យុគសម័យ - កម្មវិធីប្រគំតន្ត្រីអបអរសាទរខួបលើកទី៤៥នៃទិវាបង្កើតទំនាក់ទំនងការទូតវៀត ណាម-ជប៉ុន សម្តែងដោយវងប្រគំតន្ត្រីជាតិវៀតណាម នៅរោងមហោស្រព Suntory ទីក្រុងតូក្បូ ប្រទេសជប៉ុននាយប់ថ្ងៃទី២០ខែកក្កដា។
ទិដ្ឋភាពនៃកម្មវិធីប្រគំតន្ត្រីអបអរសាទរខួបលើកទី៤៥នៃទិវាបង្កើតទំនាក់ទំនងការទូតវៀតណាម-ជប៉ុន (ប្រភពរូបភាព៖ Thanh Huu/Vietnam+)
ព្រះចៅអធិរាជនិងព្រះមហេសីជប៉ុន រួមទាំងឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅជប៉ុន លោក Nguyen Quoc Cuong បានអញ្ជើញចូលរួមក្នុងកម្មវិធី។ បន្ទាប់ពីបទភ្លេងជាតិរបស់វៀតណាមនិងជប៉ុនមក ទស្សនិកជនក្នុងរោងមហោស្រពបានអញ្ជើញទស្សនាការប្រគំតន្ត្រីរបស់វងប្រគំតន្ត្រីជាតិវៀតណាម។
បទភ្លេងប្រគំតន្ត្រីជាមួយកំណាព្យ “អ្នកមកដោយភ្ជាប់ជាមួយក្តីសប្បាយ” និពន្ធដោយតន្ត្រីករ Trong Bang ត្រូវបានលាន់លឺនៅទីក្រុងតូក្បូ។ នេះជាស្នាដៃតន្ត្រីដែលបានតន្ត្រីករ Trong Bang និពន្ធឡើងស្តីពីក្តីស្រឡាញ់ដ៏ធំធេងរបស់ប្រជាជនវៀតណាមចំពោះលោកប្រធានហូជីមិញ។ ថ្វីបើនេះជាបទភ្លេងប្រគំតន្ត្រី ប៉ុន្តែដោយចង្វាក់ស្រួលស្តាប់ វណ្ណកម្មនេះត្រូវបានប្រជាជនរដ្ឋធានីតូក្យូពេញចិត្តដោយការទះដៃអបអរសាទរមិនចេះឈប់។
ព្រះចៅអធិរាជនិងព្រះមហេសីជប៉ុននៅក្នុងកម្មវិធីប្រគំតន្រ្តីអបអរសាទរខួបលើកទី៤៥នៃទិវាបង្កើតទំនាក់ទំនងការទូតវៀតណាម-ជប៉ុន (ប្រភពរូបភាព៖ Thanh Huu/Vietnam+)
តន្ត្រីវៀតណាមត្រូវបានស្វាគមន៍ជាថ្មីម្តងទៀតដោយសាធារណៈជនជប៉ុន ជាពិសេសគឺក្រោមការបញ្ជារបស់អ្នកដឹកនាំតន្ត្រីល្បីឈ្មោះរបស់ជប៉ុន Tetsuji Honna។
យោងតាមឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅជប៉ុន លោក Nguyen Quoc Cuong នេះជាប្រការគួរឲ្យចាប់អារម្មណ៍ក្នុងទំនាក់ទំនងប្រកបដោយប្រសិទ្ធភាពរវាងប្រទេសទាំងពីរវៀតណាមនិងជប៉ុន។ កម្មវិធីប្រគំតន្ត្រីដោយវង់ភ្លេងប្រគំតន្ត្រីជាតិវៀតណាមសម្តែងនៅតូក្យូលើកនេះស្ថិតក្នុងក្របខ័ណ្ឌនៃសកម្មភាពអបអរសាទរខួបលើកទី៤៥នៃទិវាបង្កើតទំនាក់ទំនងការទូតវៀតណាម-ជប៉ុន។
ទិដ្ឋភាពនៃកម្មវិធីប្រគំតន្ត្រីរំលឹកខួបលើកទី៤៥នៃទិវាបង្កើតទំនាក់ទំនងការទូតវៀតណាម-ជប៉ុន (ប្រភពរូបភាព៖ Thanh Huu/Vietnam+)
កម្មវិធីនេះបានទាក់ទាញការចូលរួមរបស់មិត្តភក្តិនិងអ្នកស្រឡាញ់តន្ត្រីរបស់ជប៉ុនជាង១.៥០០នាក់ រួមទាំងសហគមន៍ជនវៀតណាមនៅជប៉ុនផងដែរ៕
(យោងតាម vietnamplus.vn បកប្រែដោយស្រីពេជ្រ)



មតិពីមិត្តអ្នកអាន