ក្រុមការងារចុះជួយខេត្តព្រះសីហនុ នាំយកអំណោយសប្បុរសធម៌ ទៅប្រគល់ជូនបងប្អូនខ្មែរឥស្លាម ក្នុងពិធីបួសរ៉ាម៉ាឌន

09:58 | 16/05/2020

នាព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២០ក្រុមការងារចុះជួយខេត្តព្រះសីហនុ ដឹកនាំ ដោយ ឯកឧត្ដម សេន ណាស៊ី ប្រធានក្រុមការងារចុះជួយមូលដ្ឋានខ្មែរឥស្លាម ខេត្ត ព្រះសីហនុ រួមដំណើរដោយ ឯកឧត្ដម សុះ ហ្វាស៊ី ឯកឧត្ដម កៅ អ៊ីមរ៉ន និងឯកឧត្ដម ពាស់ មុស្លិម អនុប្រធានក្រុមការងារ បាននាំយកអំណោយសប្បុរសធម៌របស់ប្រធានក្រុមការងារ រាជរដ្ឋាភិបាលចុះជួយខេត្តព្រះសីហនុ ប្រគល់ជូនបងប្អូនឥស្លាមសាសនិក ក្នុងពិធីបួស រ៉ាម៉ាឌនមាន អង្ករ៦៨០០គីឡូក្រាម ផ្តល់ជូនតាមព្រះវិហារ និងភូមិចំនួន១៧ទូទាំងខេត្ត។ រីឯដំណាប់ល្ម៉ើចំនួន៧៤៤គីឡូក្រាម ដែលជារបស់សប្បុរសជនអារ៉ាប់រួម បានផ្តល់តាម រយៈអង្គការមូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា ក៏បានប្រគល់ជូនបងប្អូនឥស្លាមសាសនិកក្នុង ពិធីបួសរ៉ាម៉ាឌននាពេលនោះផងដែរ។

ក្រុមការងារចុះជួយខេត្តព្រះសីហនុ នាំយកអំណោយសប្បុរសធម៌ ទៅប្រគល់ជូនបងប្អូនខ្មែរឥស្លាម ក្នុងពិធីបួសរ៉ាម៉ាឌន

ជាមួយគ្នានោះផងដែរ ក្រុមការងារក៏បានយកអំណោយសប្បុរសធម៌របស់អង្គការ Muslim Aid,Cambodia ផ្តល់ជូនអ្នកខ្វះខាតចំនួន៣០គ្រួសារ ដោយក្នុង១គ្រួសារ ទទួលបានអង្ករ១០គីឡូក្រាម មី១កេស ដំណាប់ល្ម៉ើ១គីឡូក្រាម។

ក្នុងឱកាសនោះដែរ ឯកឧត្ដម សេន ណាស៊ី ប្រធានក្រុមការងារចុះជួយមូលដ្ឋាន ខេត្ដព្រះសីហនុ បានកោតសរសើរដល់បងប្អូនឥស្លាមសាសនិក ដែលសម្រាប់ពិធី បុណ្យ រ៉ាម៉ាឌន ហើយបងប្អូនក៏បានអនុវត្តន៍ខ្ជាប់ខ្ជួននូវតាមការណែនាំរបស់រាជរដ្ឋាភិបាល និង ក្រសួងសុខាភិបាល ក្នុងការបង្ការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩៕

(ប្រភពព័ត៌មាន: AKP)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម - ប៉ារ៉ាហ្គាយ
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
វៀតណាម - ម៉ូរីតានីជម្រុញកិច្ចសហប្រតិបត្តិការកសិកម្ម ទូរគមនាគមន៍ព្រមទាំងការធ្វើអាជីវកម្មរ៉ែ
វៀតណាម - ក្រិកជម្រុញទំនាក់ទំនងសហប្រតិបត្តិការជាក់ស្តែងព្រមទាំងមានប្រសិទ្ធភាព

អានច្រើនបំផុត

វៀតណាម និងទីម័រឡេស្តជំរុញកិច្ចសហប្រតិបត្តិការ
រួមដៃគ្នាសម្រេចក្តីប្រាថ្នារបស់យុវជនសម្រាប់អនាគតដ៏ភ្លឺស្វាង
កសាងជួរកម្មាភិបាលវ័យក្មេងនៃសហភាពបណ្តាអង្គការមិត្តភាពវៀតណាមប្រកបដោយវីរភាពនិងភាពសកម្ម
ស្នើឡើងការជួយឧបត្ថម្ភបណ្តាការឧបត្ថម្ភធនអត្រាការប្រាក់សម្រាប់សហគ្រាសវិនិយោគផ្លាស់ប្តូរថ្មីបច្ចេកវិទ្យា
VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន