យុគសម័យ - នាថ្ងៃទី ២៦ ខែមិថុនា វៀតណាមបានធ្វើជាអធិបទីនៃកិច្ចប្រជុំកំពូលសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) លើកទី ៣៦ តាមប្រព័ន្ធអនឡាញ។ អាស៊ាននឹងពិភាក្សាអំពីបញ្ហាអភិវឌ្ឍន៍នយោបាយ សេដ្ឋកិច្ចនិងសង្គមជាច្រើន រួមទាំងកិច្ចប្រឹងប្រែងរួមគ្នាដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតរលាកផ្លូវដង្ហើមស្រួចស្រាវ COVID-19 និងវិធានការដើម្បីស្តារសេដ្ឋកិច្ចក្នុងតំបន់ឡើងវិញ។
តំណាងប្រទេសអាស៊ានចូលរួមសន្និសីទតាមអនឡាញនៃក្រុមប្រឹក្សាសម្របសម្រួលអាស៊ានលើកទី ២៦ នៅថ្ងៃទី ២៤ ខែមិថុនាឆ្នាំ ២០២០។
ដោយលើកឡើងលើតួនាទីរបស់វៀតណាមក្នុងនាមជាប្រធានអាស៊ាននៅឆ្នាំ ២០២០ នាយកមជ្ឈមណ្ឌលស្រាវជ្រាវអាស៊ីអាគ្នេយ៍ អូស្ត្រាលីនិងអូសេអានីនៃវិទ្យាស្ថានសិក្សាបូព៌ា - បណ្ឌិត្យសភាវិទ្យាសាស្ត្ររុស្ស៊ី លោក Dmitry Mosyakov មានប្រសាសន៍ថា ដោយខឿនសេដ្ឋកិច្ចវៀតណាមអភិវឌ្ឍយ៉ាងឆាប់រហ័ស ការជោគជ័យរបស់វៀតណាមក្នុងការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺរាតត្បាត COVID-19 និងមានគោលនយោបាយការបរទេសដ៏ប៉ិនប្រសប់ បានចូលរួមចំណែកលើកកម្ពស់កេរ្តិ៍ឈ្មោះអន្តរជាតិរបស់ប្រទេសនេះ។
យោងតាមលោក Dmitry Mosyakov បានឱ្យដឹងថា គោលនយោបាយការបរទេសរបស់វៀតណាមបានដោះស្រាយប្រកបដោយតុល្យភាពនូវទំនាក់ទំនងជាមួយដៃគូ ហើយវៀតណាមកំពុងក្លាយជាកត្តាសំខាន់បំផុតដើម្បីធានាសន្តិភាពនៅតំបន់អាស៊ីអាគ្នេយ៍។ លោកក៏បានសង្កត់ធ្ងន់ថា ជាមួយនឹងគោលនយោបាយស្រឡាញ់សន្តិភាព វៀតណាមបានចូលរួមចំណែកយ៉ាងច្រើនក្នុងការថែរក្សាសន្តិភាពនិងស្ថិរភាពនៅតំបន់អាស៊ីអាគ្នេយ៍ រួមចំណែកលើកកម្ពស់តួនាទីនិងថានះរបស់អាស៊ាននៅលើពិភពលោក៕(បកប្រែដោយសាមេត)
(ប្រភពព័ត៌មាន: baotintuc.vn)

មតិពីមិត្តអ្នកអាន