យុគសម័យ - UNHCR បានចេញការព្រមានថាប្រជាជនរាប់លាននាក់នៅក្នុងប្រទេសចំនួន ២១ នៅអាហ្វ្រិកខាងលិចនិង អាហ្វ្រិកកណ្តាល កំពុងប្រឈមមុខនឹងគ្រោះមហន្តរាយមនុស្សធម៌ដោយសារការជំលោះប្រដាប់អាវុធនិងជំងឺរាតត្បាតកូវីដ១៩ (COVID-19)។
UNHCR ព្រមានពីគ្រោះមហន្តរាយមនុស្សធម៌នៅតំបន់អាហ្វ្រិកខាងលិចនិងអាហ្វ្រិកកណ្តាលដោយសារជំងឺរាតត្បាតកូវីដ១៩ និងជំលោះប្រដាប់អាវុធ (រូបភាព៖ DPA)
នាថ្ងៃទី ១៨ ខែមេសា ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន (UNHCR) បានចេញការព្រមានថា ប្រជាជនរាប់លាននាក់នៅក្នុងប្រទេសចំនួន ២១ នៅអាហ្វ្រិកខាងលិចនិង អាហ្វ្រិកកណ្តាល កំពុងប្រឈមមុខនឹងគ្រោះមហន្តរាយមនុស្សធម៌ដោយសារការជំលោះប្រដាប់អាវុធនិងជំងឺរាតត្បាតកូវីដ១៩ (COVID-19)។
នាបច្ចុប្បន្ននេះ តំបន់ភាគខាងលិចនិងកណ្តាលអាហ្វ្រិក កំពុងតែជួបប្រទះនូវលំហូរជនភៀសខ្លួនយ៉ាងច្រើនសម្បើម។ ប្រជាជនប្រមាណ ៩ លាននាក់ត្រូវបានបង្ខំចិត្តឲ្យភៀសខ្លួនចេញពីផ្ទះដោយសារជម្លោះនិងការប្រែប្រួលអាកាសធាតុ។ អ្នកជំនាញនិងបុគ្គលិករបស់ UNHCR កំពុងពង្រឹងសកម្មភាពនៅទូទាំងអាហ្វ្រិកខាងលិចនិងអាហ្វ្រិកកណ្តាល ដើម្បីគាំទ្រដល់ជួយឧបត្ថម្ភដល់ជនភៀសខ្លួន។ UNHCR បានអំពាវនាវឲ្យសហគមន៍អន្តរជាតិបង្កើនការគាំទ្រដល់សហគមន៍ងាយរងគ្រោះ។ ប៉ុន្តែរហូតមកដល់ពេលនេះ សកម្មភាពជំនួយមនុស្សធម៌ក្នុងតំបន់ កំពុងប្រឈមមុខនឹងឧបសគ្គជាច្រើនដោយសារជម្លោះប្រដាប់អាវុធនិងការអនុវត្តបំរាមគោចរការបិទព្រំដែនមួយផ្នែកផងដែរ៕
(បកប្រែដោយ ហេងវុធ្ធី)
(ប្រភពព័ត៌មាន: baoquocte.vn)

មតិពីមិត្តអ្នកអាន