កម្ពុជាវាយតម្លៃខ្ពស់ចំពោះគំនិតផ្ដួចផ្ដើម FOA របស់វៀតណាម

15:28 | 12/09/2020 (ហេង វុធ្ធ)

នាថ្ងៃទី ១០ ខែកញ្ញា ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជាបានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី ៥៣ (AMM 53) និងកិច្ចប្រជុំពាន់ព័ន្ធ ដែលត្រូវបានរៀបចំឡើងតាមរយៈប្រព័ន្ធវីដេអូចាប់ពីថ្ងៃទី ៩ ដល់ថ្ងៃទី ១២ ខែកញ្ញា ក្រោមការដឹកនាំរបស់វៀតណាមក្នុងនាមជាប្រធានអាស៊ាន ២០២០។

ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា លោកប្រាក់ សុខុន

ក្នុងសុន្ទរកថារបស់ខ្លួន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា លោកប្រាក់ សុខុន បានស្នើអាស៊ានឲ្យធ្វើការងារឈានទៅរកការបង្កើត ច្រករបៀងធ្វើដំណើរ ដើម្បីជួយសម្រួលដល់ការធ្វើដំណើរធុរកិច្ច ប្រកបដោយសុវត្ថិភាព និងជាបណ្ដើរៗ ក្នុងអំឡុងពេលនៃការរាតត្បាតជំងឺកូវីដ ១៩ ។ លោក ប្រាក់ សុខុន បានសង្កត់ធ្ងន់ថា ក្នុងភាពតានតឹងប្រឈមដាក់គ្នារវាងមហាអំណាច និងការដើរថយក្រោយពហុភាគីនិយម អាស៊ានមិនមានចំណាប់អារម្មណ៍ក្នុងការកាន់ជើងភាគីណាមួយទេ អាស៊ានត្រូវប្រកាន់ខ្ជាប់យ៉ាងរឹងមាំនូវស្មារតីឯកភាព និងមជ្ឈភាពអាស៊ាន ដើម្បីអនុវត្តន៍នូវគោលការណ៍ មាគ៌ាអាស៊ាន។ លោកបានបន្ថែមថា មជ្ឈមណ្ឌលតំបន់អាស៊ានសម្រាប់សកម្មភាពមីន (ARMAC) នឹងមាននាយកប្រតិបត្តិថ្មីនៅពាក់កណ្ដាលខែតុលា ឆ្នាំ២០២០ ហើយក៏បានវាយតម្លៃខ្ពស់ចំពោះគំនិតផ្ដួចផ្ដើមរបស់វៀតណាម ស្ដីពី មិត្តភាពរបស់ ARMAC ( FOA) ក្នុងគោលបំណង ដើម្បីកៀរគរការគាំទ្របន្ថែមទៀតដល់មជ្ឈមណ្ឌល៕

(ហេង វុធ្ធ)

(ប្រភពព័ត៌មាន: vovworld.vn)

(ហេង វុធ្ធ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ការបង្កើនការត្រួតពិនិត្យដំណើរការបោះពុម្ពផ្សាយដើម្បីបង្ការនិងទប់ស្កាត់ការបំពាន
ជម្រុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងគណបក្សកាន់អំណាចទាំងពីរវៀតណាម - ជប៉ុន
ដាណាំងប្រគល់ថវិកាចំនួន ១ ប៊ីលានដុងគាំទ្រមូលនិធិ "តបស្នងសងគុណ" ខេត្តក្វាងទ្រី
សំណុំឯកសារជាង ៥០ បើកបន្ថែមតម្រុយស្វែងរកព្រមទាំងកំណត់អត្តសញ្ញាណយុទ្ធជនពលី
VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន

អានច្រើនបំផុត

កសាងជួរកម្មាភិបាលវ័យក្មេងនៃសហភាពបណ្តាអង្គការមិត្តភាពវៀតណាមប្រកបដោយវីរភាពនិងភាពសកម្ម
ស្នើឡើងការជួយឧបត្ថម្ភបណ្តាការឧបត្ថម្ភធនអត្រាការប្រាក់សម្រាប់សហគ្រាសវិនិយោគផ្លាស់ប្តូរថ្មីបច្ចេកវិទ្យា
VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
អភិវឌ្ឍន៍ថាមពលនុយក្លេអ៊ែរ៖ ល្បែងប្រឡងប្រជែងធនធានមនុស្សត្រូវតែដើរមុនមួយជំហាន
វៀតណាមស្ថិតក្នុងក្រុម ៥ ប្រទេសឈានមុខគេក្នុងវដ្តកំណើនសេដ្ឋកិច្ចថ្មីរបស់អាស៊ាន