បណ្តាប្រទេសធំៗនិង WHO សន្យាពន្លឿនរកថ្នាំព្យាបាល និងវ៉ាក់សាំង COVID - 19

09:16 | 26/04/2020 (សរុបដោយវិច្ឆិកា)

មេដឹកនាំ​ពិភពលោក​ជាច្រើនរូប រួមគ្នា​ជាមួយ​អង្គការ​សុខភាព​ពិភពលោក (WHO) បាន​សន្យា​ព​ន្លឿ​ន​ការផលិត​ថ្នាំ​ព្យាបាល និង​វ៉ាក់សាំង​ការពារ​ជំងឺ​រលាក​សួត ដែល​បង្កដោយ​កូ​រ៉ូ​ណាវី​រុស (COVID-19) នា​ថ្ងៃទី​២៤ ខែមេសា ។ ប៉ុន្តែ​ប្រទេស​ធំៗ​ដូចជា ចិន អាមេរិក រុស្ស៊ី ឥណ្ឌា មិនបាន​ចូលរួម​ក្នុង​វេទិកា ដែល​កើតចេញពី​គំនិត​ផ្តួចផ្តើម​របស់ WHO នេះឡើយ​។

បណ្តាប្រទេសធំៗនិង WHO សន្យាពន្លឿនរកថ្នាំព្យាបាល និងវ៉ាក់សាំង COVID - 19។ (រូបតំណាង)

តាមរយៈ​គំនិត​ផ្តួចផ្តើម​របស់​អង្គការ​សុខភាព​ពិភពលោក ដែល​ត្រូវបាន​គេ​ដាក់ឈ្មោះថា «​កិច្ចសហការ​ដ៏​សំខាន់​» ក្នុងការ​ប្រយុទ្ធប្រឆាំង​ជាមួយ COVID-19 ត្រូវបាន​មេដឹកនាំ​មកពី​បណ្តា​ប្រទេស​ធំៗ​ដូចជា ប្រធានាធិបតី​បារាំង លោក​អេ​ម៉ា​នុយ​អែល ម៉ា​ក្រុង​,​អធិការបតី​អាល្លឺម៉ង់ អ្នកស្រី អែន​ជែ​ឡា មឺ​ហ្គែ​ល និង​ប្រធានាធិបតី​អាហ្វ្រិក​ខាងត្បូង លោក​Cyril Ramaphosa ជាដើម ចូលរួម តាមរយៈ Video Conference​។

​គំនិត​ផ្តួចផ្តើម​ថ្មី​នេះ បង្កើតឡើង​ដើម្បី​ព​ន្លឿ​ង​ដំណើរការ​អភិវឌ្ឍន៍​ផលិត​វ៉ាក់សាំង និង​ថ្នាំពេទ្យ​ឲ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់ ក្នុងការ​ប្រយុទ្ធប្រឆាំង​ជាមួយ COVID-19 ជាពិសេស​ដើម្បី​ធានា​ពី​ការទទួលបាន​វ៉ាក់សាំង និង​ថ្នាំ​ព្យាបាល​ស្នើ​គ្នា​រវាង​ប្រទេស​អ្នកក្រ និង​ប្រទេស​អ្នកមាន​។

​នាយក WHO លោក Tedros Adhanom Ghebreyesus បានលើកឡើង​នៅក្នុង​កិច្ចប្រជុំ​យ៉ាង​ដូច្នេះ​ថា​៖ «​យើង​កំពុង​ប្រឈមមុខ​ការគំរាមកំហែង​រួមគ្នា​មួយ ដែល​យើង​អាច​ជម្នះ​បាន​តាមរយៈ​ការដោះស្រាយ​រួមគ្នា​»​។

​ដោយ​ធ្លាប់មាន​បទពិសោធ​ន៍ក​ន្ល​ង​មក ការទទួល​វ៉ាក់សាំង និង​ថ្នាំ​ព្យាបាល​ជំងឺ គឺ​មិន​ស្មើគ្នា​ឡើយ​រវាង​ប្រទេស​អ្នកមាន និង​អ្នកក្រ ដោយ​ប្រទេស​អ្នកមាន​ទទួលបាន​ច្រើនជាង​។ ដើម្បី​ដោះស្រាយ​បញ្ហា​នេះ លោក Tedros បាន​សន្យា​ធានាថា WHO នឹងមិន​អនុញ្ញាត​ឲ្យ​មាន​វិសមភាព ក្នុង​ការផ្តល់​វ៉ាក់សាំង​ទៅ​ប្រទេស​ក្រីក្រ និង​ប្រទេស​អ្នកមាន​កើតឡើង​ម្តង​ទៀតឡើយ​។

«​យើង​ត្រូវតែ​ប្រាកដថា​ប្រជាជន​ដែល​ត្រូវការ​វ៉ាក់សាំង គឺ​ទទួលបាន​វា​»​។ លោក Peter Sands ប្រធាន​មូលនិធិ​សកល​ប្រយុទ្ធប្រឆាំង​ជំងឺអេដស៍ ជំងឺរបេង និង​គ្រុនចាញ់​បានលើកឡើង​បែបនេះ​។​

​យ៉ាងណាក៏ដោយ កិច្ចប្រជុំ​នេះ គឺ​មិនមាន​ភាគី​ចិន ឥណ្ឌា រុស្ស៊ី និង​អាមេរិក ចូលរួម​ឡើយ​។ ចិន ឥណ្ឌា រុស្ស៊ី មិនបាន​បញ្ជាក់​ពី​ហេតុផល​នោះទេ​។ ចំណែក​អាមេរិក មិន​ចូលរួម​កិច្ចប្រជុំ​នេះ ដោយសារតែ​ការមិនទុកចិត្ត​លើ WHO​៕

(សរុបដោយវិច្ឆិកា)

(សរុបដោយវិច្ឆិកា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សម្ពោធបណ្តាញចំណេះដឹងវៀតណាមនៅប្រទេសនូវែលសេឡង់
វៀតណាមកំណត់គោលដៅចូលក្នុងក្រុមមជ្ឈមណ្ឌលហិរញ្ញវត្ថុជំពូកមុខ ៧៥ លើពិភពលោក
វៀតណាមអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការគ្រប់គ្រងធនធានធម្មជាតិដើម្បីសន្តិភាព និងសន្តិសុខ
ផ្លាស់ប្តូរថ្មីការងារការទូតប្រជាជន រួមចំណែកបង្កើតកម្លាំងសរុបនៃវិស័យការទូតវៀតណាម
វៀតណាមស្នើឱ្យចិនពង្រីកទីផ្សារសម្រាប់កសិផល

អានច្រើនបំផុត