កសិករនៅប៉ែលិន ពង្រីកផ្ទៃដីដាំស្វាយកែវរមៀត ដើម្បីឆ្លើយតបតម្រូវការទីផ្សារ

15:58 | 26/08/2020 (បកប្រែដោយឌីណា)

ផ្ទៃដីដាំដុះស្វាយកែវរមៀតនៅក្នុងខេត្តប៉ៃលិន បានកើនឡើងពីប្រមាណ៤ពាន់ហិកតានាពេលកន្លងមក ដល់ប្រមាណ៥ពាន់ហិកតា នៅក្នុងឆ្នាំ២០២០នេះ។ នេះបើតាម លោក សាយ សុផាត ប្រធានតាមមន្ទីរកសិកម្មខេត្តប៉ៃលិន ដែលបន្តបញ្ជាក់ កំណើនការដាំស្វាយកែវរមៀត គឺដើម្បីដើម្បីបំពេញតម្រូវទាំងក្នុង និងក្រៅប្រទេស។

ស្វាយកែវរមៀត។ (រូបថត៖ Thmey Thmey.com)

ប្រធាន​មន្ទី​កសិកម្ម​រូបនេះ បាន​បន្តទៀត មន្ត្រី​ជំនាញ​នៃ​ក្រសួងកសិកម្ម ក៏បាន និង​កំពុង​ផ្សព្វផ្សាយ ណែនាំ និង​បណ្តុះបណ្តាល​បច្ចេក​ដាំ​ស្វាយ​ស្របតាម​ស្តង់ដារ សម្រាប់​តម្រូវការ​ក្នុងស្រុក និង​សម្រាប់​ការនាំ​ចេញទៅ​ក្រៅប្រទេស​ផងដែរ​។ លោក សាយ សុផាត បាន​បញ្ជាក់ថា​៖ «​ផែន​ការដាំដុះ​ស្វាយកែវ​រមៀត​ខេត្ត​ប៉ៃលិន បច្ចុប្បន្ន​បានសម្រេច​តាម​ផែនការ​ប្រមាណ ៩០​ភាគរយ​ហើយ​។ សម្រាប់​ផែនការ​នាំចេញ​ស្វាយ ទៅកាន់​ក្រៅ​ស្រុក រំពឹង​ប្រមាណ ៧០​ភាគរយ​ដោយសារ ចាំមើល​លទ្ធផល នៃ​ការប្រមូល​ផល​»​។

សូមរំលឹក​ថា ក្រៅពីផ្លែស្វាយ កម្ពុជា ក៏កំពុងចរចាជាមួយចិន ក្នុងការនាំចេញ តាងែន (មៀនប៉ែលិន) ស្រការនាគ និងទឹកមាត់ត្រចៀកកាំ ទៅកាន់ប្រទេសចិន ដោយផ្ទាល់ផងដែរ។ បច្ចុប្បន្នផលិតផលកសិកម្មរបស់កម្ពុជាចំនួន៥មុខ ត្រូវបានភាគីចិនអនុញ្ញាតឲ្យនាំចេញ ដោយផ្ទាល់គឺ អង្ករ ចំណិតដំឡូងមីក្រៀម ស្វាយចន្ទី និងចេក។

​តាម​របាយការណ៍​ក្រសួងកសិកម្ម​រយៈពេល ៥​ខែ​ដើមឆ្នាំ​២០២០ កម្ពុជា​បាន​នាំចេញ​ផ្លែស្វាយ​ស្រស់​ជា​ផ្លូវការ​បាន​ចំនួន ៤៤ ០៩៩​តោន​។ ចំនួន​នេះ​កើនឡើង​ជាង​ពាក់កណ្តាល បើ​ធៀប​នឹង រយៈពេល​ដូចគ្នា កាល​ឆ្នាំ​២០១៩ ដែលមាន​ចំនួន​តែ​ប្រមាណ ២៩ ២១៤​តោន​៕

(បកប្រែដោយឌីណា)

(បកប្រែដោយឌីណា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សម្ពោធបណ្តាញចំណេះដឹងវៀតណាមនៅប្រទេសនូវែលសេឡង់
វៀតណាមកំណត់គោលដៅចូលក្នុងក្រុមមជ្ឈមណ្ឌលហិរញ្ញវត្ថុជំពូកមុខ ៧៥ លើពិភពលោក
វៀតណាមអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការគ្រប់គ្រងធនធានធម្មជាតិដើម្បីសន្តិភាព និងសន្តិសុខ
ផ្លាស់ប្តូរថ្មីការងារការទូតប្រជាជន រួមចំណែកបង្កើតកម្លាំងសរុបនៃវិស័យការទូតវៀតណាម
វៀតណាមស្នើឱ្យចិនពង្រីកទីផ្សារសម្រាប់កសិផល

អានច្រើនបំផុត

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ការច្នៃប្រឌិតបង្កើតថ្មីព្រមទាំងការបំប្លែងជាឌីជីថល៖ ស្ថាប័នបានគ្រប់ដណ្តប់ហើយ ការផ្តោតអារម្មណ៍គឺការអនុវត្តគោលនយោបាយ
វៀតណាមស្ថិតក្នុងក្រុម ៥ ប្រទេសឈានមុខគេក្នុងវដ្តកំណើនសេដ្ឋកិច្ចថ្មីរបស់អាស៊ាន
ការស្នើបង្កើតមជ្ឈមណ្ឌលស្រាវជ្រាវផលិតកម្មជឿនលឿនវៀតណាម