វៀតណាមបានសង្កត់ធ្ងន់លើភាពចាំបាច់នៃកិច្ចសហប្រតិបត្តិការក្នុងការដោះស្រាយបញ្ហាភេរវកម្មនៅស៊ីរី

14:11 | 24/07/2020 (បកប្រែដោយសាមេត)

យុគសម័យ - នៅថ្ងៃទី ២៣ ខែកក្កដាឆ្នាំ ២០២០ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានបើកកិច្ចប្រជុំតាមអនឡាញប្រចាំខែស្តីពីស្ថានភាពនយោបាយនៅស៊ីរី។ នៅទីនេះវៀតណាមបានសង្កត់ធ្ងន់លើភាពចាំបាច់នៃកិច្ចសហប្រតិបត្តិការក្នុងការដោះស្រាយបញ្ហាប្រឈមនានាពីក្រុមភេរវករដោយឈរលើមូលដ្ឋាននៃការគោរពច្បាប់អន្តរជាតិនិងសេចក្តីសម្រេចចិត្តពាក់ព័ន្ធរបស់អង្គការសហប្រជាជាតិ។

ឯកអគ្គរដ្ឋទូតនៃបណ្ដាប្រទេសជាសមាជិកក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានចូលរួមសម័យប្រជុំបើកតាមអនឡាញកាលពីថ្ងៃទី ១៧ ខែកក្កដាឆ្នាំ ២០២០

សមាជិកក្រុមប្រឹក្សាសន្តិសុខបានចែករំលែកការព្រួយបារម្ភអំពីបញ្ហាសន្តិសុខនិងបញ្ហាភេរវកម្មនៅក្នុងស៊ីរី ជាពិសេសអស្ថេរភាពសន្តិសុខមួយចំនួននៅក្នុងខេត្ត Idlib និងតំបន់ភាគខាងជើងនៃស៊ីរី ដោយសារតែសកម្មភាពរបស់ក្រុមជ្រុលនិយមនិងក្រុមភេរវករនាពេលថ្មីៗនេះ។ បណ្ដាប្រទេសបានសង្កត់ធ្ងន់លើសារសំខាន់នៃការស្វែងរកដំណោះស្រាយនយោបាយ ដោយអំពាវនាវឱ្យភាគីនានាបង្កើនការចរចានិងការសន្ទនាគ្នាដើម្បីសន្តិភាពនិងស្ថិរភាពនៅស៊ីរី។

នៅក្នុងកិច្ចប្រជុំនេះ ឯកអគ្គរដ្ឋទូតលោក Dang Dinh Quy ប្រធានគណៈប្រតិភូវៀតណាមប្រចាំនៅអង្គការសហប្រជាជាតិបានសង្កត់ធ្ងន់លើសារសំខាន់នៃការជំរុញដំណោះស្រាយនយោបាយគ្រប់ជ្រុងជ្រោយនិងយូរអង្វែងនិងធានាបរិយាកាសសន្តិសុខ ស្ថិរភាពដើម្បីបម្រើការចរចា។ លោកឯកអគ្គរដ្ឋទូត Dang Dinh Quy បានសម្តែងការព្រួយបារម្ភអំពីផលប៉ះពាល់នៃវិបត្តិសេដ្ឋកិច្ចនិងជំងឺរាតត្បាត COVID-19 ទៅលើជីវភាពរស់នៅរបស់ប្រជាជនស៊ីរីរាប់លាននាក់ ដោយអំពាវនាវឱ្យសហគមន៍អន្តរជាតិបង្កើនជំនួយមនុស្សធម៌ ក៏ដូចជាគាំទ្រសមត្ថភាពក្នុងការឆ្លើយតបនឹងជំងឺរាតត្បាត COVID-19 នេះសម្រាប់ប្រជាជនស៊ីរី៕

(បកប្រែដោយសាមេត)

(ប្រភពព័ត៌មាន: baotintuc.vn)

(បកប្រែដោយសាមេត)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម - ប៉ារ៉ាហ្គាយ
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
វៀតណាម - ម៉ូរីតានីជម្រុញកិច្ចសហប្រតិបត្តិការកសិកម្ម ទូរគមនាគមន៍ព្រមទាំងការធ្វើអាជីវកម្មរ៉ែ
វៀតណាម - ក្រិកជម្រុញទំនាក់ទំនងសហប្រតិបត្តិការជាក់ស្តែងព្រមទាំងមានប្រសិទ្ធភាព

អានច្រើនបំផុត