនខេត្ត Quang Nam រៀបចំពិធី បើកព្រឹត្តិការណ៍ “ទិវាវប្បធម៌ជប៉ុននៅ Quang Nam” និង “ជួបប្រាស្រ័យវប្បធម៌ Hoi An-ជប៉ុនលើកទី១៦ ឆ្នាំ ២០១៨”។

ទិដ្ឋភាពនៃពិធីបើក (រូបថតៈ nhandan.vn)

នាប៉ុន្មានឆ្នាំកន្លងទៅ ខេត្ត Quang Nam បានម្ចាសើការនិងសកម្ម ជំរុញយ៉ាងខ្លាំងក្លានូវទំនាក់ទំនងមិត្តភាពនិងកិច្ចសហប្រតិបត្តិការជាមួយដៃគូជប៉ុននិងតំបន់នានារបស់ជប៉ុនលើវិស័យជាច្រើន។ ខេត្តបានទទួលជំនួយរាប់សិប លានដុល្លារជាជំនួយ ODA ពីរដ្ឋាភិបាលជប៉ុន ជំនួយមនុស្សធម៌រាប់ពាន់ដុល្លារនិងបានអភិវឌ្ឍសហគមន៍តាមរយៈអង្គ ការក្រៅរដ្ឋាភិបាលជប៉ុន។

រហូតមកដល់ពេលនេះ ក្រុមហ៊ុនជប៉ុនបានធ្វើការវិនិយោគលើគម្រោងចំនួន ២០ ដោយមានទុនវិនិយោគសរុបជាង ៧២០លានដុល្លារដែលជាការរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍន៍របស់ខេត្ត Quang Nam ។

ក្នុងក្របខ័ណ្ឌនៃព្រឹត្តិការណ៍នេះក៏បាប្រព្រឹត្តឡើងនូវសកម្មភាពជួបប្រាស្រ័យសិល្បៈជាច្រើន ដែលពោរពេញទៅដោយអត្តសញ្ញាណវប្បធម៌តំបន់រវាងខេត្ត Quang Nam និងប្រទេសជប៉ុន។ នេះគឺជាឱកាសដើម្បីពង្រីកទំនាក់ទំនង ការជួបប្រាស្រ័យ និងកិច្ចសហប្រតិបត្តិការរវាងខេត្ត Quang Nam ជាមួយដៃគូជប៉ុនក្នុងវិស័យ វប្បធម៌ សិល្បៈ ការវិនិយោគពាណិជ្ជកម្មទេសចរណ៍និងការអភិវឌ្ឍធនធាន មនុស្ស។

ឆ្លងកាត់រយៈពេល១៦លើក កម្មវិធីជួបប្រាស្រ័យនេះបានក្លាយទៅជាស្ពានតភ្ជាប់វប្បធម៌ជប៉ុនជាមួយវៀតណាមនិងរវាងខេត្ត Quang Ninh ជាមួយប្រ ទេសជប៉ុនផងដែរ។ ទិវាវប្បធម៌ជប៉ុននៅខេត្ត Quang Nam និងការជួបប្រាស្រ័យវប្បធម៌ Hoi An-ជប៉ុនលើកទី១៦ឆ្នាំ២០១៨បានប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៧ដល់ថ្ងៃទី១៩សីហាឆ្នាំ២០១៨៕

(សរុបព័ត៌មាន ដោយ ស្រីព្រេជ)

(សរុបព័ត៌មាន ដោយ ស្រីព្រេជ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សម្ពោធបណ្តាញចំណេះដឹងវៀតណាមនៅប្រទេសនូវែលសេឡង់
វៀតណាមកំណត់គោលដៅចូលក្នុងក្រុមមជ្ឈមណ្ឌលហិរញ្ញវត្ថុជំពូកមុខ ៧៥ លើពិភពលោក
វៀតណាមអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការគ្រប់គ្រងធនធានធម្មជាតិដើម្បីសន្តិភាព និងសន្តិសុខ
ផ្លាស់ប្តូរថ្មីការងារការទូតប្រជាជន រួមចំណែកបង្កើតកម្លាំងសរុបនៃវិស័យការទូតវៀតណាម
វៀតណាមស្នើឱ្យចិនពង្រីកទីផ្សារសម្រាប់កសិផល

អានច្រើនបំផុត