“មុខរបរបោសសំអាតមីន”បង្កើតការផ្លាស់ប្តូរជាវិជ្ជមាននៅក្នុងប្រទេសកម្ពុជា

05:29 | 04/03/2020 (បកប្រែដោយឌីណា)

យុគសម័យ - កាលពី ៦ ឆ្នាំមុន លោក Soy Kossal បានដើរជាន់មីនដោយចៃដន្យ នៅពេលដែលគាត់កំពុងធ្វើដំណើរទៅកាន់វាលស្រែមួយ នៅខេត្តបាត់ដំបងនៃ ប្រទេសកម្ពុជា។

ការ​បំផ្ទុះ​មីន​​នៅខេត្តកំពង់ស្ពឺ នៃប្រទេសកម្ពុជា។ (រូបថតៈ AFP)

លោក Soy Kossal បាន​ដាច់​ជើង​ខាង​ស្តាំ​ក្នុងគ្រោះថ្នាក់​មួយនេះ​​ហើយក៏​បាត់បង់ក្តីសង្ឃឹមក្នុ​ង​រក​ប្រាក់​ផ្គត់ផ្គង់​គ្រួសារដែរ​ លោក Soy Kossal បាននិយាយថា​“ ខ្ញុំពិតជាអស់សង្ឃឹមមែន​។ ខ្ញុំខ្មាស់អៀនណាស់​​។ ខ្ញុំមិនចង់រស់​ទៀតទេ។ គេ​បាន​ប្រាប់ប្រពន្ធខ្ញុំថា​ គាត់​គួរ​តែលែង​លះខ្ញុំ” ។

ប៉ុន្តែភរិយារបស់លោក Soy Kossal លោកស្រី Kolab មិនបានធ្វើដូច្នេះទេ។ លោកស្រីរួម​សុខ​រួម​ទុក្ខ​ជា​មួយ​គាត់ ជួយគាត់យកឈ្នះការលំបាក និងលើក ទឹកចិត្តគាត់ឱ្យរកការងារផ្សេង។ ក្រោយមក លោក Soy Kossal រកបានកាងារថ្មី​ជាបុគ្គលិក​​បោសសំអាត មីន។

លោក Soy Kossal និយាយថា “ ខ្ញុំចំណាយពេលច្រើនណាស់​ដើម្បីជំ​នះការ​លំបា​កខា​ងផ្លូវចិត្តរបស់ខ្ញុំ។ ខ្ញុំដឹងថា​ ខ្ញុំត្រូវតែបន្តជួយគ្រួសារខ្ញុំ ហើយ​​ខ្ញុំ​ក៏​មិន​ចង់​​អ្ន​កដទៃរង​វាសនាដូចរូប​ខ្ញុំ​​នោះ​ទេ។ ខ្ញុំចង់ឲ្យប្រទេសក​ម្ពុជាគ្មា​នគ្រា​ប់​មីន​ទេ​” ។

លោក Soy Kossal ជាជនរងគ្រោះម្នាក់ក្នុងចំណោមជនរងគ្រោះ​ដោយសា​រគ្រា​ប់​មីន​​ចំនួន ៦៤,០០០ នាក់ នៅក្នុងប្រទេស កម្ពុជា។​ បច្ចុប្បន្នមាន​មន្ទីរ​ពេទ្យ​មួយ​នៅ​ខេត្ត​បាត់​ដំបង​ដែលមា​នជំនាញ​ក្នុង​ការផ្តល់​ការព្យា​បាលដោ​យឥត​គិតថ្លៃ​ដល់ប្រ​ជាជ​នដែលរងរបួសដោយសារយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ។

ចំការមីនដ៏ធំបំផុតមួយនៅលើពិភពលោកគឺស្ថិតនៅតំបន់ព្រំដែនកម្ពុជា - ថៃ។ បច្ចុប្បន្ននេះ អង្គការក្រៅរដ្ឋាភិបាលរាប់សិប​បាន​ចូល​រួម​ក្នុងការ​បោសសំអា​តមីន​នៅតំបន់នោះ តាមការ​ប៉ាន់ស្មានថានៅតែមានយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះចំនួន ២០ លាន ស្ថិត​នៅ​តំ​បន់​នេះ។

ធ្លាប់​ជា​ជន​រងគ្រោះដោយសារគ្រាប់មីន តែ​ឥឡូវនេះលោក​ Soy Kossal ជា​បុគ្គលិក​​បោស​សំអាតមីន​វិញ​។ (រូបថតៈ AFP)

ប្រហែលពាក់កណ្តាលនៃចម្ការមីនក្នុងប្រទេសកម្ពុជាត្រូវបានគេបោសសំអាតមីន ហើយ​យុទ្ធភណ្ឌមិនទាន់ផ្ទុះ​នៅស​ល់​ភាគច្រើ​ននៅក្នុងតំប​ន់ជ​នបទ។ នៅពេលដែលចំនួនប្រជាជនកើនឡើងយ៉ាងឆាប់រហ័ស ក្រុមគ្រួសារ​មិនមាន​ជំរើសច្រើនទេហើយ ពួកគេត្រូវបង្ខំចិត្តនិងរស់នៅក្បែរគ្រាប់បែក​និងមី​ន​ ដែលបណ្តាលគ្រោះថ្នាក់ដល់អាយុជីវិតរបស់ពួកគេ។

អង្គការសប្បុរសធម៌អង់គ្លេសឈ្មោះ HALO Trust បាន​ជ្រើសរើ​សពល​ករ​ខ្មែរ​ទាំង​​ប្រុស និង​ស្រីចំនួនជាង ១.០០០ នាក់ ​ដើម្បីធ្វើការ​បោស​សំអា​ត​មីន​នៅ​តាមបណ្តោយព្រំដែនរបស់ប្រទេស​នេះ​ជាមួយប្រទេសថៃ ចាប់ពី​ខេត្តកោះកុង​ទៅខេត្ត​ព្រះវិ​ហារ​​និ​ងនៅខេត្តត្បូងឃ្មុំ។ លើសពីនេះទៀត HALO Trust បាន​ត្រៀមខ្លួ​នជាស្រេ​ច ដើម្បី​ដោះ​ស្រាយ​ នៅ​ពេល​មាន​ទូរស័ព្ទ​ពី​ប្រជាជនដែល​ជូន​ដំ​ណឹង​អំ​​​ពី​ទីតាំង​មាន​យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ។

អ្នកជំនាញម្នាក់កំ​ពុង​ណែនាំវិធីសាស្រ្តបោះស្អាតមីននៅកម្ពុជា។ ( រូបថតៈ AFP)

កម្លាំងពលកម្មបោះសម្អាត​មីននេះ​កំពុងបង្កើត​ការផ្លាស់​ប្តូរជាវិ​ជ្ជមាន​នៅក្នុង​សង្គ​មកម្ពុជា។ រីឯលោកស្រី​ Ruot Sreyla វិញ ដែលជាអ្នក​​ចំណាយ​ពេលច្រើ​ន​ថ្ងៃ​ធ្វើ​ការ​នៅ​លើចម្ការ ដើម្បីទទួលបានប្រាក់ខែ ២០ ដុល្លារ / សប្តាហ៍។ នៅពេលដែលលោកស្រីបានលឺ​ព័ត៌មាន​អំពីការប​ណ្តុះបណ្តាល​អ្នករាវរករមីន លោកស្រីបាន​ឆ្លៀតយកឱកាសនេះភ្លាមៗ។

លោកស្រី​ Rout Sreyla និងមិត្តភក្តិលោកស្រី ​ឈ្មោះ Song Sreymao បានចូលរួមវគ្គបណ្តុះបណ្តាលអស់រយៈពេល ៦ សប្តាហ៍​នៅមជ្ឈមណ្ឌល​កំចាត់​មីន​កម្ពុជា (CMAC) ក្នុងខេត្តកំពង់ឆ្នាំង។ ពួកគេទទួលបានប្រាក់ខែ ២០០ ដុល្លារ / ខែ រួម​ទាំង​ការធានារ៉ាប់រងសុខាភិបាល និងទទួល​បាន​ប្រាក់​ខែក្នុង​រយៈ​ពេល​៣ ដែល​​​បាន​សំ​រាក​ក្រោយ​ពេល​ឆ្លងទន្លេផងដែរ។

លោកស្រី Song Sreymao ចែករំលែកថា“ គ្មានអ្វីគួរឱ្យខ្លាចទេ ពីព្រោះកា​របណ្តុះប​ណ្តាលពិ​តជាល្អណាស់។ អ្នកត្រូវប្រុងប្រយ័ត្ន និងអនុវត្ត​តាម​ដំណើការ។

ឯកសិករ​ម្នាក់​ឈ្នោះ Yuth Voung ឲ្យ​ដឹង​ថា “ ឥឡូវ​នេះ​តំ​បន់​នេះ​គ្មានគ្រាប់មីនទៀតទេ​ ហើយ​យើងខ្ញុំ​ក៏​លេង​មានអារម្មណ៍ខ្លាច​ដូច​ពីមុន​ទៀត​។ ឥ​ឡូវ​​យើង​ខ្ញុំ​អាចធ្វើស្រែនិង​មិន​ព្រួយបារម្ភអីទៀតទេ។ លើសពីនេះទៀត ​​មិត្ត​ភក្តិ​ខ្ញុំមួយចំនួនបានប្តូរពីដាំស្រូវទៅ​ដាំដំ​នាំ​ផ្សេងទៀតដូចជាស្វាយជាដើម” ៕

(បកប្រែដោយឌីណា)

(បកប្រែដោយឌីណា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សម្ពោធបណ្តាញចំណេះដឹងវៀតណាមនៅប្រទេសនូវែលសេឡង់
វៀតណាមកំណត់គោលដៅចូលក្នុងក្រុមមជ្ឈមណ្ឌលហិរញ្ញវត្ថុជំពូកមុខ ៧៥ លើពិភពលោក
វៀតណាមអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការគ្រប់គ្រងធនធានធម្មជាតិដើម្បីសន្តិភាព និងសន្តិសុខ
ផ្លាស់ប្តូរថ្មីការងារការទូតប្រជាជន រួមចំណែកបង្កើតកម្លាំងសរុបនៃវិស័យការទូតវៀតណាម
វៀតណាមស្នើឱ្យចិនពង្រីកទីផ្សារសម្រាប់កសិផល

អានច្រើនបំផុត

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ការច្នៃប្រឌិតបង្កើតថ្មីព្រមទាំងការបំប្លែងជាឌីជីថល៖ ស្ថាប័នបានគ្រប់ដណ្តប់ហើយ ការផ្តោតអារម្មណ៍គឺការអនុវត្តគោលនយោបាយ
វៀតណាមស្ថិតក្នុងក្រុម ៥ ប្រទេសឈានមុខគេក្នុងវដ្តកំណើនសេដ្ឋកិច្ចថ្មីរបស់អាស៊ាន
ការស្នើបង្កើតមជ្ឈមណ្ឌលស្រាវជ្រាវផលិតកម្មជឿនលឿនវៀតណាម