អាជ្ញាធរជាតិអប្សរាសហការជាមួយរាជបណ្ឌិតសភាកម្ពុជាដាំកូនឈើ ២០០០ដើមនៅខាងកើតប្រាសាទប្រី

16:58 | 20/07/2020

អាជ្ញាធរជាតិអប្សរា សហការជាមួយមន្រ្តីរាជការនៃរាជបណ្ឌិតសភាកម្ពុជា ដាំកូនឈើចំនួន ២០០០ដើមនៅបរិវេណខាងកើតប្រាសាទប្រី។

អាជ្ញាធរជាតិអប្សរាសហការជាមួយរាជបណ្ឌិតសភាកម្ពុជាដាំកូនឈើ ២០០០ដើមនៅខាងកើតប្រាសាទប្រី។

កម្មវិធីដែលធ្វើឡើងនៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២០ មានអ្នកចូលរួមសរុបជាង​២០០អង្គ/នាក់។ដើមឈើដែលដាំក្នុងពិធីនៅពេលនោះ រួមមានដើមគ្រញូង ចំនួន១០០០ដើម ដើមធ្នង់ ចំនួន៥០០ដើម និងដើមបេង ចំនួន៥០០ដើម។

ក្រៅពីខាងរាជបណ្ឌិតសភាកម្ពុជា ក្នុងនោះក៏មានការចូលរួមដាំពីកម្លាំងនគរបាលបេតិកភណ្ឌ ភ្នាក់ងារទេសចរណ៍ ភ្នាក់ងារសណ្ដាប់ធ្នាប់ ភ្នាក់ងារព្រៃឈើ បុគ្គលិក និងពលករ នៃនាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាន នៃអាជ្ញាធរជាតិអប្សរាផងដែរ៕

(ប្រភពព័ត៌មាន: rasmeinews.com)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សំណុំឯកសារជាង ៥០ បើកបន្ថែមតម្រុយស្វែងរកព្រមទាំងកំណត់អត្តសញ្ញាណយុទ្ធជនពលី
VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម - ប៉ារ៉ាហ្គាយ
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
វៀតណាម - ម៉ូរីតានីជម្រុញកិច្ចសហប្រតិបត្តិការកសិកម្ម ទូរគមនាគមន៍ព្រមទាំងការធ្វើអាជីវកម្មរ៉ែ

អានច្រើនបំផុត