យុគសម័យ - វៀតណាមមានភ័ស្តុតាងប្រវត្តិសាស្ត្រ និងមូលដ្ឋានច្បាប់គ្រប់គ្រាន់ដើម្បីអះអាងនូវអធិបតេយ្យភាពរបស់វៀតណាមលើប្រជុំកោះSpratlys (Truong Sa) និង Paracel (Hoang Sa) ក៏ដូចជាសិទ្ធិស្របនឹងច្បាប់របស់ខ្លួនចំពោះដែនទឹករបស់វៀតណាម ដែលអនុលោមតាមអនុសញ្ញានៃអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ ១៩៨២ ។
អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Le Thi Thu Hang។ (រូបថត៖ Phu Nu Thu Do)
អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Le Thi Thu Hang បានសង្កត់ធ្ងន់លើបញ្ហានេះនៅក្នុងសន្និសីទការសែតជាប្រចាំរបស់ក្រសួងការបរទេសដែលបានធ្វើឡើងនៅរសៀលថ្ងៃទី ១១ ខែមិថុនានេះ នៅពេលដែលអ្នកយកព័ត៌មានសួរអំពីប្រតិកម្មរបស់វៀតណាមចំពោះការដែលសហរដ្ឋអាមេរិកផ្ញើកំណត់ទូតមួយជួនទៅអង្គការសហប្រជាជាតិ ដើម្បីប្រឆាំងនឹងការទាមទារអំពីអធិបតេយ្យភាពរបស់ប្រទេសចិននៅសមុទ្រខាងកើត នៅថ្ងៃទី ៣ ខែមិថុនា។
លោកស្រី Le Thi Thu Hang បានអះអាងថា ប្រទេសវៀតណាមបានយកចិត្តទុកដាក់លើការដែលប្រទេសជាច្រើនដែលជាសមាជិកនៃអង្គការសហប្រជាជាតិបានផ្សព្វផ្សាយឯកសារមួយ ដើម្បីបង្ហាញទស្សនៈរបស់ពួកគេអំពីស្ថានភាពនៅសមុទ្រខាងកើត។ ការផ្សព្វផ្សាពឯកសារនេះបានបង្ហាញយោបល់គឺជារបៀបធ្វើការមួយរបស់បណ្តាប្រទេសជាសមាជិកនៃអង្គការសហប្រជាជាតិ។
គោលជំហររបស់វៀតណាមចំពោះបញ្ហាសមុទ្រខាងកើត រួមទាំងអធិបតេយ្យភាពនិងសិទ្ធិស្របច្បាប់នៅសមុទ្រគឺពិតជាច្បាស់លាស់និងមិនប្រែប្រួលជានិច្ច ហើយត្រូវបានបញ្ជាក់ម្តងហើយម្តងទៀត។
សហគមន៍អន្តរជាតិក៏ដូចជាអង្គការសហប្រជាជាតិបានយកចិត្តទុកដាក់ខ្ពស់ដល់ការលើកកម្ពស់និងការអនុលោមតាមច្បាប់អន្តរជាតិ រួមទាំងអនុសញ្ញារបស់អង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ ។
លោក រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក Mike Pompeo បានលើកឡើងអំពីកំណត់ទូតនេះលើនេះ Twitter ផងដែរ./.
(បកប្រែដោយឌីណា)

មតិពីមិត្តអ្នកអាន