សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ៖ ប្រទេសវៀតណាមជួយសង្គ្រោះប្រជាជនកម្ពុជារួចផុតពីរបបប្រល័យពូជសាសន៍ខ្មែរក្រហម

11:00 | 08/01/2020 (ប្រែសម្រួលដោយឌីណា)

យុគសម័យ៖ ក្នុងឱកាសអបអរសាទរលើកទី ៤១ ឆ្នាំនៃការផ្តួលរំលំរបបប្រល័យពូជសាសន៍ខ្មែរក្រហមការ រំដោះប្រទេសជាតិ (៧ មករា ១៩៧៩ - ៧ មករា ២០២០) នៅព្រឹកថ្ងៃទី ៧ ខែមករា ព្រះរាជាណាចក្រកម្ពុជាបានប្រារព្ធពិធីអបអរសាទរខួបអនុស្សាវរីយ៍ ព្រឹត្តិការណ៍ដ៏ធំនេះប្រកបដោយមហោឡារិក។

សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា

ក្នុងពិធីនេះ សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ជាថ្មីថា កងទ័ពស្ម័គ្រចិត្តវៀតណាមបានរួមចំណែកយ៉ាងធំធេង ក្នុងការផ្តួលរំលំរបបប្រល័យពូជសាសន៍ខ្មែរក្រហម ជួយសង្គ្រោះប្រជាជនកម្ពុជារួមផុតពីការសម្លាប់រង្គាលដ៏សាហាវបំផុត នៅក្នុងប្រវត្តិសាស្ត្រ ថែមទាំងបើកសករាជថ្មី ឯករាជ្យភាពសេរីភាព ប្រជាធិបតេយ្យនិងវឌ្ឍនភាពសង្គម។

អញ្ជើញចូលរួមក្នុងពិធីនេះមាន ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា សម្តេចពញាចក្រី ហេង សំរិន ប្រធានកិត្តិយសនៃគណបក្សប្រជាជន សម្តេចក្រឡាហោម ស ខេង និង សម្តេច សាយ ឈុំ អនុប្រធានគណបក្ស ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការ ស្ថាប័នតាមក្រសួងនានា ភ្ញៀវជាតិ អន្តរជាតិ មន្ត្រីអង្គទូត សិស្សានុសិស្ស និស្សិត និងប្រជាពលរដ្ឋប្រមាណជាជិត៥ម៉ឺននាក់ផងដែរ នៅមជ្ឈមណ្ឌលកោះពេជ្ររាជធានីភ្នំពេញ។

ក្នុងសន្ទរកថារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា​បានលើកឡើងអំពី វិរកងទ័ពស្ម័គ្រចិត្តវៀតណាម ដែលបានធ្វើការលះបង់យ៉ាងធំធេងក្នុងការប្រយុទ្ធ ដើម្បីផ្តួល​រំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត និងការពារការរស់ឡើងវិញរបស់កម្ពុជា។ ថ្ងៃ ៧ មករា ១៩៧៩ គឺជាបើកឡើងវិញនូវទំព័រសករាជថ្មីនៃឯករាជ្យ សេរីភាព សន្តិភាព ប្រជាធិបតេយ្យ និងវឌ្ឍនភាពសង្គម។

ប្រជាជនចូលរួមក្នុងពិធីអបអរសាទរខួបលើកទី ៤១ នៃទិវាជ័យជម្នះប្រល័យពូជសាសខ្មែរក្រហម (រូបថត៖ VOV)

“ រណសិរ្សសាមគ្គីភាពសង្គ្រោះជាតិកម្ពុជាបានទទួលការគាំទ្រនិងជំនួយពីគ្រប់ទិសទី ក្នុងនោះ មានការជួយអស់កម្លាំងកាយចិត្តរបស់កងទ័ពស្ម័គ្រចិត្តវៀតណាម ក៏ដូចជាអ្នកស្រឡាញ់សន្តិភាពនិងយុត្តិធម៌ នៅទូទាំងពិភពលោក ផងដែរ។ ការវាយផ្តួលរំលំរបបប្រល័យពូជសាសន៍ជាជ័យជំនះដ៏អស្ចារ្យ នៅថ្ងៃទី ៧ ខែមករាឆ្នាំ ១៩៧៩” - សម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានសង្កត់ធ្ងន់។

មានវត្តមាននៅក្នុងពិធីនោះប្រជាជនម្នាក់​បាន​រំភើបចិត្តខ្លាំងណាស់និងនិយាយថា “ ថ្ងៃទី៧ ខែមករា ពិតជាមានសារៈសំខាន់ណាស់សម្រាប់យើង ពីព្រោះវាជាថ្ងៃប្រវត្តិសាស្ត្រ។ ខ្ញុំគិតថានេះគឺជាជ័យជំនះរបស់ប្រជាជនកម្ពុជាទាំងឡាយ។ ប្រជាជនកម្ពុជាយើងបានឆ្លងកាត់សង្គ្រាមស៊ីវិលដ៏ងងឹងសាហាវ ដូច្នេះយើងតែងតែចង់បានប្រទេសដែលមានសន្តិភាពនិងស្ថេរភាព។

រយៈពេលជិត ៤ ឆ្នាំនៃការគ្រប់គ្រង របស់របបខ្មែរក្រហមគឺជាថ្ងៃដ៏ខ្មៅបំផុតក្នុងប្រវត្តិសាស្ត្រកម្ពុជានិយាយដោយឡែក និងពិភពលោកនិយាយរួម។ ពួកប៉ុល ពត បានកាប់សម្លាប់ប្រជាជនរាប់លាននាក់យ៉ាងសាហាវឃោរឃៅ។

នៅថ្ងៃទី ៧ ខែមករាឆ្នាំ ១៩៧៩ កងកម្លាំងស្ម័គ្រចិត្តវៀតណាមបានជួយកងទ័ពនិងប្រជាជនកម្ពុជាដើម្បីបើកការវាយប្រហារប្រឆាំងដើម្បីរំដោះរាជធានីភ្នំពេញដើម្បីផ្ដួលរំលំរបបប្រល័យពូជសាសន៍ខ្មែរក្រហម។

បន្ទាប់ពីថ្ងៃរំដោះ កងកម្លាំងស្ម័គ្រចិត្តនិងអ្នកជំនាញវៀតណាមបានបន្តជួយប្រជាជនកម្ពុជា ក្នុងបុព្វហេតុកសាងនិងអភិវឌ្ឍប្រទេសជាតិឡើងវិញ ដូច្នេះប្រជាជនមានជីវិតរុងរឿងសុខសន្តិភាពនិងវិបុលភាព៕


(ប្រែសម្រួលដោយឌីណា)

(ប្រែសម្រួលដោយឌីណា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សម្ពោធបណ្តាញចំណេះដឹងវៀតណាមនៅប្រទេសនូវែលសេឡង់
វៀតណាមកំណត់គោលដៅចូលក្នុងក្រុមមជ្ឈមណ្ឌលហិរញ្ញវត្ថុជំពូកមុខ ៧៥ លើពិភពលោក
វៀតណាមអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការគ្រប់គ្រងធនធានធម្មជាតិដើម្បីសន្តិភាព និងសន្តិសុខ
ផ្លាស់ប្តូរថ្មីការងារការទូតប្រជាជន រួមចំណែកបង្កើតកម្លាំងសរុបនៃវិស័យការទូតវៀតណាម
វៀតណាមស្នើឱ្យចិនពង្រីកទីផ្សារសម្រាប់កសិផល

អានច្រើនបំផុត

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ការច្នៃប្រឌិតបង្កើតថ្មីព្រមទាំងការបំប្លែងជាឌីជីថល៖ ស្ថាប័នបានគ្រប់ដណ្តប់ហើយ ការផ្តោតអារម្មណ៍គឺការអនុវត្តគោលនយោបាយ
ទីក្រុង​ Can Tho ស្វែងរកចម្លើយដោះស្រាយដើម្បីឱ្យទេសចរណ៍លោតផ្លោះនៅក្នុងលំហរអភិវឌ្ឍន៍ថ្មី
វៀតណាមស្ថិតក្នុងក្រុម ៥ ប្រទេសឈានមុខគេក្នុងវដ្តកំណើនសេដ្ឋកិច្ចថ្មីរបស់អាស៊ាន