យុគសម័យ - ទីស្តីការគណៈរដ្ឋមន្រ្តីកម្ពុជាបានឲ្យដឹងថាប្រទេសនេះនឹសហការជាមួយសហព័ន្ធសន្តិភាពសកលលោក ដើម្បីសហរៀបចំកិច្ចប្រជុំកំពូលអាស៊ី - ប៉ាស៊ីហ្វិកឆ្នាំ ២០១៩ នៅរាជធានីភ្នំពេញចាប់ពីថ្ងៃទី ១៨ ដល់ថ្ងៃទី ២០ ខែវិច្ឆិកា។
កិច្ចប្រជុំអាស៊ី-ប៉ាស៊ីហ្វិក នៅប្រទេសនេប៉ាល់ ឆ្នាំ២០១៨ (រូបថត៖ Freshnews)
លោក ឯកថា អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្រ្តីកម្ពុជាបានមានប្រសាសន៍ថាសម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នឹងធ្វើជាអធិបតីក្នុងពិធីបើកកិច្ចប្រជុំដ៏សំខាន់ៗនេះក្រោមប្រធានបទ“«ការដោះស្រាយបញ្ហាប្រឈមសំខាន់ៗ នៃយុគសម័យរបស់យើង៖ ការពឹងអាស្រ័យគ្នា វិបុលភាពទៅវិញទៅមក និងតម្លៃជាសកល»។ ប្រធានាធិបតី នាយករដ្ឋមន្ត្រី ប្រធានសភា ប្រធានព្រឹទ្ធសភា អតីតនាយករដ្ឋមន្ត្រី អតីតប្រធានាធិបតីមកពីប្រទេសប្រមាណ៥០ នឹងចូលរួមព្រឹត្តិការអន្តរជាតិនេះ។ ក្រៅពីនោះក៏មានក្រុមមន្ត្រីអ្នកមុខអ្នកការ សិល្បករ ក្រុមយុវជន និងវិស័យឯកជន មកពីប្រទេសចំនួន១៥០ ក៏នឹងចូលរួមកិច្ចប្រជុំកំពូលនេះដែរ
រាជធានីភ្នំពេញ (រូបថត៖ VN+)
គួរបញ្ជាក់ថាកិច្ចប្រជុំ APS ឆ្នាំ២០១៩ នឹងបង្ហាញពីផលវិជ្ជមាននៃកិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាលនិងសង្គមស៊ីវិលចំពោះការកសាងសុខសន្តិភាព ការផ្សះផ្សានិងការអភិវឌ្ឍប្រកបដោយចីរភាព ក៏ដូចជាសហប្រតិបត្តិការប្រកបដោយវិបុលភាពនិងដំណោះស្រាយបញ្ហាសំខាន់ៗឲ្យមានប្រសិទ្ធភាពផងដែរ។ ដោយឈរលើមូលដ្ឋាននេះ មានគំនិតផ្តួចផ្តើមថ្មីមួយនឹងត្រូវប្រកាសក្នុងកិច្ចប្រជុំ APS 2019 គឺជាទំនាក់ទំនងភាពជាដៃគូរវាងរដ្ឋាភិបាលនិងសង្គមស៊ីវិលដែលហៅថាសម្ព័ន្ធអាស៊ីប៉ាស៊ីហ្វិក (APU) ៕
(ហេង វុធ្ធី)
(ប្រភពព័ត៌មាន: vietnamplus.vn)


មតិពីមិត្តអ្នកអាន