ការបោះឆ្នោតអាមេរិកឆ្នាំ ២០២០៖ បេក្ខជន Joe Biden ទទួលបានជ័យ​ជំនះក្នុងការបោះឆ្នោតបឋមនៅរដ្ឋ Kansas

16:11 | 05/05/2020 (ហេង វុធ្ធី)

អតីតអនុប្រធានាធិបតីអាមេរិក លោក Biden ទទួលបានសម្លេងឆ្នោតចំនួន ៧៧% និងសម្លេងតំណាងចំនួន ២៩ នៅ រដ្ឋ Kansas ។ ជ័យជំនះនេះបាននាំឱ្យលោកខិតទៅជិតការ តែងតាំងរបស់គណបក្សប្រជាធិបតេយ្យ។

អតីតអនុប្រធានាធិបតីអាមេរិក លោក Joe Biden

នាថ្ងៃទី ៣ ខែឧសភា អតីតអនុប្រធានាធិបតីអាមេរិក លោក Joe Biden ទទួលបានជ័យជំនះក្នុងការបោះឆ្នោតបឋមរបស់គណបក្សប្រជាធិបតេយ្យនៅរដ្ឋ Kansas បន្ទាប់ពីបញ្ចប់ដំណើរការរាប់សន្លឹកឆ្នោត។ គួរឲ្យកត់សម្គាល់ថា នេះគឺជាការបោះឆ្នោតដែលធ្វើឡើងតាមទម្រង់បោះឆ្នោតតាមអ៊ីមែល។

ជាក់ស្តែង លោក Biden ទទួលបានសម្លេងឆ្នោតចំនួន ៧៧% និងសម្លេងតំណាងចំនួន ២៩ នៅ រដ្ឋ Kansas ។ ជ័យជំនះនេះបាននាំឱ្យលោកខិតទៅជិតការ តែងតាំងរបស់គណបក្សប្រជាធិបតេយ្យ។

រហូតមកដល់បច្ចុប្បន្ននេះ អតីតអនុប្រធានាធិបតីសហរដ្ឋអាមេរិកដណ្ដើមបាន សម្លេងឆ្នោតតំណាង ចំនួន ១ ៤៣៥ / ១ ៩៩១ ដើម្បីត្រូវបានគណបក្សប្រជាធិបតេយ្យតែងតាំងចូលរួមការប្រកួតប្រជែងប្រធានាធិបតី - ជាគោលដៅ ដែលលោកគ្រោងនឹងសម្រេចបាននាខែមិថុនាខាងមុខ៕

(ហេង វុធ្ធី)

(ប្រភពព័ត៌មាន: vovworld.vn)

(ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សម្ពោធបណ្តាញចំណេះដឹងវៀតណាមនៅប្រទេសនូវែលសេឡង់
វៀតណាមកំណត់គោលដៅចូលក្នុងក្រុមមជ្ឈមណ្ឌលហិរញ្ញវត្ថុជំពូកមុខ ៧៥ លើពិភពលោក
វៀតណាមអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការគ្រប់គ្រងធនធានធម្មជាតិដើម្បីសន្តិភាព និងសន្តិសុខ
ផ្លាស់ប្តូរថ្មីការងារការទូតប្រជាជន រួមចំណែកបង្កើតកម្លាំងសរុបនៃវិស័យការទូតវៀតណាម
វៀតណាមស្នើឱ្យចិនពង្រីកទីផ្សារសម្រាប់កសិផល

អានច្រើនបំផុត