បទបញ្ជារបស់សម្តេចតេជោនាយករដ្ឋមន្ត្រី បានធ្វើឡើងបន្ទាប់ពីអ្នកកើតជំងឺកូវីដ១៩នៅក្នុងប្រទេសកម្ពុជា បានកើតឡើងជាបន្តបន្ទាប់រហូតដល់៨៦ករណី និងរីកសាយភាយរហូតដល់១៣រាជធានី-ខេត្ត។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។ (រូបថត៖ freshnewasia)
សម្តេចតេជោ ហ៊ុន សែន បានណែនាំយ៉ាងដូច្នេះ «ដោយឥឡូវឃើញថាសណ្ឋាគារជាច្រើននៅតាមខេត្តពុំសូវមានភ្ញៀវស្នាក់នៅ ហើយក៏មានអគារមជ្ឈមណ្ឌលបណ្តុះបណ្តាលមួយចំនួន ក៏អាចមានអគារខ្លះដែរ។ អ៊ីចឹងបើមានសណ្ឋាគារ ឬក៏មជ្ឈមណ្ឌលណាដែលវាល្អយើងយកអាហ្នឹងដោយមិនបាច់យកសាលារៀនទេ។ ដូចជានៅខេត្តសៀមរាប ខេត្តព្រះសីហនុ ខេត្តកំពង់ចាម ឬខេត្តដទៃទៀត ដែលមានសណ្ឋាគារស្រាប់យើងជួលយកសណ្ឋាគារហ្នឹងតែម្តង ព្រោះវាមានប្រព័ន្ធទឹក ប្រព័ន្ធភ្លើង មានម៉ាស៊ីនត្រជាក់ មានកង្ហារអីគ្រប់គ្រាន់តែម្តង។ អ៊ីចឹងយើងជួលយក ហើយគ្រប់គ្រងមានគ្រែ មានអីហើយស្រេច អ៊ីចឹងវាជាការងាយស្រួល»។
តែទោះជាយ៉ាងសម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានណែនាំឱ្យយកសាលារៀនសម្រាប់ផ្តល់សេវាការព្យាបាលអ្នកជំងឺ១៩ ក្នុងករណីមិនមានសណ្ឋាគារ ឬអគារដទៃ។ សម្តេចតេជោប្រមុខរាជរដ្ឋាភិបាល បានសង្កត់ធ្ងន់ថា អភិបាលខេត្តទាំងអស់ត្រូវធ្វើការងារនេះជាបន្ទាន់។
សម្តេចតេជោ ហ៊ុន សែន ក៏បានណែនាំ និងបញ្ជាឱ្យប្រមូលកម្លាំងខិតខំតទឹក តភ្លើង រៀបចំបន្ទប់អនាម័យទៅតាមសាលារៀន ដែលនឹងត្រូវយកទៅព្យាបាលជំងឺនេះ។ សម្តេចតេជោ ក៏បានណែនាំផងដែរថា ត្រូវរៀបចំកន្លែងព្យាបាលដោយប្រមូលផ្តុំមួយកន្លែង ឬពីរកន្លែងសម្រាប់ខេត្តដែលធំ។
នៅវេលាម៉ោង ២២ ០០ នាទី ថ្ងៃទី ២៣ ខែមីនា ឆ្នាំ២០២០ ក្រសួងសុខាភិបាលកម្ពុជាបានប្រកាសរកឃើញករណីផ្ទុកជំងឺ Cov-១៩ ចំនួន ៣ ករណីទៀត រួមមាន៖ ប្រជាជនកម្ពុជា ២ នាក់ ក្នុងនោះមាន ១ នាក់ដែលទើបតែត្រឡប់មកពីពិធីបុណ្យសាសនានៅប្រទេសម៉ាឡេស៊ី និង ១ ករណីទៀតជាអ្នកម្តាយមានកូនអាយុ ៤ ខែ ដែលមានសញ្ជាតិបារាំង។ ករណីដែលទើបរកឃើញថ្មីៗទាំងនេះបានធ្វើឲ្យចំនួន Covid-19 សរុបនៅកម្ពុជាកើនដល់ ៨៧ ករណី./.
(បូកសរុបដោយឌីណា)

មតិពីមិត្តអ្នកអាន