លោក ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន កោតសរសើរតួនាទីយ៉ាងសកម្មរបស់សហភាពអឺរ៉ុប ដើម្បីប្រយុទ្ធប្រឆាំង កូវីដ១៩

16:34 | 02/12/2020 (សរុបដោយវិច្ឆិកា)

សេចក្តីប្រកាសរបស់ក្រសួងការបរទេស ស្តី​ពីលទ្ធផលនៃកិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន-សហភាព​អឺរ៉ុប លើកទី២៣ បង្ហាញថា សហភាពអឺរ៉ុប បានប្រកាសផ្តល់ថវិកា​ចំនួន ២០លានអឺរ៉ុប ដើម្បីគាំទ្រ «កម្មវិធីសុខាភិបាលឆ្លើយតប និងការត្រៀមលក្ខណៈ​ចំពោះជំងឺរាតត្បាតនៅអាស៊ីអាគ្នេយ៍» ដើម្បីជួយតំបន់នេះ ត្រៀមខ្លួន​ឲ្យបានកាន់តែ​ប្រសើរថែមទៀត សម្រាប់​គ្រោះអាសន្នសុខភាពសាធារណៈ នាពេលអនាគត។

លោក ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន កោតសរសើរតួនាទីយ៉ាងសកម្មរបស់សហភាពអឺរ៉ុប ដើម្បីប្រយុទ្ធប្រឆាំង កូវីដ១៩

ប្រមុខការទូតកម្ពុជា លោក ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានចូលរួមកចិ្ចប្រជុំរដ្ឋមន្ត្រីការបរទេស អាស៊ាន-សហភាអឺរ៉ុប តាមប្រព័ន្ធវិដេអូ នាថ្ងៃទី១ ខែធ្នូនេះ។ ក្នុងអំឡុងកិច្ចប្រជុំ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានកោតសរសើរតួនាទីយ៉ាងសកម្មរបស់សហភាពអឺរ៉ុប ក្នុងការគាំទ្រកិច្ចខិតខំប្រឹង​ប្រែងជាសកល ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ១៩ និងកាត់បន្ថយ​ផលវិបាកសេដ្ឋកិច្ច សង្គម ដែលបង្កឡើងដោយសារជំងឺនេះ​។

សេចក្តីប្រកាសរបស់ក្រសួងការបរទេស ស្តី​ពីលទ្ធផលនៃកិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន-សហភាព​អឺរ៉ុប លើកទី២៣ បង្ហាញថា សហភាពអឺរ៉ុប បានប្រកាសផ្តល់ថវិកា​ចំនួន ២០លានអឺរ៉ុប ដើម្បីគាំទ្រ «កម្មវិធីសុខាភិបាលឆ្លើយតប និងការត្រៀមលក្ខណៈ​ចំពោះជំងឺរាតត្បាតនៅអាស៊ីអាគ្នេយ៍» ដើម្បីជួយតំបន់នេះ ត្រៀមខ្លួន​ឲ្យបានកាន់តែ​ប្រសើរថែមទៀត សម្រាប់​គ្រោះអាសន្នសុខភាពសាធារណៈ នាពេលអនាគត។

សេចក្តីប្រកាស បន្តថា បណ្តាប្រទេសសមាជិកអាស៊ាន ក៏បានទទួលស្គាល់ផងដែរ អំពីសារៈសំខាន់​នៃវិភាគ​ទាន​របស់សហភាពអឺរ៉ុប ដែលមានទឹកប្រាក់រហូតដល់ ៥០០លានអឺរ៉ូ គាំទ្រដល់យន្តការផ្គត់ផ្គង់​វ៉ាក់សាំងបង្ការជំងឺកូវីដសាកល ( COVAX ) ដើម្បីពន្លឿន និង​ពង្រីកការអភិវឌ្ឍ និងការផលិតវ៉ាក់សាំងសាកល សម្រាប់ផ្គត់ផ្គង់​ដល់មនុស្សជាតិគ្រប់ៗគ្នា។​

ក្រសួងការបរទេស ក៏បានប្រកាសថា សម្រាប់វិស័យសេដ្ឋកិច្ច លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានសាទរចំពោះកិច្ចខិតខំប្រឹងប្រែង​ ដើម្បីសម្រេច​ឲ្យបាននូវ​កិច្ចព្រម​ព្រៀងពាណិជ្ជ​កម្មសេរីអាស៊ាន-សហភាពអឺរ៉ុប ដែលឯកឧត្តម ជឿជាក់ថា ជាគន្លឹះ ដើម្បីសម្រេចបាននូវសក្តានុពលធុរកិច្ច និងវិនិយោគ ដែលជាមូលដ្ឋានគ្រឹះដ៏សំខាន់​ សម្រាប់កសាង​ទំនាក់ទំនងអាស៊ាន-សហភាពអឺរ៉ុប ឲ្យកាន់តែរឹងមាំថែមទៀត។

ប្រមុខការទូតកម្ពុជា ក៏បានស្វាគមន៍ការលើកកម្រិត​ទំនាក់ទំនង​ដៃគូសន្ទនា​អាស៊ាន-សហភាពអឺរ៉ុប ទៅជាភាព​ជាដៃគូយុទ្ធសាស្ត្រ ដែលត្រូវបានសម្រេច​ក្នុងកិច្ចប្រជុំនេះ ដោយជឿជាក់ថា សមិទ្ធផលថ្មីនេះ នឹងជួយពង្រឹង​ថែមទៀតនូវ​ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ដែលមានប្រយោជន៍​ទៅវិញទៅមកនាពេលកន្លងមក៕

(សរុបដោយវិច្ឆិកា)

(សរុបដោយវិច្ឆិកា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម - ប៉ារ៉ាហ្គាយ
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
វៀតណាម - ម៉ូរីតានីជម្រុញកិច្ចសហប្រតិបត្តិការកសិកម្ម ទូរគមនាគមន៍ព្រមទាំងការធ្វើអាជីវកម្មរ៉ែ
វៀតណាម - ក្រិកជម្រុញទំនាក់ទំនងសហប្រតិបត្តិការជាក់ស្តែងព្រមទាំងមានប្រសិទ្ធភាព

អានច្រើនបំផុត

វៀតណាម និងទីម័រឡេស្តជំរុញកិច្ចសហប្រតិបត្តិការ
កសាងជួរកម្មាភិបាលវ័យក្មេងនៃសហភាពបណ្តាអង្គការមិត្តភាពវៀតណាមប្រកបដោយវីរភាពនិងភាពសកម្ម
រួមដៃគ្នាសម្រេចក្តីប្រាថ្នារបស់យុវជនសម្រាប់អនាគតដ៏ភ្លឺស្វាង
ស្នើឡើងការជួយឧបត្ថម្ភបណ្តាការឧបត្ថម្ភធនអត្រាការប្រាក់សម្រាប់សហគ្រាសវិនិយោគផ្លាស់ប្តូរថ្មីបច្ចេកវិទ្យា
វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ការច្នៃប្រឌិតបង្កើតថ្មីព្រមទាំងការបំប្លែងជាឌីជីថល៖ ស្ថាប័នបានគ្រប់ដណ្តប់ហើយ ការផ្តោតអារម្មណ៍គឺការអនុវត្តគោលនយោបាយ