នាថ្ងៃទី១៤ ខែធ្នូ ស្ថានទូតអាល្លឺម៉ង់ប្រចាំទីក្រុងហាណូយបានឲ្យដឹងថា ប្រទេសនេះនឹងផ្ដល់ ៥ លានអឺរ៉ូដល់មូលនិធិឆ្លើយតបនឹង Covid-19 របស់អាស៊ាន។
រូបថតឧទាហរណ៍ (REUTERS)
ស្ថានទូតអាល្លឺម៉ង់បានប្រកាសថា មានតែការខិតខំរួមគ្នាប៉ុណ្ណោះទេទើបអាចទប់ទល់ប្រកបដោយប្រសិទ្ធភាពនូវការរាលដាលនៃជំងឺ Covid-19 និងផលប៉ះពាល់របស់វាបាន។ ស្ថានទូតអាល្លឺម៉ង់ក៏បានឲ្យដឹងថា ទំនាក់ទំនងសហប្រតិបត្តិការជាមួយអាស៊ានគឺផ្នែកមួយក្នុងគោលនយោបាយឆ្ពោះទៅឥណ្ឌូ-ប៉ាស៊ីហ្វិក របស់រដ្ឋាភិបាលអាល្លឺម៉ង់។ ក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៦ ក្រោមការដឹកនាំរបស់វៀតណាមនាថ្ងៃទី២៦ មិថុនា ឆ្នាំ២០២០ ថ្នាក់ដឹកនាំរដ្ឋ និងរដ្ឋាភិបាលប្រទេសអាស៊ានបានបង្កើតមូលនិធិឆ្លើយតបនឹង Covid-19។ ក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៧ នាថ្ងៃទី១២ ខែវិច្ឆិការកន្លងមក វៀតណាមបានប្រកាសថា មកទល់បច្ចុប្បន្ន មូលនិធិនេះទទួលបាន ១០ លានដុល្លារអាមេរិក។ វៀតណាមលើកទឹកចិត្តឱ្យចូលរួមវិភាគទានដល់មូលនិធិ./.
(ប្រភពព័ត៌មាន: kh.qdnd.vn)

មតិពីមិត្តអ្នកអាន