ក្រោយចុះកិច្ចព្រមព្រៀងជាមួយអឺរ៉ុបវៀតណាមដង្ហែផ្លែឈើ៥មុខទៅលក់យ៉ាងរំភើយ

17:08 | 20/09/2020

ក្រោយពីប្រទេសវៀតណាមបានសម្រេចចុះកិច្ចព្រមព្រៀងជាសមាជិកទីផ្សារសេរីជាមួយសហគមន៍អឺរ៉ុបកាលពីថ្ងៃទី ០១ ខែសីហា ឆ្នាំ២០២០ កន្លងទៅនេះ។ ប្រទេសវៀតណាមក៏បានសម្រុកដង្ហែនាំចេញផលិតផលកសិកម្មរបស់ខ្លួនយ៉ាងច្រើនផងដែរទៅទីផ្សាររបស់សហគមន៍អឺរ៉ុបដើម្បីលើកស្ទួយសេដ្ឋកិច្ចរបស់ខ្លួនឱ្យងើបឡើងវិញពីនឹមគាបសង្កត់នៃជំងឺរាត់ត្បាតកូវីដ១៩។

ក្រោយចុះកិច្ចព្រមព្រៀងជាមួយអឺរ៉ុបវៀតណាមដង្ហែផ្លែឈើ៥មុខទៅលក់យ៉ាងរំភើយ

យោងតាមការចេញផ្សាយរបស់សារព័ត៌មាន AA.COM.TR(Anadolu Ajansı)នាថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២០ថ្មីៗនេះ បានឱ្យដឹងថា ប្រទេសវៀតណាមបាននាំចេញផលិតផលកសិផលរបស់ខ្លួនដែលមានចំនួន៥មុខផ្សេងៗគ្នាគឺ ផ្លែស្រកានាគ កាហ្វេ ផ្លែដូង ផ្លែទំពាំងបាយជូរ និងផ្លែផាសសិន(dragon fruit, coffee, coconut, grapefruit, and passion fruit) នេះយោងតាមការលើកឡើងរបស់ក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទនៃប្រទេសវៀតណាម។

ដោយក្ដីរំពឹងថា ក្រោមកិច្ចព្រមព្រៀងនេះ(EVFTA) ការនាំចេញគ្រឿងម្ហូបអាហារសមុទ្រនឹងវិវដ្ដកើនឡើងដល់ ៨៦.៥% ក្នុងតំបន់ក្នុងរយៈពេល៣ឆ្នាំទៅមុខទៀត និង៩០.៣%ក្នុងចន្លោះ៥ទៅ៧ឆ្នាំក្រោយ។ មិនត្រឹមតែប៉ុណ្ណោះ ការនាំចេញកាហ្វេរបស់វៀតណាមកើនឡើងដល់៣៨% ដែលជាចំនួនច្រើនបំផុតក្នុងទីផ្សារវៀតណាមនាំទៅសហគមន៍អឺរ៉ុប។ តម្លៃនាំចេញជាមធ្យមរបស់វៀតណាមក្នុងតំបន់មានប្រហែល ១,២ ពាន់លានដុល្លារទៅ ១,៤ ពាន់លានដុល្លារក្នុងរយៈពេល ៥ ឆ្នាំចុងក្រោយនេះ។

ក្រសួងកសិកម្មបានថ្លែងបន្តទៀតថា “វិស័យកសិកម្មរបស់ប្រទេសវៀតណាមគឺជាអ្នកទទួលផលជមួយ ពី EVFTA ដោយសារការកាត់បន្ថយពន្ធគយនឹងជំរុញការនាំចេញទៅកាន់ទីផ្សារអឺរ៉ុប”។

លោក Vo Tan Thanh អនុប្រធានសភាពាណិជ្ជកម្មនិងឧស្សាហកម្មវៀតណាមបានមានប្រសាសន៍ថាកសិករត្រូវតែប្តូរពីការដាំដុះបែបប្រពៃណីទៅជាការដាំដុះប្រកបដោយចីរភាពដើម្បីទាញយកផលប្រយោជន៍ពេញលេញពីកិច្ចព្រមព្រៀងពាណិជ្ជកម្មនេះ។ លោកបានសង្គត់ធ្ងន់ថា“រដ្ឋាភិបាលត្រូវតែពង្រឹងការគ្រប់គ្រងសុវត្ថិភាពចំណីអាហារនិងទាក់ទាញការវិនិយោគនៅក្នុងវិស័យកសិកម្ម”៕

(ប្រភពព័ត៌មាន: business-cambodia.com/)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ការបង្កើនការត្រួតពិនិត្យដំណើរការបោះពុម្ពផ្សាយដើម្បីបង្ការនិងទប់ស្កាត់ការបំពាន
ជម្រុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងគណបក្សកាន់អំណាចទាំងពីរវៀតណាម - ជប៉ុន
ដាណាំងប្រគល់ថវិកាចំនួន ១ ប៊ីលានដុងគាំទ្រមូលនិធិ "តបស្នងសងគុណ" ខេត្តក្វាងទ្រី
សំណុំឯកសារជាង ៥០ បើកបន្ថែមតម្រុយស្វែងរកព្រមទាំងកំណត់អត្តសញ្ញាណយុទ្ធជនពលី
VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន

អានច្រើនបំផុត

កសាងជួរកម្មាភិបាលវ័យក្មេងនៃសហភាពបណ្តាអង្គការមិត្តភាពវៀតណាមប្រកបដោយវីរភាពនិងភាពសកម្ម
ស្នើឡើងការជួយឧបត្ថម្ភបណ្តាការឧបត្ថម្ភធនអត្រាការប្រាក់សម្រាប់សហគ្រាសវិនិយោគផ្លាស់ប្តូរថ្មីបច្ចេកវិទ្យា
VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
អភិវឌ្ឍន៍ថាមពលនុយក្លេអ៊ែរ៖ ល្បែងប្រឡងប្រជែងធនធានមនុស្សត្រូវតែដើរមុនមួយជំហាន
វៀតណាមស្ថិតក្នុងក្រុម ៥ ប្រទេសឈានមុខគេក្នុងវដ្តកំណើនសេដ្ឋកិច្ចថ្មីរបស់អាស៊ាន