រមណីយដ្ឋាន​ សង់​ដាម៉ួ​

12:53 | 26/03/2021

រមណីយដ្ឋានដើរលេងសង់​ដាម៉ួ​ មានទេសភាពស្អាត មិនចាញ់នៅបរទេស សម្រាប់លោកអ្នកដើរលេងជាមួយក្រុមគ្រួសារ មិត្តភក្កិ និងសាច់ញាតិ។

សង់ ដាម៉ួស្ថិតនៅក្នុងប្រភេទរមណីយដ្ឋាន ទេសចរណ៍កែច្នៃ (រូបថត៖ der.sabay.com.kh)

សង់ ដាម៉ួស្ថិតនៅក្នុងប្រភេទរមណីយដ្ឋាន ទេសចរណ៍កែច្នៃឬរមណីយដ្ឋានកែច្នៃ, កន្លែងញុំអីឬកញ្ចុះញុំអី និងកន្លែងស្នាក់នៅ។ សម្រាប់ចំណុចសំខាន់ៗ ក៏ដូចជាភាពទាក់ទាញនៃរមណីយដ្ឋានសង់ ដាម៉ួដែលអាចធ្វើអោយភ្ញៀវទេសចរមានចំណាំអារម្មណ៏នោះ មានដូចជា៖ បោះជំរុំឬបោះតង់, ទស្សនាទេសភាពព្រៃភ្នំ, ខ្យូសញុំអី, ជិះទូក, ដើរទស្សនាកសិដ្ឋាន, គយគន់ថ្ងៃលិច និងចំណុចផ្សេងៗទៀត។

សង់ ដាម៉ួមានទីតាំងស្ថិតនៅ ឃុំ​កូនសត្វ ស្រុក​ទឹក​ឈូ ខេត្តកំពត និងមានចម្ងាយប្រហែល ~14km ពីរង្វង់មូល​ធូរេន។

សង់ ដាម៉ួ ជារមណីយដ្ឋានកែច្នៃមួយ ជាប់មាត់បឹងធម្មជាតិទំនប់ប្រទក្សក្រលា ចន្លោះជួរភ្នំកែវ និងភ្នំកូនសត្វ នៅទីនោះមានលក្ខណពិសេសដូចជា៖ កន្លែងពិសារអាហារ បឹងហ្គាឡូ បោះតង់ ជិះទូកលេង និងផ្សេងៗជាច្រើនទៀត មានតម្លៃសម្យរម្យ.

ទេសភាពមួយចំនួននៅសង់ ដាម៉ួ។ (រូបថត៖ der.sabay.com.kh)

សម្រាប់ការធ្វើដំណើរដើម្បីទៅដល់ទីតាំងនៃរមណីយដ្ឋានសង់ ដាម៉ួ ភ្ញៀវទេសចរមានភាពងាយស្រួល ពីព្រោះមិនមានការធ្វើដំណើរថ្មើរជើង និងធ្វើដំណើរឆ្លងទឹក រឺក៏ជិះទូកឡើយ។ ចំពោះចំណតរថយន្តវិញ ភ្ញៀវទេសចរអាចធ្វើការចតដោយផ្ទាល់នៅរមណីយដ្ឋានបានថែមទៀតផង។

ក្រៅ​ពី​មាន​ទេសភាព​ស្អាត​ហើយ ​រមណីយដ្ឋាន​នេះ​ក៏​មាន​កន្លែង​ស្នាក់​នៅ​ដ៏​មាន​ផាសុកភាព​ផង​ដែរ គឺ​មាន​ផ្ទះ​សង់​ពី​ឈើ នៅ​ដាច់​ៗ​ពី​គ្នា​ និង​ការ​តុបតែង​នៅ​ខាង​ក្នុង​មាន​របៀប​រៀប​រយ តាម​លក្ខណៈ​បុរាណ ដែល​អាច​ស្នាក់​នៅ​ជា​លក្ខណៈ​ក្រុម​គ្រួសារ មិត្ត​ភក្តិ ឬ​គូ​ស្នេហ៍​ ព្រម​ទាំង​មាន​ទី​ធ្លា​សម្រាប់​បោះ​តង់​ផង​ដែរ​។

កន្លែង​ស្នាក់​នៅ​ដ៏​មាន​ផាសុកភាព។ (រូបថត៖ der.sabay.com.kh)

សម្រាប់កន្លែងអង្គុយលំហែរកាយវិញ រមណីយដ្ឋានសង់ ដាម៉ួ គឺមានខ្យូសអង្គុយ រឺក៏តូបអង្គុយជាច្រើនសម្រាប់ភ្ញៀវទេសចរ ហើយក៏មានសេវាកម្មទទួលកម្មង់អាហារផ្ទាល់ពីទីនោះផងដែរ។ ក្រៅពីនេះ រមណីយដ្ឋានសង់ ដាម៉ួមានភោជនីយដ្ឋាន ប៉ុន្តែសម្រាប់កន្លែងកម្មង់អាហារ រឺកន្លែងលក់អាហារ និងអាហារដ្ឋានពុំទាន់មាននៅឡើយទេ./.

(បូកសរុបដោយឌីណា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សម្ពោធបណ្តាញចំណេះដឹងវៀតណាមនៅប្រទេសនូវែលសេឡង់
វៀតណាមកំណត់គោលដៅចូលក្នុងក្រុមមជ្ឈមណ្ឌលហិរញ្ញវត្ថុជំពូកមុខ ៧៥ លើពិភពលោក
វៀតណាមអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការគ្រប់គ្រងធនធានធម្មជាតិដើម្បីសន្តិភាព និងសន្តិសុខ
ផ្លាស់ប្តូរថ្មីការងារការទូតប្រជាជន រួមចំណែកបង្កើតកម្លាំងសរុបនៃវិស័យការទូតវៀតណាម
វៀតណាមស្នើឱ្យចិនពង្រីកទីផ្សារសម្រាប់កសិផល

អានច្រើនបំផុត