យុគសម័យ - យោងតាមអ្នកយកព័ត៌មានរបស់ទីភ្នាក់ងារសារព័ត៌មានវៀតណាមប្រចាំនៅទីក្រុងញូវយ៉ក ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិកាលពីថ្ងៃទី ២៥ ខែមិថុនា បានអនុម័តលើសេចក្តីសម្រេចចិត្តលេខ ២៥២៩ ស្តីពីការតែងតាំងព្រះរាជអាជ្ញាជាថ្មីនិងពិនិត្យឡើងវិញនូវប្រតិបត្តិការរយៈពេល ២ ឆ្នាំនៃយន្តការដោះស្រាយរឿងក្តីដែលលេចធ្លោរបស់តុលាការអន្តរជាតិ (ហៅកាត់ថាយន្តការ) ។
ទិដ្ឋភាពទូទៅនៃកិច្ចប្រជុំមួយនៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក
ក្នុងនាមជាប្រធានក្រុមបេសកកម្មនៃក្រុមប្រឹក្សាសន្តិសុខស្តីពីយន្តការខាងលើ វៀតណាមបានធ្វើសេចក្តីព្រាងនិងធ្វើជាអធិបតីនៃការចរចារនៃសេចក្តីសម្រេចចិត្ត។ សេចក្តីសម្រេចចិត្តលេខ ២៥២៩ បានទទួលស្គាល់លទ្ធផលប្រតិបត្តិការសម្រាប់ឆ្នាំ ២០១៨-២០១៩ នៃយន្តការ ដែលក្នុងនោះ មានការអនុវត្តអនុសាសន៍របស់ទីភ្នាក់ងារត្រួតពិនិត្យផ្ទៃក្នុងរបស់អង្គការសហប្រជាជាតិ និងសេចក្តីសម្រេចចិត្តលេខ ២៤២២ (២០១៨) របស់ក្រុមប្រឹក្សាសន្តិសុខ ដោយផ្តោតសំខាន់លើការអនុវត្តសមភាពយេនឌ័រ និងការធានាឱ្យមានការតំណាងភូមិសាស្រ្តប្រកបដោយតុល្យភាពក្នុងចំណោមបុគ្គលិកនៃយន្តការ ហើយអនុវត្តការកាត់បន្ថយថ្លៃដើម។
សេចក្តីសំរេចចិត្តបានសំណូមពរឱ្យយន្តការនេះ បន្តកសាងដំណើរការឱ្យបានច្បាស់លាស់ និងផ្តោតលើការបញ្ចប់ករណីជំនុំជម្រះនិងមុខងារអនុវត្តការវិនិច្ឆ័យ ទន្ទឹមនឹងនេះ អំពាវនាវដល់បណ្តាប្រទេសដែលពាក់ព័ន្ធចូលរួមសហការនិងគាំទ្រយន្តការនេះ។; ក្រៅពីនេះ សេចក្តីសម្រេចចិត្តបានរំលឹកឡើងវិញពីសារៈសំខាន់នៃការធានាសិទ្ធិរបស់អ្នកជាប់ឃុំដោយអនុលោមទៅតាមស្តង់ដារអន្តរជាតិ រួមទាំងស្តង់ដារនៃការធានាសុខភាពផងដែរ។ សេចក្តីសម្រេចចិត្តនេះ បានតែងតាំងលោក Serge Brammertz ជនជាតិប៊ែលហ្ស៊ិក ធ្វើជាព្រះរាជអាជ្ញានៃយន្តការនេះក្នុងរយៈពេលចាប់ពីថ្ងៃទី ១ ខែកក្កដាឆ្នាំ ២០២០ ដល់ថ្ងៃទី ៣០ ខែមិថុនាឆ្នាំ ២០២២ ។
បន្ទាប់ពីការចរចាតាមអនឡាញចំនួន ៣ ជុំចាប់ពីថ្ងៃទី ២៧ ខែឧសភាដល់ថ្ងៃទី ១៩ ខែមិថុនា បណ្ដាប្រទេសបានឯកភាពគ្នាលើការអនុម័តសេចក្តីសម្រេចចិត្តរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ហើយប្រទេសជាសមាជិកនៃក្រុមប្រឹក្សាសន្តិសុខជាច្រើនបានវាយតម្លៃជាវិជ្ជមាននូវតួនាទីរបស់វៀតណាមក្នុងការសម្របសម្រួលនិងប្រតិបត្តិប្រកបដោយវត្ថុវិស័យភាពនិងតម្លាភាព ក៏ដូចជាវិធីជំរិញដើម្បីបណ្ដាប្រទេសឈានដល់ការសម្របសម្រួល។
យន្ដការនេះអាចដោះស្រាយរឿងក្តីដែលលេចធ្លោរបស់តុលាការអន្តរជាតិដែលត្រូវបានបង្កើតឡើងដោយក្រុមប្រឹក្សាសន្តិសុខក្នុងឆ្នាំ ២០១០។ រៀងរាល់ពីរឆ្នាំម្តង ក្រុមប្រឹក្សាសន្តិសុខបានអនុវត្តការពិនិត្យនូវប្រតិបត្តិការរបស់យន្តការ និងតែងតាំងព្រះរាជអាជ្ញា។ សេចក្តីសម្រេចចិត្តលេខ ២៤២២ (ឆ្នាំ ២០១៨) នឹងផុតកំណត់នៅថ្ងៃទី ៣០ ខែមិថុនាខាងមុខ៕(បកប្រែដោយសាមេត)
(ប្រភពព័ត៌មាន: baotintuc.vn)

មតិពីមិត្តអ្នកអាន