យុគសម័យ - នាថ្ងៃទី ២០ ខែសីហាក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិបានពិភាក្សាពីស្ថានភាពរបស់ប្រទេសសូម៉ាលី និងសកម្មភាពរបស់ក្រុមបេសកកម្មផ្តល់ជំនួយឧបត្ថម្ភរបស់អង្គការសហប្រជាជាតិប្រចាំនៅប្រទេសសូម៉ាលី ។
បានសម្តែងការគាំទ្រចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសសូម៉ាលីក្នុងការរៀបចំការបោះឆ្នោត ព្រមទាំងសង្កត់ធ្ងន់លើចំណងសាមគ្គីភាពនិ
ក្នុងសម័យប្រជុំនេះ រដ្ឋសមាជិកនៃក្រុមប្រឹក្សាសន្តិសុខបានសម្តែងការគាំទ្រចំពោះដំណើរការបោះឆ្នោតនាពេលខាងមុខនៅប្រទេសសូម៉ាលី; វាយតម្លៃកិច្ចខិតខំប្រឹងប្រែងដើម្បីបន្តការសន្ទនារវាងរដ្ឋាភិបាលសហព័ន្ធនិងរដ្ឋជាសមាជិកដើម្បីដោះស្រាយភាពខុសគ្នាផ្នែកនយោបាយជាពិសេសការមូលមតិគ្នាក្នុងការបោះឆ្នោតនាពេលខាងមុខ; ចែករំលែកការលំបាកនៅប្រទេសសូម៉ាលីកំពុងតែប្រឈមមុខដូចជាគ្រោះរញ្ជួយដី ទឹកជំនន់ គ្រោះសត្វកណ្តូប និងជំងឺរាតត្បាតកូវីដ១៩ កំពុងរីករាលដាលជាដើមផងដែរ ព្រមទាំងគាំទ្រតួនាទីនិងសកម្មភាពរបស់ UNSOM នៅសូម៉ាលីផងដែរ។
នៅក្នុងជំនួបនេះ លោកឯកអគ្គរដ្ឋទូត Dang Dinh Quy ប្រធានស្ថានបេសកកម្មអចិន្ត្រៃយ៍វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ បានសម្តែងការគាំទ្រចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសសូម៉ាលីក្នុងការរៀបចំការបោះឆ្នោត ព្រមទាំងសង្កត់ធ្ងន់លើចំណងសាមគ្គីភាពនិងការផ្សះផ្សារជាតិរវាងរដ្ឋាភិបាលនិងរដ្ឋជាសមាជិកដោយអំពាវនាវឱ្យភាគីនានាឲ្យសហការ បង្កើនធ្វើកិច្ចសន្ទនា និងជឿជាក់គ្នាទៅវិញទៅមក ដើម្បីផលប្រយោជន៍របស់ប្រជាជន។ លោកឯកអគ្គរដ្ឋទូត Dang Dinh Quy បានចែករំលែកការលំបាកដោយសារគ្រោះសត្វកណ្តូប ទឹកជំនន់និងជំងឺរាតត្បាត Covid-19 ព្រមទាំងបានអំពាវនាវដៃគូអន្តរជាតិនានាឲ្យជួយគាំទ្រ រដ្ឋាភិបាលរបស់សូម៉ាលី ក្នុងការកាត់បន្ថយផលប៉ះពាល់ដល់វិស័យសេដ្ឋកិច្ច-សង្គមក៏ដូចជាដោះស្រាយតម្រូវការខាងមនុស្សធម៌ផងដែរ៕
លោកឯកអគ្គរដ្ឋទូតក៏បានថ្កោលទោសចំពោះការវាយប្រហារភេរវកម្មដោយប្រើកម្លាំងបំផ្ទុះគ្រាប់បែកច្នៃដោយកម្លាំងអាល់សាបាប ដែលប្រឆាំងនឹងជនស៊ីវិល កងកម្លាំងសន្តិសុខ បុគ្គលិក និងទីស្នាក់ការរបស់អង្គការសហប្រជាជាតិ ព្រមទាំងប្តេជ្ញាបន្តធ្វើការជាមួយអង្គការសហប្រជាជាតិអង្គការ ក្នុងតំបន់និងអន្តរជាតិដើម្បីគាំទ្រដល់ប្រទេសសូម៉ាលី ឆ្ពោះទៅរកគោលដៅសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍន៍ផងដែរ៕
(បកប្រែដោយ ហេងវុធ្ធី)
(ប្រភពព័ត៌មាន: baoquocte.vn)

មតិពីមិត្តអ្នកអាន