ក្រសួងវប្បធម៌កម្ពុជាដាក់វិធានការពង្រឹងយន្តការការពារទីទួលបុរាណនានា នៅកម្ពុជា

10:45 | 08/04/2020

ក្រសួងវប្បធម៌និងវិចិត្រសិល្បៈដាក់វិធានការពង្រឹងយន្តការការពារទីទួលបុរាណនានា នៅទូទំាងប្រទេស ដើម្បីលើកស្ទួយសម្បត្តិវប្បធម៌ ប្រពៃណី ទំនៀមទំលាប់របស់ខ្មែរ និងថែរក្សាការពារសម្រាប់ក្មេងជំនន់ក្រោយ។

ក្រសួងវប្បធម៌កម្ពុជាដាក់វិធានការពង្រឹងយន្តការការពារទីទួលបុរាណនានា នៅកម្ពុជា

ឯកឧត្តម ឡុង ប៊ុណ្ណាស៊ីរីវត្ថ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងវប្បធម៌និងវិចិត្រសិល្បៈបានមានប្រសាសន៍ថា សម្រាប់ទិសដៅឆ្នាំ ២០២០ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈបានផ្តោតសំខាន់ទៅលើចំណុចយុទ្ធសាស្ត្រការអភិរក្សបេតិកភ័ណ្ឌវប្បធម៌ និង ការជំរុញធ្វើបញ្ជីសារពើភ័ណ្ឌដែលត្រូវធ្វើបច្ចុប្បន្នភាពជានិច្ច និងមានវិធានការពង្រឹងយន្តការ និងបទដ្ឋានគតិយុទ្ធក្នុងការការពារស្ថានីយ៍បុរាណ ដើម្បីការពារកុំឲ្យបាត់បង់និងការរំលោភបំពាន។

ឯកឧត្តមបន្តថា ក្រសួងមានកសាងវិធានសម្រាប់ការទប់ស្កាត់ទៅលើវត្ថុបុរាណ រមណីយដ្ឋានឬ អ្វីដែលជាសម្បត្តិវប្បធម៌ទាំងរូបី និងអរូបីដែលឈានទៅរកការបាត់បង់ ហើយជាពិសេស រឿងប្រព័ន្ធមត៌កមនុស្សរស់។ «យើងត្រូវកសាងវិធានសម្រាប់ការទប់ស្កាត់ទៅលើវត្ថុបុរាណ រមណីយដ្ឋាន ឬ អ្វីដែលជាសម្បត្តិវប្បធម៌ទាំងរូបី និងអរូបីដែលឈានទៅរកការបាត់បង់ ចឹងយើងត្រូវស្តារឡើងវិញហើយជាពិសេសរឿងប្រព័ន្ធមត៌កមនុស្សរស់ យើងថាប្រមូលចាស់ដែលមានចំណេះជំនាញដើម្បីរក្សាចងក្រងនៅចំណេះជំនាញរបស់គាត់ ដើម្បីឲ្យពួកគាត់ផ្ទេរចំណេះដឹងទៅអ្នកជំនាន់ក្រោយយើងត្រូវបង្កើនយើងស្រាវជ្រាវបន្តទៀតនិងរៀបចំយន្តការជ្រើសរើសមត៌កមនុស្សរស់បន្ថែមទៀត»។ ឯកឧត្តមបន្ថែមថា ក្រសួងក៏បង្កើនយន្តការទាមទារវត្ថុបុរាណខ្មែរជាច្រើននៅក្រៅប្រទេស រាជរដ្ឋាភិបាលកម្ពុជានៅតែបន្តកិច្ចសហប្រតិបត្តិការជាមួយប្រទេសនានា ដើម្បីថែរក្សាការពារ និងទប់ស្កាត់ ហើយអនុវត្តច្បាប់អន្តរជាតិក្នុងការទាមទារវត្ថុបុរាណមកវិញ។

សូមបញ្ជាក់ថា ក្រសួងវប្បធម៌និងវិចិត្រសិល្បៈមានយុទ្ធសាស្ត្រនៃការលើកស្ទួយវប្បធម៌ជាតិ តាមរយៈ ការពង្រឹងការយល់ដឹងចំណេះជំនាញដល់ប្រជាជន មហាជន ស្របតាមពាក្យស្លោកមួយដែលមានន័យថា «អប់រំដើម្បីវប្បធម៌ វប្បធម៌ដើម្បីអប់រំ»ដើម្បីការថែរក្សាការពារក៏ដូចការលើកកម្ពស់តម្លៃវប្បធម៌ជាតិយើង៕

(ប្រភពព័ត៌មាន: information.gov.kh)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សម្ពោធបណ្តាញចំណេះដឹងវៀតណាមនៅប្រទេសនូវែលសេឡង់
វៀតណាមកំណត់គោលដៅចូលក្នុងក្រុមមជ្ឈមណ្ឌលហិរញ្ញវត្ថុជំពូកមុខ ៧៥ លើពិភពលោក
វៀតណាមអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការគ្រប់គ្រងធនធានធម្មជាតិដើម្បីសន្តិភាព និងសន្តិសុខ
ផ្លាស់ប្តូរថ្មីការងារការទូតប្រជាជន រួមចំណែកបង្កើតកម្លាំងសរុបនៃវិស័យការទូតវៀតណាម
វៀតណាមស្នើឱ្យចិនពង្រីកទីផ្សារសម្រាប់កសិផល

អានច្រើនបំផុត