យុគសម័យ - សំណង់ស្ពានមួយខ្សែនៅជាយក្រុង Da Nang វៀតណាម កំពុងទទួលបានការស្ងើចសរសើរយ៉ាងខ្លាំងពីភ្ញៀវទេសចរ ដោយសារតែក្បូរក្បាច់រចនាដ៏អស្ចារ្យរបស់ស្ពានមួយនេះ។
ស្ពានមាសនៅទីក្រុង Da Nang (វៀតណាម)
នាពេលថ្មីៗនេះ ការសែតបរទេសជាច្រើនបានចុះអត្ថបទស្ងើចសរសើរអំពីស្ពានមាស ( Cau Vang) នៅ Ba Na Hills នៃទីក្រុង Da Nang។ ក្នុងចំណោមនេះមានសារព័ទ៌មានល្បីឈ្មោះដូចជា Bored Panda, Unilad និង The Guardian។
ស្ពានមាស សំណង់ស្ថាបត្យកម្មនេះ ស្ថិតនៅកម្ពស់ ១,៤០០ម៉ែត្រ នៅលើភ្នំ Da Nang ដែលប្រការនេះអាចផ្តល់ឲ្យភ្ញៀវទេសចរទាំងឡាយ គយគន់នូវទស្សនីយភាពដ៏ស្រស់បំព្រងនៃទីជនបទ ដែលនៅជុំវិញនោះ។ សម្រាប់ផ្លូវដើររបស់ស្ពានវិញមានពណ៌មាស ដែលស៊ីជាមួយនិងផ្កាយពណ៌ស្វាយនៅអមសងខាង ហើយលាតសន្ធឹងប្រវែងជិត ១៥០ម៉ែត្រ និងរាងកោង។
ប៉ុន្តែចំណុចពិសេសនៃស្ពាននេះ គឺប្រអប់ដៃយក្សមួយគូ ដែលមើលទៅហាក់ដូចជាទម្រនៅពីខាងក្រោមវា។ ប្រអប់ដៃដូចគេឆ្លាក់នេះ តាមពិតត្រូវបានរចនាឡើងជាពិសេស ចេញពីគ្រោងដែកថែបដ៏រឹងមាំ។
ក្រុមហ៊ុនរចនា TA Landscape ជាអ្នករចនាឡើងនូវស្អានដ៏ស្រស់ស្អាតមួយនេះ។ យោងតាមការចែករំលែករបស់តំណាងក្រុមហ៊ុន ចំណាយសម្រាប់សាងសងស្ពានមាស Cau Vang គឺស្ថិតក្នុងផ្នែកនៃគម្រោងវិនិយោគទុនមួយតម្លៃ ០២ពាន់លានដុល្លារ។ ម្ចាស់វិនិយោគជឿជាក់ថា ស្ពាននេះនឹងជួយទាក់ទាញភ្ញៀវទេសចររាប់លាននាក់ថែមទៀតក្នុងមួយឆ្នាំ។
សូមអញ្ជើញប្រិយមិត្តទាំងអស់ទស្សនស្ពានមាសតាមរយៈកម្រងរូបភាពខាងក្រោម៖



(សរុបព័ត៌មាន ដោយ ស្រីព្រេជ)

មតិពីមិត្តអ្នកអាន