អ្នកជំនាញខាងច្បាប់សមុទ្រអន្តរជាតិថ្កោលទោសចំពោះសកម្មភាពឯកតោភាគីរបស់ចិននៅសមុទ្រខាងកើត

21:16 | 09/10/2019

ការទាមទារអធិបតេយ្យភាពរបស់ចិនលើផ្ទៃទឹកសមុទ្រភាគច្រើននៅសមុទ្រខាងកើត គឺគ្មានតំលៃខាងច្បាប់ហើយសកម្មភាពឯកតោភាគីរបស់ចិននៅសមុទ្រខាងកើតគឺមិនសមហេតុសមផលឡើយ។


អ្នកជំនាញខាងច្បាប់សមុទ្រអន្តរជាតិនិងជាមេធាវីបែលហ្ស៊ិកលោក Bernard Insel បានសង្កត់ធ្ងន់ថា៖ តុលាការអាជ្ញាកណ្តាលនៅឡាហៃ (ហូល្លង់) ក្នុងឆ្នាំ ២០១៦ បានច្រានចោលការទាមទារអធិបតេយ្យភាពរបស់ចិនចំពោះអ្វីដែលហៅថា “ខ្សែបន្ទាត់ចំនួន ៩ កំណាត់” នៅសមុទ្រខាងកើត ជាការទាមទារមិនសមហេតុផល បើអនុលោមតាមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) ក្នុងឆ្នាំ ១៩៨២។ លោកបានសង្កត់ធ្ងន់ថា សមុទ្រខាងកើត ជាតំបន់សមុទ្រមានផ្លូវដឹកជញ្ជូនដែលមមាញឹកជាងគេនៅលើពិភពលោក ដូច្នេះតំបន់នេះ មានតួនាទីជាយុទ្ធសាស្ត្រ សម្រាប់ប្រទេសនិងតំបន់ជាច្រើន។ យ៉ាងណាមិញ សកម្មភាពនៅសមុទ្រខាងកើត ត្រូវតែផ្អែកលើគោលការណ៍នៃសេរីភាពនាវាចរណ៍ក៏ដូចជាគោលការណ៍នៃច្បាប់អន្តរជាតិស្តីពីសមុទ្រជាពុំខាន៕

(ប្រភព៖ VOV5)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម - ប៉ារ៉ាហ្គាយ
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
វៀតណាម - ម៉ូរីតានីជម្រុញកិច្ចសហប្រតិបត្តិការកសិកម្ម ទូរគមនាគមន៍ព្រមទាំងការធ្វើអាជីវកម្មរ៉ែ
វៀតណាម - ក្រិកជម្រុញទំនាក់ទំនងសហប្រតិបត្តិការជាក់ស្តែងព្រមទាំងមានប្រសិទ្ធភាព

អានច្រើនបំផុត