ច្បាប់​ស្តីពី​”​របប​សន្តិសុខ​សង្គម​”​ត្រូវ​បានអនុម័ត​ទាំងស្រុង ហើយច្បាប់​នេះ​នឹង​ផ្តល់​ឲ្យ​អ្នកធ្វើការ​ក្នុង​វិស័យ​ឯកជន​ទទួលបាន​ប្រាក់​សោធន

07:08 | 03/08/2019 (យោងតាម៖ .rasmeinews.com សរុបដោយ ហេងវុធ្ធី)

​កិច្ចប្រជុំពេញអង្គ​គណៈរដ្ឋមន្ត្រី​នា​ព្រឹក​ថ្ងៃទី​២​ខែសីហា​ក្រោម​អធិ បតីភាព​ដ៏​ខ្ពង់ខ្ពស់​សម្តេច​អគ្គ​មហា​សេ​នប​តី​តេ​ជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរា ជាណាចក្រ​កម្ពុជា​បាន​ពិភាក្សា​និង​អនុម័ត​ទាំងស្រុង​លើ​សេចក្ដីព្រាងច្បាប់​ស្តីពី​”​របប​សន្តិសុខ​សង្គម​”​។​ច្បាប់​នេះ​មាន​គោល​បំ​ណង​បង្កើត​ឲ្យ​មាន​របប​សន្តិសុខ​សង្គម​នៃ​ព្រះរា ជាណាចក្រ​កម្ពុជា​ដើម្បី​ធានា​ឲ្យ​មាន​សមធម៌​និង​សាមគ្គីធម៌​សង្គម​និង​ដើម្បី​លើកកម្ពស់​សុខុមាលភាព​និង​ជីវភាព​របស់​ប្រជាពលរដ្ឋ​។​នេះ​បើ​យោងតាម​លោក ផៃ ស៊ី​ផាន អ្នក​នាំពា​ក្ស​រាជរដ្ឋាភិបាល​តាមរយៈ​ផេ​ក​ហ្វេ​ស​បុក​ផ្លូវការ នា​ព្រឹក​ថ្ងៃទី ២ ខែ សីហា​នេះ ។​

សម្តេច​អគ្គ​មហា​សេ​នប​តី​តេ​ជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរា ជាណាចក្រ​កម្ពុជា (រូបថត៖.rasmeinews.com)


គោលបំណង​នៃ​សេចក្តីព្រាងច្បាប់​ស្តីពី​របប​សន្តិសុខ​សង្គម​នេះ​បង្កើត​ឲ្យ​មាន​របប​សន្តិសុខ​សង្គម​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​តាម​គោលការណ៍​សាមគ្គីធម៌​និង​សមធម៌​សង្គម​ដែ ល​រួមមាន៤ផ្នែក​គឺ​ផ្នែក​ប្រាក់​សោធន ផ្នែក​ថែទាំ​សុខភាព ផ្នែក​ហានិភ័យ​ការងារនិងផ្នែ ក​និកម្មភាព​ការងារ​សម្រាប់​បុគ្គល​ដែលស្ថិតក្នុង​វិស័យ​សាធារណៈ​បុគ្គល​ដែល​ស្ថិតក្រោម​ច្បាប់​ស្តីពី​ការងារ​គិត​រួមទាំង​បុគ្គលិក​ផ្លូវអាកាស នាវា​សមុទ្រនិងអ្នកបម្រើ​តាម​ផ្ទះ​ព្រមទាំង​បុគ្គល​ស្វ័យ និ​យោជន៍​។​

ទិដ្ឋភាពនៃកិច្ចប្រជុំពេញអង្គ​គណៈរដ្ឋមន្ត្រី​ (រូបថត៖rasmeinews.com)

​សេចក្តីព្រាងច្បាប់​ស្តីពី​របប​សន្តិសុខ​សង្គម​បានរៀបចំ​ដោយ​អនុលោម​តាម​ទម្រង់​ដែល​បាន​ណែនាំ​របស់​ទីស្តីការគណៈរដ្ឋមន្ត្រី​និង​ត្រូវបាន​រៀបចំឡើង​ដោយ​ក្រុមអ្នកច្បាប់​របស់​ក្រសួង​ការងារនិង​បណ្តុះបណ្តាល​វិជ្ជា​ជី​វះសហការ​ជាមួយ​ក្រុមប្រឹក្សា​អ្នកច្បាប់​នៃ​ទីស្តីការគណៈរដ្ឋមន្ត្រី​និង​បាន​សិក្សា​ស្រាវជ្រាវពិគ្រោះ​យោបល់​ជាមួយ​ក្រុម​អ្នកជំនាញការ​ផ្នែក​ច្បា ប់​ជាតិ និង ជាមួយ​ដៃគូ​អភិវឌ្ឍ​នានា​ជាពិសេស​ភាគី​និយោជក​និង​សហជីព ។សេចក្តីព្រាងច្បាប់​នេះ​ពិតជា​មាន​សារៈសំខាន់​បំផុត​សម្រាប់​បុគ្គល​ដែល​ស្ថិតនៅក្នុង​វិស័យ​សាធារណៈ​បុគ្គល​ដែល​ស្ថិតក្នុង​វិស័យ​ឯកជន​និង​បុគ្គល​ស្វ័យ និ​យោជន៍​ទទួលបាន​នូវ​របប​សន្តិសុខ​សង្គម​ផ្នែក​ប្រាក់​សោធន ផ្នែក​ថែទាំ​សុខភាពផ្នែក​ហានិភ័យ​ការងារ និង ផ្នែក​និកម្មភាព​ការងារ​ចូលរួមចំណែក​ក្នុង ការលើកកម្ពស់​ជីវភាព ភាពថ្លៃថ្នូរនិងភាពសុខដុម រមនា​ក្នុងសង្គម​។​​សេចក្តីព្រាងច្បាប់​នេះ​ជា​បទដ្ឋាន​គតិយុត្ត​ដ៏​សំខាន់​សម្រាប់​អនុវត្ត​កម្មវិធី​នយោបាយ​របស់​រាជរដ្ឋាភិបាល​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី៤ និង​ជាការអនុវត្ត​នូវ​កម្មវិធី​ន យោបាយ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​បានប្រកាស​ក្នុង​យុទ្ធនាការ​ឃោសនាបោះ ឆ្នោត​ហើយ​ដែល​ទទួលបាន​ការគាំទ្រ​ពេញ ទំហឹង​ពី​ប្រជាជន​ម្ចាស់ឆ្នោត​។​

ទិដ្ឋភាពនៃកិច្ចប្រជុំពេញអង្គ​គណៈរដ្ឋមន្ត្រី​ (រូបថត៖rasmeinews.com)


​ច្បាប់​នេះ​មាន​គោលបំណង​បង្កើត​ឲ្យ​មាន​របប​សន្តិសុខ​សង្គម​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ដើម្បី​ធានា​ឲ្យ​មាន​សមធម៌​និង​សាមគ្គីធម៌​សង្គម​និង​ដើម្បី​លើកកម្ពស់​សុខុមាលភាព​និង​ជីវភាព​របស់​ប្រជាពលរដ្ឋ​។ ច្បាប់​នេះ​មាន​គោលដៅ​កំនត់​គោលការណ៍​ទូទៅបែបបទ​យន្តការ​អនុវត្ត​និង​ប្រព័ន្ធគ្រប់គ្រង​របប​សន្តិ សុខ​សង្គម​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ដែល​រួមមាន​ផ្នែក​ប្រាក់​សោធន ផ្នែក​ថែទាំ​សុខភាព ផ្នែក​ហានិភ័យ​ការងារ និង​ផ្នែក​និកម្មភាព។

ម្យ៉ាងវិញទៀត ​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុនសែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បានលើកឡើង​ពី​ភាព​វិជ្ជមាន​ដែល​លោក MiKe Pompeo រដ្ឋមន្ត្រីការបរទេស​សហរដ្ឋអាមេរិក​បាន​ថ្លែង​ក្នុង​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន​នៅ​ទីក្រុង​បាងកក​ប្រទេស​ថៃ ។ នេះ​បើ​យោងតាម សេចក្តីប្រកាស​ព័ត៌មាន​របស់​ទីស្តីការគណៈរដ្ឋមន្ត្រី​ស្តីពី​លទ្ធផល​នៃ​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​នៅ​ថ្ងៃទី ២ ខែសីហា​នេះ​។​

​លោក MiKe Pompeo រដ្ឋមន្ត្រីការបរទេស​សហរដ្ឋអាមេរិក (រូបថត៖ FN)

សេចក្តីប្រកាស​ព័ត៌មាន​បាន​ឲ្យ​ដឹងថា​នៅក្នុង​បញ្ហា​ជ្សេ​ងៗ​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​បានលើកឡើង​ពី​ភាព​វិជ្ជមាន​ដែល​លោក MiKe Pompeo រដ្ឋមន្ត្រី ការបរទេស​សហរដ្ឋ​អាមេរិក​បាន​ថ្លែង​ក្នុង​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន​នៅ​ទីក្រុង​បាងកក​ប្រទេស​ថៃ​កាលពី​ថ្ងៃទី ១ ខែសីហា​ឆ្នាំ ២០១៩ ។

​រដ្ឋមន្ត្រីការបរទេស​អាមេរិក លោក MiKe Pompeo កាលពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​បានប្រកាស​ស្វាគមន៍​ចំពោះ​ការបដិសេធ​របស់​កម្ពុ​ជា​ទៅនឹង​ព័ត៌មាន​ដែលថា​កម្ពុជា​បាន​ចុះ​កិច្ចព្រមព្រៀងសំងាត់​ឱ្យ​ចិន​ដាក់​មូលដ្ឋាន​កងទ័ព​ក្នុង​ខេត្ត​ព្រះសីហនុ​។​ក៏ដូចជា​បាន​កោតសរសើរ​កម្ពុជា​ចំពោះ​ការប្ដេជ្ញា​ដ៏​ខ្លាំងក្លា ក្នុងការ​ការពារ​បូរណភាព​ដែនដី​របស់ខ្លួន​និង​បាន​លើកទឹកចិត្ត​ឱ្យ​ប្រទេស​ផ្សេងទៀត​ក្នុង​តំបន់​យកតាម​លំនាំ​របស់​កម្ពុជា​។​

​ជាការ​កត់​សម្គាល់ការ​ប្រកាស​ស្វាគមន៍​របស់​ក្រសួងការបរទេស​អាមេរិក​នេះ​ធ្វើឡើង​ក្រោយពី​រដ្ឋាភិបាល​កម្ពុជាបាន​ព្យាយាម​បដិសេធ​ម្តង​ជា​ពីរដ​រួចមក ហើយ​ថា​កម្ពុជា​មិនបាន​ចុះ​កិច្ចព្រមព្រៀងសំងាត់​ណាមួយ​ដើម្បីឱ្យ​ចិន​មាន​មូលដ្ឋានទ័ព​នៅ​កម្ពុជា​ដូច​ការចុះផ្សាយ​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​អាមេរិក​ឡើយ​។ មិនតែប៉ុណ្ណោះ​ក្រសួងការពារជាតិ​កម្ពុ​ជា​ក៏​ថែមទាំង​បាន​នាំ​ក្រុម​អ្នកសារព័ត៌មាន​ជាតិ​និង អន្តរជាតិ​ទៅកាន់​មូលដ្ឋាន​ទ័ពជើងទឹក​រា​ម​ដែលមាន​ការសង្ស័យថា មានការ​សាងសង់​មូលដ្ឋាន​កងទ័ព​ចិន​នៅ​ទីនោះ​ថែម​ទៀតផង ។ ប៉ុន្តែ​ជា​លទ្ធផល​គឺ​គ្មាន​ការសាងសង់​អ្វី​ទាំងអស់ ៕​

(យោងតាម៖ .rasmeinews.com សរុបដោយ ហេងវុធ្ធី)

(យោងតាម៖ .rasmeinews.com សរុបដោយ ហេងវុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សម្ពោធបណ្តាញចំណេះដឹងវៀតណាមនៅប្រទេសនូវែលសេឡង់
វៀតណាមកំណត់គោលដៅចូលក្នុងក្រុមមជ្ឈមណ្ឌលហិរញ្ញវត្ថុជំពូកមុខ ៧៥ លើពិភពលោក
វៀតណាមអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការគ្រប់គ្រងធនធានធម្មជាតិដើម្បីសន្តិភាព និងសន្តិសុខ
ផ្លាស់ប្តូរថ្មីការងារការទូតប្រជាជន រួមចំណែកបង្កើតកម្លាំងសរុបនៃវិស័យការទូតវៀតណាម
វៀតណាមស្នើឱ្យចិនពង្រីកទីផ្សារសម្រាប់កសិផល

អានច្រើនបំផុត

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ការច្នៃប្រឌិតបង្កើតថ្មីព្រមទាំងការបំប្លែងជាឌីជីថល៖ ស្ថាប័នបានគ្រប់ដណ្តប់ហើយ ការផ្តោតអារម្មណ៍គឺការអនុវត្តគោលនយោបាយ
វៀតណាមស្ថិតក្នុងក្រុម ៥ ប្រទេសឈានមុខគេក្នុងវដ្តកំណើនសេដ្ឋកិច្ចថ្មីរបស់អាស៊ាន
ការស្នើបង្កើតមជ្ឈមណ្ឌលស្រាវជ្រាវផលិតកម្មជឿនលឿនវៀតណាម