ប្រទេសរុស្ស៊ីអាចនឹងធ្វើតេស្តវ៉ាក់សាំងប្រឆាំងវីរុស SAR-Cov-2 លើមនុស្សនៅខែមិថុនាខាងមុខនេះ

14:41 | 06/04/2020 (ហេង វុធ្ធី)

ប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ីបានរាយការណ៍កាលពីថ្ងៃទី ៤ ខែមេសាថា នាបច្ចុប្បន្ន ប្រទេសនេះកំពុងធ្វើតេស្តវ៉ាក់សាំងប្រឆាំងវីរុស SAR-Cov-2 លើសត្វ ហើយអាចឈានដល់ការធ្វើតេស្តលើមនុស្សនាពេលអនាគត។

រុស្ស៊ីកំពុងធ្វើតេស្តវ៉ាក់សាំងប្រឆាំងវីរុស SAR-Cov-2 លើសត្វ ហើយអាចឈានដល់ការធ្វើតេស្តលើមនុស្សនាពេលអនាគត

យោងតាមនាយកមជ្ឈមណ្ឌលវិទ្យា សាស្ត្រវីរុសសាស្ត្រ "Vektor" លោក Rinat Maksyutov បានអោយដឹងថា គំរូថ្នាំវ៉ាក់សាំងប្រឆាំងនឹងវីរុស SAR-Cov-2 កំពុងត្រូវបានធ្វើតេស្តលើសត្វកណ្តុរ សត្វកញ្ជ្រោង ជាដើម នឹងត្រូវបញ្ចប់នៅនាចុងខែមេ សាខាងមុខនេះហើយនឹងធ្វើតេស្តលើមនុស្សនាផ្តើមខែមិថុនាផងដែរ។

ប្រមុខស្ថានប័នគ្រប់គ្រងនិងការពារអតិថិជនរបស់រុស្ស៊ី លោកស្រី Anna Popova ក៏បានក្រើនរំលឹកថានេះគឺជាដំណាក់កាលពិបាកនិងចំណាយរយៈពេលមិនតិចទេ ហើយលោកស្រីក៏មានផែនការធ្វើតេស្តលើអ្នកស្ម័គ្រចិត្ត ប៉ុន្តែឥឡូវនេះស្ថាប័ននេះកំពុងធ្វើការលើវិធីសាស្រ្តដដែលជាមុនសិន៕

(ហេង វុធ្ធី)

(ប្រភពព័ត៌មាន: vovworld.vn)

(ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សម្ពោធបណ្តាញចំណេះដឹងវៀតណាមនៅប្រទេសនូវែលសេឡង់
វៀតណាមកំណត់គោលដៅចូលក្នុងក្រុមមជ្ឈមណ្ឌលហិរញ្ញវត្ថុជំពូកមុខ ៧៥ លើពិភពលោក
វៀតណាមអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការគ្រប់គ្រងធនធានធម្មជាតិដើម្បីសន្តិភាព និងសន្តិសុខ
ផ្លាស់ប្តូរថ្មីការងារការទូតប្រជាជន រួមចំណែកបង្កើតកម្លាំងសរុបនៃវិស័យការទូតវៀតណាម
វៀតណាមស្នើឱ្យចិនពង្រីកទីផ្សារសម្រាប់កសិផល

អានច្រើនបំផុត