វៀតណាមសហការជាមួយប្រទេសនានាដើម្បីដោះស្រាយជម្លោះនៅសមុទ្រខាងកើត

11:01 | 17/08/2019 (យោងតាម baotintuc.vn បកប្រែដោយស្រីពេជ្រ)

យុគសម័យ - ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅម៉ូហ្សំប៊ិក លោក Le Huy Hoang បានអះអាងយ៉ាងដូច្នេះ ក្នុងអំឡុងពេលធ្វើបាឋកថានៅសាកលវិទ្យាល័យ Joaquim Chisano ក្រោមប្រធានបទ “ស្ថានភាពនៅ អាស៊ីអាគ្នេយ៍ និងគោលនយោបាយការបរទេសរបស់វៀត ណាម”។

ឯកអគ្គរដ្ឋទូត លោក Le Huy Hoang អញ្ជើញឆ្លើយសម្ភាស (រូបថត៖ TTXVN)

នាថ្ងៃទី ១៥ ខែសីហា នៅរដ្ឋធានី Maputo ក្នុងក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការស្តីពីការស្រាវជ្រាវនិងព័ត៌មានបរទេសជាមួយទីភ្នាក់ងារនៃប្រទេសសាមី ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅម៉ូហ្សាំប៊ិកលោក Le Huy Hoang បានអញ្ជើញទៅបំពេញការងារនិងធ្វើបាឋកថានៅសាកលវិទ្យាល័យ Joaquim Chissano ក្រោមប្រធានបទ “ស្ថានភាពអាស៊ីអាគ្នេយ៍និងគោលនយោបាយការបរទេសរបស់វៀតណាម”។ ចូលរួមក្នុងពិធីនេះ មានថ្នាក់ដឹកនាំសាកលវិទ្យាល័យ សាស្រ្តាចារ្យនៃដេប៉ាឌឺម៉ង់ទំនាក់ទំនងអន្តរជាតិ នយោបាយវិទ្យា អភិវឌ្ឍន៍និងរដ្ឋបាលសាធារណៈ រួមទាំងនិស្សិតជាង ២៥០ នាក់នៃសាកលវិទ្យាល័យ Joaquim Chissano ផងដែរ។

ឯកអគ្គរដ្ឋទូត លោក Le Huy Hoang អញ្ជើញជូនវត្ថុអនុស្សាវរីយ៍ចំពោះ សាស្រ្តាចារ្យ បណ្ឌិត Jose Magode សាកលវិទ្យាធិការនៃសាកលវិទ្យាល័យ Joaquim Chissano (រូបថតៈ TTXVN)

យោងតាមអ្នកយកព័ត៌មាននៃទីភ្នាក់ងារសារព័ត៌មានវៀតណាមប្រចាំនៅអាហ្វ្រិកខាងត្បូងថា នៅក្នុងពិធីនេះ ឯកអគ្គរដ្ឋទូត លោក Le Huy Hoang បានជម្រាបអំពីស្ថានភាពលេចធ្លោនិងសមិទ្ធិផលដែលវៀតណាមសម្រេចបាននាពេលថ្មីៗនេះ ព្រមទាំងស្ថានភាពក្នុងតំបន់ ការយកចិត្តទុកដាក់របស់ដៃគូនានាក៏ដូចជាកិច្ចខិតខំប្រឹងប្រែងនិងតួនាទីរបស់ វៀតណាមនិងអាស៊ានចំពោះសន្តិភាពក្នុងតំបន់។ យ៉ាងណាមិញ បម្រែបម្រួលថ្មីបំផុតនៃស្ថានភាពអាស៊ីអាគ្នេយ៍និងនៅសមុទ្រខាងកើត បានទាក់ទាញចំណាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់សាស្ត្រាចារ្យនិងនិស្សិតនៃសាកលវិទ្យា ល័យ Joaquim Chissano ផងដែរ។

ទិដ្ឋភាពនៃពិធី (រូបថតៈ TTXVN)

អញ្ជើញឆ្លើយនឹងសំនួរស្តីពីអាស៊ាន និងទំនាក់ទំនងរបស់វៀតណាមជាមួយបណ្តាប្រទេសដទៃទៀត ឯកអគ្គរដ្ឋទូត លោក Le Huy Hoang បានអះអាងថា វៀតណាមបានអនុវត្តដោយឥតងាករ៉េនូវគោលនយោបាយការបរទេសឯករាជ្យ ស្វ័យភាព បើកទូលាយ ពហុបែបនិងពហុភាគីនូវទំនាក់ទំនងអន្តរជាតិ។ វៀតណាមបានអះអាងខ្លាំង ពីមួយថ្ងៃទៅមួយថ្ងៃនូវកិត្យានុភាពនិងតួនាទីសំខាន់របស់ខ្លួននៅក្នុងតំបន់ក៏ដូចជានៅលើពិភពលោក ជាពិសេសបានសហការយ៉ាងសកម្មជាមួយបណ្តាប្រទេសអាស៊ានក្នុងការកសាងសហគមន៍អាស៊ាន ដោយអនុវត្តល្អរាល់ក្របខ័ណ្ឌកិច្ច សហប្រតិបត្តិការដែលមានស្រាប់នៅក្នុងតំបន់ប្រកបដោយគោលការណ៍តម្លាភាព ផ្អែកលើច្បាប់និងតួនាទីជាមជ្ឈភាពរបស់អាស៊ាន ដើម្បីជំរុញសន្តិភាពនិងការអភិវឌ្ឍនៅក្នុងតំបន់។

សាស្រ្តាចារ្យ បណ្ឌិត Jose Magode សាកលវិទ្យាធិការនៃសាកលវិទ្យាល័យ Joaquim Chissano និងលោក Le Huy Hoang ពិភាក្សាលើវិធានការដើម្បីជំរុញកិច្ចសហប្រតិបត្តិការនិងចែករំលែកព័ត៌មានជាមួយគ្នាទៅវិញទៅមក (រូបថតៈ TTXVN)

ទាក់ទិននឹងបញ្ហាសមុទ្រខាងកើត ឯកអគ្គរដ្ឋទូតលោក Le Huy Hoang បានបញ្ជាក់អំពីស្ថានភាពនាពេលថ្មីៗនេះ ក្នុងនោះមានការរំលោភយ៉ាងធ្ងន់ធ្ងរលើតំបន់សេដ្ឋកិច្ចផ្តាច់មុខនិងតំបន់ខ្ពង់រាបបាតសមុទ្ររបស់វៀតណាម ដោយសង្កត់ធ្ងន់លើកិច្ចខិតខំប្រឹងប្រែងរបស់វៀតណាមក្នុងកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេស ដើម្បីដោះស្រាយជម្លោះនៅសមុទ្រខាងកើតដោយសន្តិវិធី ដោយឈរលើមូលដ្ឋាននៃច្បាប់អន្តរជាតិ ជាពិសេសគឺអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ ផងដែរ។

សាស្រ្តាចារ្យ បណ្ឌិត Jose Magode សាកលវិទ្យាធិការនៃសាកលវិទ្យាល័យ Joaquim Chissano អញ្ជើញជាប្រធានពិធីផ្លាស់ប្តូរព័ត៌មានទៅវិញទៅនឲមកក្នុងកម្មវិធី (រូបថតៈ TTXVN)

ក្នុងនាមជាប្រធានពិធីផ្លាស់ប្តូរព័ត៌មាននេះ សាស្រ្តាចារ្យ បណ្ឌិត Jose Magode សាកលវិទ្យាធិការនៃសាកលវិទ្យាល័យ Joaquim Chissano បានថ្លែងអំណរគុណចំពោះលោកឯកអគ្គរដ្ឋទូតនិងស្ថានទូតវៀតណាមប្រចាំនៅម៉ូហ្សាំប៊ិក ដែលបានចែករំលែកនិងធ្វើបច្ចុប្បន្នភាពនូវព័ត៌មានអំពីស្ថានភាពនៅអាស៊ីអាគ្នេយ៍ និងគោលនយោបាយការបរទេសរបស់ វៀតណាម។ លោកសាស្រ្តាចារ្យ Jose Magode បានវាយតំលៃខ្ពស់ចំពោះរាល់សមិទ្ធិផលលេចធ្លោរបស់ប្រទេសវៀតណាម ជាពិសេសលើសមាហរណកម្ម ការអភិវឌ្ឍប្រទេស ការថែរក្សាបរិយាកាសសន្តិភាពនិងស្ថេរភាព ក៏ដូចជាការចូលរួមចំណែករបស់វៀតណាមចំពោះសន្តិភាពនិងការអភិវឌ្ឍន៍នៅអាស៊ីអាគ្នេយ៍ រួមទាំងជុំវិញពិភពលោកទៀតផង។ លោករូបនេះបានសង្ឃឹមថា វៀតណាមនឹងបំពេញល្អនូវដំណែងជាប្រធានអាស៊ានឆ្នាំ ២០២០ និងតួនាទីជាសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិក្នុងអាណត្តិ ២០២០-២០២១ ជាក់ជាពុំខាន។

សាស្ត្រាចារ្យនិងនិស្សិតនៃសាលាផ្លាស់ប្តូរមតិយ៉ាងយកចិត្តទុកដាក់អំពីស្ថានភាពនៅអាស៊ីអាគ្នេយ៍ក៏ដូចជាគោលនយោបាយការបរទេសរបស់វៀតណាម (រូបថតៈ TTXVN)

សាស្ត្រាចារ្យ Jose Magode ក៏បានវាយតម្លៃខ្ពស់ចំពោះពិធីនេះ ដែលពោរពេញទៅដោយអត្ថប្រយោជន៍និងជាក់ស្តែង ចូលរួមចំណែកជួយសាស្រ្តាចារ្យនិងនិស្សិតសាកលវិទ្យាល័យ Joaquim Chissano ស្វែងយល់អំពីប្រទេសវៀតណាមក៏ដូចជាស្ថានភាពក្នុងតំបន់។ សាស្ត្រាចារ្យ Jose Magode មានបំណងថា នាពេលអនាគត លោកឯកអគ្គរដ្ឋទូត Le Huy Hoang និងស្ថានទូតវៀតណាមនឹងបន្តរៀបចំការធ្វើបាឋកថាដែលស្រដៀងបែបនេះនៅឯសាលា ហើយបានសម្តែងក្តីសង្ឈឹមថា ស្ថានទូតនឹងក្លាយទៅជាស្ពានមួយដើម្បីជំរុញកិច្ចសហប្រតិបត្តិការស្រាវជ្រាវ និងផ្លាស់ប្តូរនិស្សិតជាមួយបណ្ឌិត្យសភាការ ទូតនិងសាកលវិទ្យាល័យនានានៅវៀតណាម។

ក្នុងក្របខ័ណ្ឌនៃព្រឹត្តិការណ៍នេះ ស្ថានទូតវៀតណាមបានរៀបចំការបញ្ចាំងខ្សែភាពយន្តដើម្បីណែនាំពីប្រទេសជាតិ ប្រជាជននិងវប្បធម៌ធ្វើម្ហូបរបស់វៀតណាមដល់មិត្តភក្តិភក្តិម៉ូហ្សំប៊ិកផងដែរ។ ក្នុងឱកាសនេះ ឯកអគ្គរដ្ឋទូតលោក Le Huy Hoang អញ្ជើញឆ្លើយសម្ភាសវិទ្យុវិទ្យុម៉ូសំប៊ិក (RM) ស្តីពី កិច្ចសហប្រតិបត្តិការវៀតណាម - ម៉ូហ្សំប៊ិកផងដែរ៕

សាកលវិទ្យាល័យ Joaquim Chissano (អតីតជាវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ) នៃម៉ូហ្សំប៊ិកគឺជាមជ្ឈមណ្ឌលបណ្តុះបណ្តាលសម្រាប់អ្នកការទូតនិងរដ្ឋបាលសាធារណៈ។ បច្ចុប្បន្នសាលាមានសាស្រ្តា ចារ្យចំនួន ៥៣ រូប និងមាននិស្សិតជាង ២.០០០ នាក់។ សាលាមានកម្មវិធីបង្រៀននិងស្រាវជ្រាវជាច្រើនមុខ អំពីជំនាញទំនាក់ទំនងអន្តរជាតិ រដ្ឋបាលសា ធារណៈ ទំនាក់ទំនងសេដ្ឋកិច្ចអន្តរជាតិ សន្តិសុខអន្តរជាតិ វិទ្យាសាស្ត្រនយោបាយ ច្បាប់អន្តរជាតិនិងបានសហការលើវិស័យស្រាវជ្រាវ ការបង្រៀននិងការផ្លាស់ប្តូរនិស្សិតជាមួយស្ថាប័នបណ្តុះបណ្តាលបរទេសជាច្រើន ដូចជាប្រេស៊ីល ឥណ្ឌានិងជប៉ុនជាដើម។

(យោងតាម baotintuc.vn បកប្រែដោយស្រីពេជ្រ)

(យោងតាម baotintuc.vn បកប្រែដោយស្រីពេជ្រ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម - ប៉ារ៉ាហ្គាយ
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
វៀតណាម - ម៉ូរីតានីជម្រុញកិច្ចសហប្រតិបត្តិការកសិកម្ម ទូរគមនាគមន៍ព្រមទាំងការធ្វើអាជីវកម្មរ៉ែ
វៀតណាម - ក្រិកជម្រុញទំនាក់ទំនងសហប្រតិបត្តិការជាក់ស្តែងព្រមទាំងមានប្រសិទ្ធភាព

អានច្រើនបំផុត