ការបាត់បង់ចំណូលជាមួយសកម្មភាពទេសចរណ៍សឹងមិនកម្រើក ពោលសណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន រមណីយដ្ឋានមួយចំនួនបានបិទអាជីវកម្ម ។ នៅក្នុងកម្មវិធីវិផ្សព្វផ្សាយ វិធានសុវត្ថិភាពសម្រាប់ដំណើរការឡើងចំពោះអាជីវកម្មទេសចរណ៍មួយចំនួន៤ កាលពីថ្ងៃទី៥ មិថុនា លោកថោង ខុន ឲ្យដឹងថា រយៈពេល៤ខែដើម ឆ្នាំ២០២០នេះ ភ្ញៀវទេសចរបរទេសមកកម្ពុជាបានធ្លាក់ចុះ៥២% បើធៀបនឹងឆ្នាំ២០១៩ ។
លោក ប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួង ទេសចរណ៍។ (រូបថត៖ dap.com.khmer)
ប៉ុន្តែលោកបានព្យាការណ៍ថា អ្នកទេសចរបរទេសអាចនឹងបន្តធ្លាក់ចុះរហូតដល់៧០% ខណៈភ្ញៀវទេសចរក្នុងស្រុកនឹងធ្លាក់ចុះរង្វង់ ៥០% ក្នុងឆ្នាំ២០២០នេះ ។
លោក ប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួង ទេសចរណ៍ បានអះអាងថា ឆ្នាំ២០២០នេះ វិបត្តិកូវីដ១៩ បានធ្វើឲ្យភ្ញៀវទេសចរជាតិ និងអន្តរជាតិ មានការធ្លាក់ចុះយ៉ាងខ្លាំង ដែលធ្វើឲ្យបាត់បង់ប្រាក់ចំណូល ប្រមាណជា៣ពាន់លានដុល្លារ។
ក្នុងពិធីប្រកាសដាក់ ឲ្យដំណើរការកម្មវិធីអភិវឌ្ឍន៍ជំនាញ (SDP)នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០ លោក ប៉ាក់ សុខុម បានថ្លែងថា ក្នុងរយៈពេល៤ខែដើមឆ្នាំនេះ កម្ពុជាទទួលបានភ្ញៀវ ទេសចរអន្តរជាតិចំនួន ១,១៦ លាននាក់ ធ្លាក់ចុះក្នុងអត្រា៥២% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០១៩។
លោកបន្តថា “សម្រាប់ឆ្នាំ២០២០នេះ វិបត្តិនៃជំងឺឆ្លងកូវីដ១៩ អាចធ្វើឲ្យចំនួនទេសចរអន្តរជាតិ ធ្លាក់ចុះក្នុងរង្វង់ ប្រមាណ៧០% និងភ្ញៀវទេសចរ ក្នុងស្រុកអាចធ្លាក់ចុះ ក្នុងរង្វង់ប្រមាណ៥០% ជាមួយនឹងការបាត់បង់ប្រាក់ចំណូល ប្រមាណ៣ពាន់លានដុល្លារ”។
ប៉ុន្តែទោះជាយ៉ាងណា ក៏ដោយលោករដ្ឋលេខាធិការ សង្កត់ធ្ងន់ថា ផលប៉ះពាល់ទាំងនេះ បានដោះស្រាយ ជាបន្តបន្ទាប់ដោយសារ រាជរដ្ឋាភិបាលប្រកបដោយ ស្មារតីទទួលខុសត្រូវខ្ពស់។
សូមបញ្ជាក់ថា កាលពីឆ្នាំ២០១៩ កម្ពុជារក្សាបានកំណើន ទេសចរណ៍ក្នុងអត្រា ៦,៦% ជាមួយនឹងការ មកដល់របស់ភ្ញៀវទេសចរអន្តរជាតិ សរុបចំនួន ៦,៦លាននាក់ និងភ្ញៀវទេសចរ ក្នុងស្រុកនៅទូទាំងប្រទេស ចំនួនជាង ១១,៥លាននាក់ ក្នុងអត្រាប្រមាណ ២% ៕
(បូកសរុបដោយឌីណា)

មតិពីមិត្តអ្នកអាន