សហរដ្ឋអាមេរិកផ្ដល់ទឹកប្រាក់ចំនួន ៥៦ លានដុល្លារដើម្បីជួយគាំទ្រដល់កម្ពុជា

12:08 | 30/06/2020 (សរុបដោយសាមេត)

នាពេលថ្មីៗ រដ្ឋាភិបាលអាមេរិកបានទឹកប្រាក់ចំនួន ៥៦ លានដុល្លារអាមេរិកដើម្បីជួយគាំទ្រដល់កម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមរបស់កម្ពុជាក្នុងឆ្នាំ ២០២០ ក្នុងបរិបទនៃការឆ្លងរាលដាលនៃជំងឺរាតត្បាត COVID-19 នៅតែមានភាពស្មុគស្មាញ។

ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក លោក W. Patrick Murphy ជួបជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅឯវិមានសន្តិភាព នា​ថ្ងៃទី២៣ តុលា ២០១៩

​រដ្ឋាភិបាល​កម្ពុជា តាមរយៈ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC) និង​រដ្ឋាភិបាល​អាមេរិក តាមរយៈ​ទីភ្នាក់ងារ​អាមេរិក​សម្រាប់​ការអភិវឌ្ឍន៍​អន្តរជាតិ (USAID) បាន​ចុះហត្ថលេខា​លើ​កិច្ច​ព្រម​វិសោធនកម្ម​ស្តីពី​ហិរញ្ញប្បទាន​សហប្រតិបត្តិកា​រ​អភិវឌ្ឍន៍​កាល​ពីស​ប្តា​ហ៍​មុន ដើម្បី​ផ្តល់​ថវិកា​ប្រមាណ ១៨ លាន​ដុល្លារ​អាមេរិក​សម្រាប់​វិស័យ​កសិកម្ម និង​បរិស្ថាន​ដែល​អនុវត្ត​ដោយ​អង្គការ​នៅ​កម្ពុជា​និង ៣៨ លាន​ដុល្លារ​សម្រាប់​វិស័យ​សុខាភិបាល និង​វិស័យ​អប់រំ​។​

​លោក ជិន ប៊ុន ស៊ាន អនុប្រធាន​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​បាន​និយាយថា កិច្ចព្រមព្រៀង​នេះ​បង្ហាញ​ពី​ការប្តេជ្ញាចិត្ត​លើ​កិច្ចសហប្រតិបត្តិការ​រ​បស់​ប្រទេស​ទាំងពីរ​។ លោក​បាន​និយាយថា​៖ “​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​ដែល​កំពុង​បន្ត​នេះ​គឺជា​សសរស្តម្ភ​ដ៏​សំខាន់​មួយ​ក្នុងការ​ជំរុញ និង​ពង្រឹង​កិច្ចសហប្រតិបត្តិការ និង​ភាពជា​ដៃគូ​រវាង​ប្រទេស​ទាំងពីរ​”។​

​ក្នុង​កិច្ចសហការ​ជា​ដៃគូ​ជាមួយ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ទីភ្នាក់ងារ USAID នឹង​ផ្តល់​ថវិកា​ដល់​កម្មវិធី​នានា​ដែល​កាត់បន្ថយ​ចំនួន​ប្រជាជន​ដែល​រស់នៅក្នុង​ភាពក្រីក្រ បង្កើន​ផលិតកម្ម​ដំណាំ​សំខាន់ៗ​និង​លើកកម្ពស់​អាហារូបត្ថម្ភ​ក្នុងចំណោម​សហគមន៍​ជនបទ​។​

​លោក Patrick Murphy ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​នៅ​កម្ពុជា​បាន​និយាយ​ក្នុងពេល​ចុះហត្ថលេខា​ថា រដ្ឋាភិបាល​អាមេរិក​ប្តេជ្ញា​បន្ត​គាំទ្រ​របស់ខ្លួន​ចំពោះ​ប្រជាជន​កម្ពុជា​ក្នុងការ​សម្រេច​ឲ្យ​បាន​នូវ​ការអភិវឌ្ឍ​សេដ្ឋកិច្ចសង្គម​ប្រកបដោយ​ចីរភាព និង​សមធម៌​។​

​តាមរយៈ​កិច្ចសហការ​ជាមួយ​ក្រសួងសុខាភិបាល​កម្មវិធី​នានា​មាន​គោលបំណង​កាត់បន្ថយ​អត្រា​មរណភាព​មាតា និង​ទារក និង​មរណភាព​ចំពោះ​កុមារ​ដែលមាន​អាយុ​ក្រោម ៥ ឆ្នាំ​។ ថវិកា​នេះ​ក៏​នឹង​គាំទ្រ​ដល់​កម្មវិធី​នានា​ដើម្បី​កាត់បន្ថយ​ជំងឺ​ក្រិន និង​ជំងឺ​ខ្វះ​គ្រាប់​ឈាមក្រហម​របស់​កុមារ និង​ស្ត្រី និង​កាត់បន្ថយ​អត្រា​ប្រេ​វ៉ាឡង់​នៃ​ជំងឺអេដស៍ របេង និង​គ្រុនចាញ់​នៅ​កម្ពុជា​។​

​ក្នុង​វិស័យ​អប់រំ ក្រសួង​អប់រំ យុវជន និង​កីឡា និង​កម្មវិធី USAID នឹង​បន្ត​គាំទ្រ​ដល់​កិច្ចខិតខំ​ប្រឹងប្រែង​ក្នុងការ​ធ្វើ​ឲ្យ​ប្រសើរឡើង​នូវ​សមត្ថភាព​ការអាន​របស់​កុមារ កាត់បន្ថយ​អត្រា​បោះបង់ចោល​ការសិក្សា​នៅ​ថ្នាក់​វិទ្យាល័យ និង​បំពាក់​បំប៉នបន្ថែម​ដល់​ប្រជាជន​កម្ពុជា​ក្នុងការ​ឈានចូល​ទី​ក្នុង​ទីផ្សារពលកម្ម​។​

​មូលនិធិ​នេះ​ក៏​នឹង​គាំទ្រ​ដល់​កម្មវិធី​បរិស្ថាន​ដែល​កាត់បន្ថយ​ភាព​ងាយ​រងគ្រោះ​របស់​ប្រជាជន និង​ទេសភាព​ទៅនឹង​ផលប៉ះពាល់​នៃ​អាកាសធាតុ​ដែល​កំពុងមាន​ការផ្លាស់​ប្តូរ និង​ជួយ​ប្រទេស​កម្ពុជា​បំពេញ​តាម​ក្របខណ្ឌ​អន្តរជាតិ​របស់ខ្លួន​ក្នុងការ​កាត់បន្ថយ​ការ​បំ​ភាយ​ឧស្ម័ន​ផ្ទះ​កញ្ចក់ ជាពិសេស​ពី​ការកាប់បំផ្លាញ​ព្រៃឈើ និង​ការ​រិច​រិល​ព្រៃឈើ​ដោយ​សហការ​ជាមួយ​ក្រសួងបរិស្ថាន​។​

គិតចាប់ពីខែមីនាឆ្នាំ២០១៦ រហូតដល់ការហត្ថលេខាលើកនេះទៀត សហរដ្ឋអាមេរិកបានផ្តល់ជំនួយឥតសំណងចំនួន​២៥៣លានដុល្លារដល់កម្ពុជា​លើវិស័យទាំង៤រួមមានវិស័យអប់រំ សុខាភិបាល កសិកម្ម និងបរិស្ថាន។ ដោយឡែកពាក់ព័ន្ធការប្រយុទ្ធប្រឆាំងមេរោគកូវីដ១៩ឆ្នាំចាប់ពីខែមីនាឆ្នាំ២០២០មក សហរដ្ឋអាមេរិកជួយកម្ពុជាចំនួន​១១លានដុល្លារអាមេរិក។​ សូមបញ្ចាក់ថា​រដ្ឋាភិបាលសហរដ្ឋអាមេរិកបានផ្តល់ការគាំទ្រមកប្រទេសកម្ពុជាប្រមាណជាង១ពាន់លានដុល្លារ នេះបើគិតចាប់តាំងពីឆ្នាំ១៩៩៤មកទល់បច្ចុប្បន្ន៕

(សរុបដោយសាមេត)

(សរុបដោយសាមេត)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សម្ពោធបណ្តាញចំណេះដឹងវៀតណាមនៅប្រទេសនូវែលសេឡង់
វៀតណាមកំណត់គោលដៅចូលក្នុងក្រុមមជ្ឈមណ្ឌលហិរញ្ញវត្ថុជំពូកមុខ ៧៥ លើពិភពលោក
វៀតណាមអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការគ្រប់គ្រងធនធានធម្មជាតិដើម្បីសន្តិភាព និងសន្តិសុខ
ផ្លាស់ប្តូរថ្មីការងារការទូតប្រជាជន រួមចំណែកបង្កើតកម្លាំងសរុបនៃវិស័យការទូតវៀតណាម
វៀតណាមស្នើឱ្យចិនពង្រីកទីផ្សារសម្រាប់កសិផល

អានច្រើនបំផុត

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ការច្នៃប្រឌិតបង្កើតថ្មីព្រមទាំងការបំប្លែងជាឌីជីថល៖ ស្ថាប័នបានគ្រប់ដណ្តប់ហើយ ការផ្តោតអារម្មណ៍គឺការអនុវត្តគោលនយោបាយ
វៀតណាមស្ថិតក្នុងក្រុម ៥ ប្រទេសឈានមុខគេក្នុងវដ្តកំណើនសេដ្ឋកិច្ចថ្មីរបស់អាស៊ាន
ការស្នើបង្កើតមជ្ឈមណ្ឌលស្រាវជ្រាវផលិតកម្មជឿនលឿនវៀតណាម